4th International Symposium on Conservation and Management of Tropical Lakes

សន្និសីទអន្តរជាតិលើកទី៤ស្តីពីការអភិរក្សនិងគ្រប់គ្រង់បឹងនៅតំបន់ត្រូពិក
(The 4th International Symposium on Conservation and Management of Tropical Lake)

(ITC-Phnom Penh)៖ នាព្រឹកថ្ងៃចន្ទ ៣រោច ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹង ថៃ្ងទី១៦ ខែកញ្ញា ឆ្នាំ២០១៩ វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា សហការជាមួយ វិទ្យាស្ថានបច្ចេកវិទ្យាក្រុងតូក្យូ (Tokyo Institute of Technology) ព្រមទាំងមានការចូលរួមពីសាកលវិទ្យាល័យដៃគួរផ្សេងៗទៀត បានរៀបចំ សន្និសីទអន្តរជាតិលើកទី៤របស់ខ្លួន ស្តីពីការអភិរក្សនិងគ្រប់គ្រង់បឹងនៅតំបន់ត្រូពិក ដែលប្រព្រឹត្តទៅនៅ សណ្ឋាគារ សុខា រាជធានីភ្នំពេញ ក្រោមអធិបតិយភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម យក់ ង៉យ អនុរដ្ឋលេខាធិការក្រសួង អប់រំយុវជននិងកីឡា, ឯកឧត្តមបណ្ឌិត អ៊ុម រម្យណី អគ្គនាយកវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា លោកសាស្រ្តចារ្យបណ្ឌិត Chihiro Yoshimura ជាតំណាងឱ្យវិទ្យាស្ថានបច្ចេកវិទ្យាក្រុងតូក្យូ ប្រទេសជប៉ុន លោក Kotaro Tanaka តំណាងឱ្យទីភ្នាក់ងារសហប្រតិបត្តការជប៉ុនប្រចាំប្រទេសកម្ពុជា និងអស់លោក លោកស្រីតំណាងអោយដៃគូពាក់ព័ន្ឋផ្សេងៗទៀត។ សន្និសីទនេះត្រូវបានរៀបចំសម្រាប់រយៈពេល២ថ្ងៃ គឺចាប់ពីថ្ងៃទី១៦ និង ១៧ ខែកញ្ញា ឆ្នាំ២០១៩។

គោលបំណងនៃសន្និសីទអន្តរជាតិនេះគឺផ្តល់ឱកាសឲ្យអ្នកស្រាវជ្រាវវិទ្យាសាស្រ្តក្នុងស្ថាប័នជាតិ និងអន្តរជាតិដែលពាក់ព័ន្ឋនានាបានបូកសរុប ព្រមទាំងធ្វើបទបង្ហាញដើម្បីចែករំលែកបទពិសោធន៍ ក៏ដូចជាលទ្ឋផល នៃការស្រាវជ្រាវ ដែលបានអនុវត្តគម្រោងនេះក្នុងរយៈពេលពេញមួយឆ្នាំកន្លងមក។ ជាមួយគ្នានេះផងដែរ សន្និសីទនេះក៏ជាឪកាសមួយដើម្បីឲ្យអ្នកសិក្សាស្រាវជ្រាវ អ្នកវិទ្យាសាស្រ្ត និងសិស្ស-និសិ្សតក៏ដូចជាអ្នកពាក់ព័ន្ឋបានធ្វើការពិភាក្សាររួមគ្នាដើម្បីស្វែងរកដំណោះស្រាយរួម និងយុទ្ធសាស្រ្តសមស្របណាមួយ ដែលប្រកបដោយប្រសិទ្ធភាពខ្ពស់ដើម្បីយកមកអនុវត្តក្នុងការអភិរក្សនិងគ្រប់គ្រង់បឹងនៅតំបន់ត្រូពិកអោយបានទាន់ពេលវេលានិងប្រកបដោយនិរន្តរភាព។

ក្នុងព្រឹត្តិការណ៍ដ៍មានសារៈសំខាន់មួយនេះ គេសង្តេតឃើញថាមានអ្នកចូលរួមប្រមាណ១០០នាក់ ដែលក្នុងរួមមាន៖ សាស្រ្តាចារ្យ អ្នកស្រាវជ្រាវជាតិ និងអន្តរជាតិ បុគ្គលិកក្រសួងពាក់ព័ន្ឋ ព្រមទាំងនិស្សិតវិស្វកម្មជាច្រើនរូបទៀត ផងដែរ។ ប្រធានបទដែលបានលើកយកមកធ្វើបង្ហាញក្នុងកាសនេះមានចំនួន៣៨ ប្រធានបទផ្សេងៗគ្នា ដែលក្នុងនោះចែកជាចែកចេញជាបទបង្ហាញដោយផ្ទាល់ (Oral presentation) ចំនួន៣៣ និងបទបង្ហាញតាមរយៈផ្ទាំងផ្សព្ធផ្សាយ (Poster presentation) មានចំនួន ៥ផងដែរ។

គួររំលឹកផងដែរថា វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា និង វិទ្យាស្ថានបច្ចេកវិទ្យាក្រុងតូក្យូ (ជប៉ុន) បាននឹងកំពុងអនុវត្តគម្រោងដែលមានឈ្មោះថា “Establishment of Environmental Conservation Platform of Tonle Sap Lake” តាំងពីឆ្នាំ ២០១៦មក ក្រោមថវិការជំនួយឧប្ថមពី JICA និង JST នៃប្រទេសជប៉ុន។

យើងសង្ឃឹមថាតាមរយៈសន្និសីទនេះ អ្នកចូលរួមម្នាក់ៗនឹងពិភាក្សា ចែករំលែករំលែកគ្នាទៅវិញទៅមក និងទទួលបានចំនេះដឹង និងពត៌មានថ្មីៗស្ដីពីមូលហេតុនៃការប៉ះពាល់និងយន្តការនៃការដើម្បីរអភិរក្សនិងគ្រប់គ្រងបឹងនៅតំបន់ត្រូពិកប្រកបដោយចីរភាពសំរាប់កូនចៅជំនាន់ក្រោយតរៀងទៅ។ បន្ថែមពីលើនេះ គណៈកម្មការវិទ្យាសាស្រ្តនៃសន្និសីទនេះនឹងរៀបចំបោះពុម្ពលទ្ធផល នៃការស្រាវជ្រាវទាំងអស់ ជាព្រឹត្តិបត្តិវិទ្យាសាស្រ្ត ដើម្បីទុកជាទិន្នន័យ ក្នុងការស្រាវជា្រវនៅថ្ងៃអនាគត ដើម្បីការអភិវឌ្ឍ ប្រកបដោយប្រសិទ្ឋិភាព។

Exit mobile version

ibu muda pinjol lunas main kakek zeus

jackpot tiba tiba mahjong ways

kebiasaan sepele bikin akun kalah ayamjago4d

pola spin 10 5 10 rahasia pensiun dini

rahasia spin acak ayamjago4d

simbol emas mahjong ways rahasia tersembunyi

sopir ojol spin 1000 dapat 18juta

spin beruntun rahasia mahjong ways

strategi spin malam ayamjago4d

tukang parkir menang scatter hitam ayamjago4d