Special Lecture

Category: GGG
Published on Tuesday, 09 August 2016 03:30
Written by ggg
Hits: 14823

សេចក្តីជូនដំណឹងពិសេស៖
------------------------------------
គណកម្មាការរៀបចំកម្មវិធីសិក្ខាសិលារបស់ដេប៉ាតឺម៉ង់ទេកោសល្យធនធានរ៉ែ និងភូគព្ភសាស្រ្តនៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា សូមជូនដំណឹងដល់អស់លោក លោកស្រី អ្នកនាងកញ្ញា ដែលជានិស្សិត អតីតនិស្សិត និងវិស្វករគ្រប់ស្ថាប័នទាំងអស់ ដែលមានបំណងចង់បានចំណេះដឹងអោយកាន់តែច្បាស់ចំពោះវិធីសាស្រ្តក្នុងការគណនាគ្រឹះខួង និងសំរុត តាមលក្ខណៈបច្ចេកទេសភូគព្ភសាស្រ្តនៅកម្ពុជា សូមមេត្តាចុះឈ្មោះអោយបានរួសរាន់នៅដេប៉ាតឺម៉ង់ទេកោសល្យធនធានរ៉ែ និងភូគព្ភសាស្រ្ត បន្ទប់ ១០៥B នៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាអោយបានមុនថ្ងៃទី២៧ សីហា ២០១៦ ព្រោះចំនួនអ្នកចូលរួមកំណត់មិនអោយលើសពី ២៥០នាក់គត់។ 
វាគ្មិនពិសេសនៅក្នុងសិក្ខាសិលានេះគឺ លោកសាស្រ្តាចារ្យ សៀង ពៅនឹងធ្វើបទបង្ហាញដើម្បីចែករំលែកបទពិសោធន៍របស់គាត់ជាង ២០ឆ្នាំ ក្នុងការគណនា គ្រឹះក្នុង ប្រទេស ខ្មែរ លើជាង ១០០០០គម្រោង។
សំរាប់ពត៌មានបន្ថែមសូមទំនាក់ទំនងលេខ ០៨១ ៧៥៨ ៣៥៥