សិក្ខាសិលា E-learning រវាង ITC and USS

(វបក-ភ្នំពេញ)៖ កាលពីរសៀលថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៦ វេលាម៉ោង ១៤:០០ សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល បានរៀបចំ សិក្ខាសាលា ស្តីពី E-learning Model  សិក្ខាសាលានេះស្ថិតក្រោមអធិបតីភាព លោកសាស្រ្តាចារ្យជំនួយ សេង សុភាព សាកលវិទ្យាធិការរងនៃសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល  និង លោក នុត សុថន អគ្គនាយករង នៃវិទ្យាស្ថានបច្ចេក វិទ្យាកម្ពុជា។ លោក ហ៊ាន សំបឿន នាយកមជ្ឈមណ្ឌលសិក្សាពីចម្ងាយ នៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ក៏បានអញ្ជើញជាវាគ្មិន នាឪកាសនោះដែរ។ ជាមួយគ្នានោះផងដែរ លោក-លោកស្រីសាស្រ្តាចារ្យ មន្រ្តីរាជការ នៃសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខា ភិបាល ប្រមាណ៥០រូប ក៏បានអញ្ជើញចូលរួម ។

សិក្ខាសាលានេះមានសារៈសំខាន់សម្រាប់ជាទុនបង្ហាញផ្លូវអំពី  E-learning Model ការបង្កើតមេរៀន E-learning ករណីសិក្សានៅ វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា និង ការសិក្សាតាមវិធីសាស្រ្តចំរុះដែលអាចនាំភាពជោគជ័យដល់និស្សិត។

Link to Facebook