មហាវិទ្យាល័យវារីសាស្រ្ត​

FACULTY OF HYDROLOGY AND WATER RESOURCES ENGINEERING

ENVIRONMENTAL ENGINEERING | WATER SUPPLY & SANITATION | HYDRAULIC STRUCTURE |  CLIMATE CHANGE | GIS-REMOTE SENSING | COASTAL ENVIRONMENT


បរិញ្ញាបត្ររងវិស្វកម្ម ផ្គត់ផ្គង់ទឹកស្អាត និងបណ្ដាញទឹកក្នុងអគារ
Associate Degree of Water Supply and Building Sanitation Engineering

កម្មវត្ថុនៃកម្មវិធីសិក្សា

កម្មវិធីសិក្សានេះមានគោលបំណងផ្ដល់ឳ្យនិស្សិត ជំនាញបច្ចេកទេសផ្គត់ផ្គង់ទឹកស្អាតតាមបំពង់ តាមរយៈមូលដ្ឋានក្នុងការគណនាទំហំផលិតកម្មមានដូចជាអាងប្រព្រឹត្ដិកម្ម និងអាងស្ដុកទឹក ព្រមទាំងការកំណត់ទំហំ ប្លង និងការដំឡើងបណ្ដាញទុយោទឹកស្អាតនៅតាមទីក្រុង ទីប្រជុំជន និងជនបទ។ កម្មវិធីនេះក៏នឹងផ្ដល់ជំនាញបច្ចេកទេសបណ្ដាញទឹកក្នុងអគារផងដែរ តាមរយៈការកំណត់ទំហំ និងប្រភេទទុយោក្នុងអគារ ជាមួយនឹងការជ្រើសរើសប្រភេទ និងទំហំម៉ូទ័រសមស្រប។

លទ្ធផលរំពឹងទុក

និស្សិតដែលចូលរៀនក្នុងកម្មវិធីសិក្សានេះ នឹងទទួលបានជំនាញបច្ចេកទេសផ្គត់ផ្គង់ទឹកស្អាតតាមបំពង់ និងបច្ចេកទេសបណ្ដាញទឹកក្នុងអគារ។ និស្សិតនឹងអាចធ្វើការជាអ្នកបច្ចេកទេសនៅតាមបណ្ដាក្រុមហ៊ុនផ្គង់ផ្គង់ទឹកស្អាតរដ្ឋ និងឯកជន។ និសិ្សតក៏នឹងមានជំនាញក្នុងការបំពេញការងារនៅតាមក្រុមហ៊ុនម៉ោការសាងសង់លើការងារបណ្ដាញទឹកក្នុងអគារផងដែរ។ ខាងក្រោមនេះជាសម្ថភាពដែលរំពឹងថានិស្សិតនឹងទទួលបានបន្ទាប់ពីបញ្ចប់ការសិក្សាកម្មវិធីនេះ៖

  • មានសមត្ថភាពគណនាទំហំ និងដំឡើងទុយោទឹកស្អាតតាមបទដ្ឋានបច្ចេកទេស
  • មានសមត្ថភាពធ្វើប្រព្រឹត្ដិកម្មទឺកស្អាត ដោយប្រើសារធាតុគីមីប្រកបដោយប្រសិទ្ធិភាព
  • មានសមត្ថភាពបង្កើតផែនទីគ្រប់គ្រង់ប្លង់បណ្ដាញ និងទីតាំងតំណអតិថិជន
  • មានសមត្ថភាពជ្រើសរើស និងប្រតិបត្ដិការម៉ូទ័រ ឬប្រព័ន្ធបូមទឹកប្រកបដោយប្រសិទ្ធិភាព
  • មានសមត្ថភាពតាមដានបរិមាណទឺកបាត់បង់ក្នុងប្រព័ន្ធចែកចាយទឹកស្អាត
  • មានសមត្ថភាពដំឡើងបណ្ដាញទុយោក្នុងអគារ

ឳកាសការងារ

និស្សិតបញ្ចប់ការសិក្សា និង​មានឳកាសការងារ៖

  • ក្រុមហ៊ុនផ្គត់ផ្អង់ទឹកស្អាតតាមទុយោរដ្ឋ និង​ឯកជន
  • ក្រុមហ៊ុនម៉ៅការសាងសង់ទាក់ទងនឹងបណ្ដាញទឹកក្នុងអគារ
  • អង្គការអភិវឌ្ឍន៍​ដែលធ្វើការទាក់ទងនឹងវិស័យទឹកស្អាត និង​អនាម័យ
  • ក្រុមហ៊ុនផលិត និង​ផ្គត់ផ្គង់ទុយោ
  • ក្រុមហ៊ុនផ្គត់ផ្គង់សម្ភារៈក្នុងវិស័យស្អាត
  • ជាអ្នកម៉ៅការដំឡើងបណ្ដាញទុយោ

