កិច្ចប្រជុំដាក់ដំណើរការគម្រោង ៖ SATREPS-២៖ ការបង្កើតវេទិកាគ្រប់គ្រងហានិភ័យការបំពុលខ្យល់នៅកម្ពុជា

(ភ្នំពេញ)៖ នាព្រឹកថ្ងៃចន្ទ ៩រោច ខែភទ្របទ ឆ្នាំខាល ចត្វាស័កព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២២ ឯកឧត្តមបណ្ឌិត អ៊ុម រម្យណី រដ្ឋលេខាធិការក្រសួងអប់រំយុវជននិងកីឡា អញ្ជើជាអធិបតីក្នុងពិធីសម្ពោធបើកគម្រោង “SATREPS៖ ការបង្កើតវេទិកាគ្រប់គ្រងហានិភ័យការបំពុលខ្យល់នៅកម្ពុជា”។

ជាកិច្ចចាប់ផ្តើម ឯកឧត្តមបណ្ឌិត ប៉ូ គឹមថូ នាយកវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាបានស្វាគមន៍យ៉ងកក់ក្តៅ វត្តមានរបស់ឯកឧត្តមបណ្ឌិតរដ្ឋលេខាធិការ ឯកឧត្តម លោក-លោកស្រី ជាតិនិងអន្តរជាតិ ដែលអញ្ជើញចូលរួមពិធីសម្ពោធបើកដំណើរការគម្រោងខាងលើ។ ឯកឧត្តមក៏បានវាយតម្លៃខ្ពស់និងកោតសរសើរចំពោះការខិតខំរបស់អ្នកស្រាវជ្រាវ សាស្រ្តចារ្យទាំងអស់ខ្មែរនិងជប៉ុន ដែលបានខិតខំរហូតដល់ទទួលបានជោគជ័យក្នុងការទទួលយកគម្រោងដ៏ធំនិងសំខាន់នេះ។

តំណាងមកពីក្រសួងបរិស្ថាន សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល សាកលវិទ្យាល័យជាតិគ្រប់គ្រង ក៏បានបញ្ជាក់ពីជំហរគាំទ្រចំពោះគម្រោងដ៏មានសារៈសំខាន់នេះ ដែលជាប្រយោជន៍ដ៏ធំសម្រាប់ប្រជាជនខ្មែរនិងមនុស្សជាតិទាំងមូល។

ចំណែកលោក យ៉ាណាហ្គាវ៉ា ស៊ីនជី (YANAGAWA Shinji) តំណាងចៃកានៅកម្ពុជា លោកសាស្រ្តាចារ្យ YAMAGUCHI Yasushi តំណាង Japan Science and Technology Agency និងលោកបណ្ឌិត WADA Takashi នាយកសាកលវិទ្យាល័យ Kanazawa ក៏បានបង្ហាញពីកង្វល់ពីការបំពុលខ្យល់នាយុគ្គសម័យយើងនេះ និងជូនពរឱ្យគម្រោងនេះទទួលបានលទ្ធផលដូចការរំពឹងទុក។

ឯកឧត្តមបណ្ឌិត អ៊ុម រម្យណី បានរំលឹកបញ្ជាក់ពីការចាប់ផ្តើមកកើតនៃគម្រោងនេះ។ ឯកឧត្តមបានថ្លែងអំណរគុណដល់ឯកឧត្តមរដ្ឋមន្រ្តីក្រសួងបរិស្ថាន និងសាស្រ្តាចារ្យជប៉ុនដែលបានគាំទ្រដល់ការផ្តួចផ្តើមគំនិតបន្តគម្រោងនេះពីគម្រោង SATREPS-1។ គម្រោងនេះពិតជាមានតួនាទីសំខាន់ក្នុងការចូលរួមគ្រប់គ្រងគុណភាពខ្យល់នៅកម្ពុជា។ ឯកឧត្តមក៏បានរំលេចពីទីវត្តមានដ៏សំខាន់នៃទីពិសោធន៍គុណភាពខ្យល់របស់ក្រសួងបរិស្ថាននៅក្នុងសាលាតិចណូនិងសុំការអនុញ្ញាតពីឯកឧត្តមរដ្ឋមន្រ្តីក្នុងការគ្រប់គ្រងនិងប្រើប្រាស់ទិន្នន័យដែលប្រមូលបានរួមគ្នា។

ឯកឧត្តមក៏បានសម្តែងសុទិដ្ឋិនិយមនិងសង្ឃឹមថាលទ្ធផលនៃគម្រោងនេះពិជាអាចជួយឱ្យអ្នកស្រាវជ្រាវនិងប្រជាជនខ្មែរបានយល់កាន់តែច្បាស់ពីការបំពុលខ្យល់និងវិធានការចូលរួមកាត់បន្ថយជាតិពុលនេះនិងធ្វើឱ្យកាន់ប្រសើរឡើងគុណភាពខ្យល់ក្នុងបរិស្ថានដែលយើងស្រូបយកជារៀងរាល់ថ្ងៃ។

Exit mobile version

ibu muda pinjol lunas main kakek zeus

jackpot tiba tiba mahjong ways

kebiasaan sepele bikin akun kalah ayamjago4d

pola spin 10 5 10 rahasia pensiun dini

rahasia spin acak ayamjago4d

simbol emas mahjong ways rahasia tersembunyi

sopir ojol spin 1000 dapat 18juta

spin beruntun rahasia mahjong ways

strategi spin malam ayamjago4d

tukang parkir menang scatter hitam ayamjago4d