VISION-MISSION-GOAL

ចក្ខុវិស័យ បេសកកម្ម និងគោលដៅ របស់វិទ្យាស្ថានបចេ្ចកវិទ្យាកម្ពុជា

ផែនការយុទ្ធសាស្រ្ត៥ឆ្នំា (២០១៩-២០១៣)

 

 

ចក្ខុវិស័យ (VISION)

វិទ្យាស្ថានបាននឹងកំពុងពង្រីកខ្លួនឲ្យទៅជាគ្រឹះស្ថានឧត្តមសិក្សាសាធារណៈលំដាប់អន្តរជាតិ ដែលមានការបណ្តុះបណ្តាលលើពហុជំនាញ ផ្តល់ការស្រាវជ្រាវវិទ្យាសាស្រ្ត និងនវានុវត្តន៍ ជាអទិភាព បន្តផលិតធនធានមនុស្សប្រកបដោយគុណភាពខ្ពស់ក្នុងផ្នែកវិទ្យាសាស្រ្តនិងបច្ចេកវិទ្យា ជាមជ្ឈមណ្ឌលសម្រាប់ផ្ទេរបច្ចេកវិទ្យា និងជំនាញ ដល់សហគមន៍ជាតិ និងបន្តពង្រីកកិច្ចសហប្រតិបត្តិការយ៉ាងទូលំទូលាយជាមួយដៃគូជាតិនិងអន្តរជាតិដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍខឿនសេដ្ឋកិច្ចកម្ពុជា។

 

បេសកកម្ម (MISSION)

•ផ្តល់ការអប់រំលើផ្នែកវិទ្យាសាស្រ្ត និងបច្ចេកវិទ្យាប្រកបដោយគុណភាព និងសមធម៍ ដើម្បីប្រែក្លាយជាអ្នកបច្ចេកទេសដែលមានក្រមសីលធម៌វិជ្ជាជីវៈខ្ពស់ សម្ថតភាព សហគ្រិនភាព ការឆ្នៃប្រឌិត នវានុវត្តន៍ គុណធម៍ សីលធម៍ មនសិការស្នេហាជាតិ ស្មារតីទទួលខុសត្រូវ និងយល់ដឹងអំពីសង្គម និងមានឆន្ទៈខ្ពស់ក្នុងការទទួលភារកិច្ច ដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍប្រទេស និង

•អភិវឌ្ឍការស្រាវជ្រាវវិទ្យាសាស្រ្ត ផ្ទេរបច្ចេកវិទ្យាដល់សហគមន៍ជាតិ ដើម្បីលើកស្ទួយសមត្ថភាពផលិតកម្ម និងសុខដុមនីយកម្ម។                         

                                      

 គោលដៅ (GOAL)

•បន្តលើកកម្ពស់គុណភាពនៃការបណ្តុះបណ្តាល

•បន្តពង្រឹង និងពង្រីកការស្រាវជ្រាវវិទ្យាសាស្រ្ត ផ្ទេរបច្ចេកវិទ្យា និងពង្រីកកិច្ចសហប្រតិបត្តិការ

•បន្តពង្រឹងអភិបាលកិច្ចល្អ

•បន្តអភិវឌ្ឍសម្ភាររូបវន្ត

•បន្តពង្រឹងការគ្រប់គ្រងហរិញ្ញវត្ថុ និង

•បន្តពង្រឹង និងពង្រីកធនធានមនុស្ស។

 

Link to Facebook