លក្ខខណ្ឌដើម្បី ចូលរៀនជំនាញមធ្យមសិក្សាបច្ចេកទេស

  • ជាប់ឬធ្លាក់បាក់ឌុប
  • បំពេញឯកសារដាក់ពាក្យចូលរៀនតាមតម្រូវការរបស់វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា

លក្ខខណ្ឌដើម្បី បញ្ចប់ជំនាញមធ្យមសិក្សាបច្ចេកទេស

  • បំពេញតាមលក្ខខណ្ឌសិក្សារបស់វិទ្យាស្ថាន
  • បំពេញតាមលក្ខខណ្ឌហាត់ការ និងការអនុវត្ដទៅតាមម៉ោង និង​បច្ចេកទេសតាមមុខវិជ្ជា
  • បំពេញតាមលក្ខខណ្ឌហាត់ការនៅឆមាសទី៤
  • ធ្វើរបាយការណ៍បញ្ចប់ការសិក្សា និងបទបង្ហាញគម្រោង

ក្រុមហ៊ុនហាត់ការមួយចំនួន

  • Water Supply Utilities: PPWSA and other public/state own utilities, Anco, KWSH, Soma, WE-Venture, Tap-Affects, other private utilities ….
  • Water treatment technology: iSEA/GRET, Shanhai Purification, Water-mech, E-Water, Soma-kobeko
  • Pipe supplier company: Rose, SL, Phnom Penh Plastic, HTS, TCU…
  • Plumbing contractor/owner: Borey developers,

មន្ទីរពិសោធន៍ និងការអនុវត្ដ

  1. Fluid Hydraulic
    • Water pressure in pipe
  2. Water Treatment Process
    • Turbidity, iron, manganese, lead, or arsenic treatment
    • Disinfectant: E-coli and coliform
  3. Mapping and drawing: GIS Lab equipped with software of Google Earth, ArcGIS/qGIS, and AutoCAD
  4. Surveying:
  5. Pipe network:
  • Pipe installation (connection equipment, specifically for HDPE and PVC),
  • Pipe test (Strength along pipe and at connection),
  • Leakage detection: by leakage detector,

លក្ខណៈពិសេស

  • អ្នកមានសញ្ញាបត្របាក់ឌុបអាចបន្តការសិក្សាថ្នាក់វិស្វករបានបន្ទាប់ពីបញ្ចប់ថ្នាក់មធ្យមសិក្សាបច្ចេកទេស ផ្គត់ផ្គង់ទឹកស្អាត និងបណ្ដាញទឹកក្នុងអគារ
  • ចុះកិច្ចសន្យាជាមួយក្រុមហ៊ុនផ្គត់ផ្គង់ទឹកស្អាតដើម្បីទទួលយកកម្មសិក្សា និងផ្តល់ការងារ
  • ជួយស្វែងរកការងារដល់និស្សិតបន្ទាប់ពីបញ្ចប់
  • ការសិក្សាជាមួយគ្រូដែលមានបទពិសោធន៍ផ្ទាល់ជាមួយការងារ និងរួមជាមួយបុគ្គលិកក្រុមហ៊ុនដែលកំពុងធ្វើការលើវិស័យនេះ
  • អ្នកកំពុងបម្រើការងារតាមប្រត្តិបត្តករនានាដែលខ្វះជំនាញនេះអាចមកចូលរៀនបាន និងអនុវត្តការងារជាមួយក្រុមហ៊ុនផ្ទាល់

មុខវិជ្ជាសិក្សា

ឆ្នាំទី១, ឆមាសទី១
  • សេចក្តីផ្តើមអំពីជលសាស្រ្ត
  • មូលដ្ឋានគ្រឹះនៃមេកានិកអង្គធាតុរាវ
  • សេចក្តីផ្តើមអំពីការផ្គត់ផ្គង់ទឹកនិងអនាម័យ
  • សេចក្តីផ្តើមនៃបណ្តាញទឹកក្នុងអាគារ
  • ទំនាក់ទំនង និងជំនាញទន់
ឆ្នាំទី១, ឆមាសទី២
  • ការធ្វើផែនទី ArcGIS/Google Earth
  • មូលដ្ឋានគ្រិះនៃការវាស់ស្ទង់
  • AutoCAD
  • គុណភាពទឹកពិសារ
  • បច្ចេកទេសប្រព្រឹត្តកម្មទឹកស្អាត
  • ការគណនាបំពុងទុយោចែកចាយទឹក
ឆ្នាំទី២, ឆមាសទី១
  • ការអនុវត្តក្នុងប្រព្រឹត្តកម្មទឹកស្អាត
  • ការតម្លើងនិងការត្រួតពិនិត្យបំពង់បណ្តាញ
  • ការតម្លើងបណ្តាញទឹកក្នុងអគារ និងការ ត្រួតពិនិត្យ
ឆ្នាំទី២, ឆមាសទី២
  • ហាត់នៅ​ក្រុមហ៊ុន ឬការដ្ឋាន
  • របាយការណ៍បច្ចេកទេសគម្រោង បញ្ចប់
Scroll to Top
hacklink panel hacklink al hacklink hacklink