(ITC-Phnom Penh): នារសៀលថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២២ ឯកឧត្តមបណ្ឌិត ប៉ូ គឹមថូ បានទទួលស្វាគមន៍លោកលោកស្រី Rebekah Bell ប្រធានអង្គការស្បៀងអាហារ និងកសិកម្មនៃអង្គការសហប្រជាជាតិថ្មី ប្រចាំនៅកម្ពុជា (The New Country Representative of the Food and Agriculture Organization of the United Nations-FAO)។

ឯកឧត្តមនាយកបានជម្រាបភ្ញៀវដោយសង្ខេបអំពីវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (សាលាតិចណូ) និងបានរំលេចមហាវិទ្យាល័យទំង៥ ក៏ដូចជា Research Units ទាំង៥របស់គ្រឹះស្ថានអប់រំឧត្តមសិក្សាមួយនេះ។

លោកបណ្ឌិត អោ ច័ន្ទម៉ូលី កញ្ញាបណ្ឌិត អ៊ិន សុខនាង និងលោកស្រីបណ្ឌិត តាន់ រស្មី បានរៀបរាប់ពីគំរោងសំខាន់ៗដែលសាលាតិចណូបាននិងកពុងធ្វើ ដូចជា៖ Satreps Project 1 & 2, CAPFISH Capture Project with UNEDO, គម្រោងជាមួយ CAVAV Innovation in Agriculture, Khmer Enterprise ។ល។

លោកស្រី Rebekah Bell បានសម្តែងនូវការរីករាយ ចំពោះអ្វីៗដែលបានលើកឡើងដោយវាគ្មិនរបស់សាលាតិចណូ និងបញ្ជាក់ថាគោលបំណងធំរបស់យើង (FAO)ចង់ឃើញការដាក់ឱ្យមានប្រព័ន្ធត្រួតពិនិត្យសុវត្ថិភាពអាហារជាលក្ខណៈជាតិ។ ចំពោះបេសកកម្មមួយនេះ អង្គការស្បៀងអាហារ និងកសិកម្មនៃអង្គការសហប្រជាជាតិ ប្រចាំនៅកម្ពុជា មានសុទិត្ថិនិយមនិងសង្ឃឹមថាជាមួយសាលាតិចណូ ដែលមានសម្ភារ បទពិសោធន៍ និងធនធានមនុស្ស និងដៃគូផ្សេងៗទៀត ដូចជាក្រសួងធនធានទឹក និងឧតុនិយម អាចរួមគ្នាពង្រឹងប្រព័ន្ធសុវត្ថិភាពអាហារនិងទឹក នៅក្នុងប្រទេសកម្ពុជា នាពេលខាងមុខ។

យើងនឹងសុំឱ្យមានការជួបគ្នាលើកក្រោយទៀត ដើមី្ពជជែលពិភក្សាលំអិតទៅលើព្រំដែននៃកិច្ចសហប្រតិបតិ្តការ។

ឯកឧត្តមនាយកអរគុណចំពោះការជ្រើសរើសសាលាតិចណូជាដៃគូសហាការ និងក៏បានយល់ព្រមស្វាគមន៍ជានិច្ចអង្គការFAOនិងត្រៀមសហការ ដើមី្បបុព្វហេតុរួមគ្នា គឺការកសាងប្រព័ន្ធសុវត្តិភាពអាហារ ប្រកបដោយប្រសិទ្ធិភាពខ្ពស់សម្រាប់ព្រះរាជាណាចក្រកម្ពុជា។