ឯកឧត្តម បណ្ឌិត អ៊ុម រម្យណី បានទទួលលិខិតសរសើរ…

កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៥ ឯកឧត្តម បណ្ឌិត អ៊ុម រម្យណី បានទទួលលិខិតសរសើរ ពីរដ្ឋមន្រ្តីក្រសួងការបរទេសជប៉ុន។

នេះគឺជាសក្តីភាពមួយដែលឆ្លុះបញ្ចាំងពីការខិតខំប្រឹងប្រែង របស់ឯកឧត្តមនិងមន្រ្តី-សាស្រ្តាចារ្យក្រោមវាទ ដែលបាននិងកំពុងពង្រឹងនិងពង្រីកភាពជាដៃគូជាមួយបណ្តាសាកលវិទ្យាល័យក្នុងតំបន់ ជាពិសេសជាមួយប្រទេសជប៉ុន និងនៅក្នុងពិភពលោក។ ភាពជាដៃគូនេះធ្វើអោយវិទ្យាស្ថានបច្ចេកវិទ្យាមួយនេះ អាចផលិតធនធានមនុស្សប្រកបដោយគុណភាពនិងឆ្លើយតបទៅនឹងទីផ្សារការងារនាពេលបច្ចុប្បន្ន។ 

អ្វីៗដែលវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាមានថ្ងៃនេះ គឺដោយសារជំនួយពីភាគី បារាំង ជប៉ុន បែលហ្សីក និងបណ្តាប្រទេសមួយចំនួនទៀត។ ដូច្នេះ នាឪកាសនេះដ៏វិសេសវិសាលនេះ ឯកឧត្តម បណ្ឌិតសម្តែងនូវការដឹងគុណដល់រដ្ឋាភិបាលនិងសាកលវិទ្យាល័យដៃគូទាំងអស់ និងជាពិសេសចំពោះរាជរដ្ឋាភិបាលជប៉ុន តាមរយៈឯកឧត្តមអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា។

Link to Facebook