Month: January 2023

សេចក្តីជូនដំណឹង (បន្ថែម) ស្ដីពីពិធីទទួលសញ្ញាបត្រ

ទីចាត់ការសិក្សា វ.ប.ក សូមជម្រាបជូនដំណឹងដល់និស្សិតដែលបានបញ្ចប់ការសិក្សាដោយ ជោគជ័យ នៅក្នុងឆ្នាំសិក្សា ២០១៧-២០១៨ ដល់ ២០២១-២០២២ គ្រប់កម្រិត (បណ្ឌិត បរិញ្ញាបត្រ ជាន់ខ្ពស់ វិស្វករ បរិញ្ញាបត្រវិស្វកម្ម និងបរិញ្ញាបត្ររងវិស្វកម្ម) ឱ្យបានជ្រាបថា៖ ពិធីប្រគល់សញ្ញាបត្រ នឹងប្រព្រឹត្តទៅនាថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៣ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង សម្ដេច កិត្តិព្រឹទ្ធបណ្ឌិត នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា។ និស្សិតជ័យលាភីទាំងអស់ត្រូវចុះឈ្មោះចូលរួម តាមរយៈតំណ https://etudiant.itc.edu.kh/graduate (ឬតាម QR Code ខាងក្រោម) ចាប់ពីថ្ងៃជូន ដំណឹងនេះ រហូតដល់ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៣ ជាកំហិត។ សម្រាប់អ្នកដែលបានចុះឈ្មោះតាម តំណខាងលើរួច អាចមកជួលឯកសណ្ឋាននៅការិយាល័យសិក្សា (បន្ទប់ A-201) ចាប់ពីថ្ងៃទី៦ ដល់ ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៣ វេលាម៉ោង ៥:០០ល្ងាច។ …

សេចក្តីជូនដំណឹង (បន្ថែម) ស្ដីពីពិធីទទួលសញ្ញាបត្រ Read More »

សិក្ខាសាលាលើកទី២ ស្តីពី “គ្រឹះជម្រៅនៅប្រទេសកម្ពុជា” /The 2nd Seminar “Pile Foundation in Cambodia”

(ITC-Phnom Penh)៖ កាលពីថ្ងៃអាទិត្យ ២រោច ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី៨ខែមករា ឆ្នាំ២០២៣ មហាវិទ្យាល័យរ៉ែ និងភូគព្ភសាស្ត្រ (GGG) នៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាបានរៀបចំសិក្ខាសាលាលើកទី២ ស្តីពី “គ្រឹះជម្រៅនៅប្រទេសកម្ពុជា”។ ដោយមានអ្នកចូលរួមសរុបប្រមាណ១០០០នាក់ ដែលក្នុងនោះរួមមាននិស្សិត សាស្រ្តាចារ្យ វិស្វករ គណៈវិស្វករ និងក្រុមហ៊ុន។ នេះជាសិក្ខាសាលាលើកទី២ហើយដែល មហាវិទ្យាល័យរ៉ែ និងភូគព្ភសាស្ត្រ បានរៀបចំឡើង។ លើកទីមួយត្រូវបានរៀបចំក្នុងឆ្នាំ២០១៧ ក្នុងគោលបំណងធំៗចំនួន២៖ (១) បង្កើនចំណេះដឹង និងសមត្ថភាពដល់និស្សិត និងវិស្វករផ្នែក គ្រឹះភូគព្ភសាស្រ្ត (Geotechnical Engineering) (២) ពង្រឹងទំនាក់ទំនង និងសហការជាមួយក្រុមហ៊ុនឯកជន និងស្ថាប័នផ្សេងៗ។ សិក្ខាសាលាលើកទី២នេះត្រូវបានរៀបចំរយៈពេល១ថ្ងៃ ដោយមានវាគ្មិនចំនួន៩រូបដែលជាសាស្រ្តាចារ្យ និងវិស្វករមកពីក្រុមហ៊ុន។ ព្រឹត្តិការណ៍នេះអាចដំណើរការទៅបានដោយមានការគាំទ្រ និងឧបត្ថម្ភពីក្រុមហ៊ុនចំនួន ៨៖ Research and Development Enterprise (RDE); 7FTD Co., Ltd, Uy …

សិក្ខាសាលាលើកទី២ ស្តីពី “គ្រឹះជម្រៅនៅប្រទេសកម្ពុជា” /The 2nd Seminar “Pile Foundation in Cambodia” Read More »

INOWASIA Project-International student internship opportunity

INOWASIA is an Erasmus Plus project for Capacity building in the field of higher education. INOWASIA pretends to train this new generation of young Southeast Asian water professionals with a strong and multidisciplinary background in sustainable water management, with a global view of the sector current and future challenges but with a specific approach to …

INOWASIA Project-International student internship opportunity Read More »