អន្តរជាតូបនីយកម្មនៃគ្រិះ ស្ថានឧត្តមសិក្សា

(វបក-ភ្នំពេញ)៖ ថ្ងៃអង្គារទី០២ ខែសីហា ឆ្នាំ២០១៦ វេលាម៉ោង ០២៖០០នាទីរសៀល លោកបណ្ឌិត ជុនហៀង ថាវរិទ្ធិ ព្រមទំាងក្រុមការងាររបស់វិទ្យាស្ថានបានទទួលជួប បណ្ឌិត ឡេង ភីរម្យ និងក្រុមការងារមកពីវិទ្យាស្ថានបណ្តុះបណ្តាល និងស្រាវ ជ្រាវដើមី្បអភិវឌ្ឍន៍កម្ពុជា (CDRI)។ គោលដៅនៃការពិភាក្សាផ្តោតលើ អន្តរជាតូបនីយកម្មនៃគ្រិះស្ថានឧត្តមសិក្សានៅកម្ពុជាជារួម និងដោយឡែកនៅ វិទ្យាស្ថានបច្ចេកកម្ពុជា (វបក)។ នាឪកាសនោះលោកនាយករង បានបញ្ជាក់ជូន នូវរចនាសម្ព័ន្ធសំខាន់ៗរបស់ វបករួមមាន៖ ក្រុមប្រឹក្សាភិបាល (CA)និង ក្រុមប្រឹក្សាអ្នកបច្ចេកទេស (Consoritum)និងសមាសភាពរបស់ស្ថាប័នទាំងពីរ ដែលមាន ភាគីបរទេសជាច្រើនចូលរួម។ លោកបណ្ឌិត ក៏បានបង្ហាញ សាកលវិទ្យាល័យជាដៃគូរបស់វបក នៅក្នុងតំបន់ក៏ដូចជានៅ ក្នុងពិភព លោកផងដែរ។ ក្រុមការងារ CDRI មានការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះ ភាពមានវ័យចំណាស់របស់វបក ក្នុងវិស័យអន្តរ ជាតូបនីយកម្ម ដែលធ្វើអោយគ្រិះស្ថានឧត្តមសិក្សាមួយនេះមានឈ្មោះបោះសំលេងក្នុងតំបន់និងក្នុងពិភពលោក។

Link to Facebook