ផ្តល់បទពិសោធន៍ និងអនុសាសន៍ល្អៗ

(វបក-ភ្នំពេញ)៖ ថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៦ វេលាម៉ោង ០៨៖៣០នាទីព្រឹក ក្នុងនាមឯកឧត្តមបណ្ឌិតវិទ្យាស្ថាន បច្ចេកវិទ្យា លោកបណ្ឌិត ជុនហៀង ថាវរិទ្ធិ និងលោក ភុល នូរិទ្ធ នាយករង ព្រមទំាងក្រុមការងារ បានអនុញ្ញាតឲ្យសាកលវិទ្យាធិការរង និង ក្រុមការងារ ដែលអញ្ជើញមកពីខេត្តស្វាយរៀង ចូលជួបពិភ្សាការងារ។ គោលបំណង នៃជំនួបនេះគឺដើម្បីទទួលយកបទ ពិសោធន៍ និង អនុសាសន៍ល្អៗពីខាងវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ដើម្បីធ្វើការអភិវឌ្ឍន៍សកលវិទ្យាល័យស្វាយរៀងនាពេលខាងមុខ។ លោក នាយករងទាំងពីរបានពន្យល់ពីវឌ្ឍនភាពរបស់សាលាតិចណូ ក៏ដូចជាអន្តរជាតូបនីយកម្មនៃវបក ដែលចំនុចខ្លាំងរបស់វិទ្យាស្ថាន។ បើយោងតាមលោកសាកលវិទ្យាធិការរង សាកលវិទ្យាល័យស្វាយរៀងមានគំរោងបើកមហាវិទ្យាល័យចំនួនពីរជាបឋមគឺផ្នែក មេកានិចនិងអគ្គិសនី។ លោកនាករងទាំងពីរបានមានប្រសាសន៍ថា៖"យើងត្រៀមខ្លួននិងស្វាគមន៍ជានិច្ច រាល់កិច្ចសហប្រតិបត្តិ ការទ្វេភាគី ដើមី្បជួយអភិវឌ្ឍសាកលវិទ្យាល័យស្វាយរៀង អោយមានភាពស្មើមុខស្មើមាត់ជាមួយសាលាដ៏ទៃទៀត"។ បន្ទាប់មក គណៈប្រតិភូបានថ្លែងអំណរគុណចំពោះការធ្វើបដិសណ្ឋារកិច្ចដ៏កក់ក្តៅពីសំណាក់ថ្នាក់ដឹកនាំសាលាតិចណូនិងបានអញ្ជើញទស្សនា បន្ទប់ពិសោធន៍នានារបស់វិទ្យាស្ថាន។

Link to Facebook