មហាវិទ្យាល័យវារីសាស្រ្ត​

FACULTY OF HYDROLOGY AND WATER RESOURCES ENGINEERING

ENVIRONMENTAL ENGINEERING | WATER SUPPLY & SANITATION | HYDRAULIC STRUCTURE |  CLIMATE CHANGE | GIS-REMOTE SENSING | COASTAL ENVIRONMENT

បរិញ្ញាបត្ររងវិស្វកម្ម ផ្គត់ផ្គង់ទឹកស្អាត និងបណ្ដាញទឹកក្នុងអាគារ

Associate’s Degree of Water Supply and Plumbing

កម្មវត្ថុនៃកម្មវិធីសិក្សា

កម្មវិធីសិក្សានេះមានគោលបំណងផ្ដល់ឳ្យនិស្សិត ជំនាញបច្ចេកទេសផ្គត់ផ្គង់ទឹកស្អាតតាមបំពង់ តាមរយៈមូលដ្ឋានក្នុងការគណនាទំហំផលិតកម្មមានដូចជាអាងប្រព្រឹត្ដិកម្ម និងអាងស្ដុកទឹក ព្រមទាំង​ការកំណត់ទំហំ ប្លង និង​ការដំឡើងបណ្ដាញទុយោទឹកស្អាតនៅតាមទីក្រុង ទីប្រជុំជន និង​ជនបទ។ កម្មវិធីនេះក៏នឹងផ្ដល់ជំនាញបច្ចេកទេសបណ្ដាញទឹក​ក្នុងអាគារផងដែរ តាមរយៈការកំណត់ទំហំ និងប្រភេទទុយោក្នុងអារគារ ជាមួយនឹងការជ្រើសរើសប្រភេទ និង​ទំហំម៉ូទ័រសមស្រប។

លទ្ធផលរំពឹងទុក

និស្សិតដែលចូលរៀនក្នុងកម្មវិធីសិក្សានេះ នឹងទទួលបានជំនាញបច្ចេកទេសផ្គត់ផ្គង់ទឹកស្អាតតាមបំពង់ និងបច្ចេកទេសបណ្ដាញទឹក​ក្នុងអាគារ។ និស្សិតនឹង​អាច​ធ្វើការជា​អ្នក​បច្ចេកទេស​នៅតាមបណ្ដា​ក្រុមហ៊ុនផ្គង់ផ្គង់ទឹក​ស្អាតរដ្ឋ និង​ឯកជន។ និសិ្សត​ក៏នឹង​មានជំនាញក្នុងការបំពេញការងារនៅតាមក្រុមហ៊ុនម៉ោការសាងសង់លើការងារ​បណ្ដាញទឹក​ក្នុងអាគារផងដែរ។ ខាងក្រោមនេះជាសម្ថភាពដែលរំពឹងថានិស្សិតនឹងទទួលបានបន្ទាប់ពីបញ្ចប់ការសិក្សាកម្មវិធីនេះ៖

  • មានសមត្ថភាពគណនាទំហំ និងដំឡើងទុយោទឹកស្អាតតាមបទដ្ឋានបច្ចេកទេស
  • មានសមត្ថភាពធ្វើប្រព្រឹត្ដិកម្មទឺកស្អាត ដោយប្រើសារធាតុគីមីប្រកបដោយប្រសិទ្ធិភាព
  • មានសមត្ថភាពបង្កើតផែនទីគ្រប់គ្រង់ប្លង់បណ្ដាញ និង​ទីតាំងតំណអតិថិជន
  • មានសមត្ថភាពជ្រើសរើស និងប្រតិបត្ដិការម៉ូទ័រ ឬ​ប្រព័ន្ធបូមទឹកប្រកបដោយប្រសិទ្ធិភាព
  • មានសមត្ថភាពតាមដានបរិមាណទឺកបាត់បង់ក្នុងប្រព័ន្ធចែកចាយទឹកស្អាត
  • មានសមត្ថភាពដំឡើងបណ្ដាញទុយោក្នុងអារគារ

ឳកាសការងារ

និស្សិតបញ្ចប់ការសិក្សា និង​មានឳកាសការងារ៖

  • ក្រុមហ៊ុនផ្គត់ផ្អង់ទឹកស្អាតតាមទុយោរដ្ឋ និង​ឯកជន
  • ក្រុមហ៊ុនម៉ៅការសាងសង់ទាក់ទងនឹងបណ្ដាញទឹកក្នុងអារគារ
  • អង្គការអភិវឌ្ឍន៍​ដែលធ្វើការទាក់ទងនឹងវិស័យទឹកស្អាត និង​អនាម័យ
  • ក្រុមហ៊ុនផលិត និង​ផ្គត់ផ្គង់ទុយោ
  • ក្រុមហ៊ុនផ្គត់ផ្គង់សម្ភារៈក្នុងវិស័យស្អាត
  • ជាអ្នកម៉ៅការដំឡើងបណ្ដាញទុយោ

លក្ខខណ្ឌដើម្បី ចូលរៀនជំនាញមធ្យមសិក្សាបច្ចេកទេស

  • ជាប់ឬធ្លាក់បាក់ឌុប
  • បំពេញឯកសារដាក់ពាក្យចូលរៀនតាមតម្រូវការរបស់វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា

លក្ខខណ្ឌដើម្បី បញ្ចប់ជំនាញមធ្យមសិក្សាបច្ចេកទេស

  • បំពេញតាមលក្ខខណ្ឌសិក្សារបស់វិទ្យាស្ថាន
  • បំពេញតាមលក្ខខណ្ឌហាត់ការ និងការអនុវត្ដទៅតាមម៉ោង និង​បច្ចេកទេសតាមមុខវិជ្ជា
  • បំពេញតាមលក្ខខណ្ឌហាត់ការនៅឆមាសទី៤
  • ធ្វើរបាយការណ៍បញ្ចប់ការសិក្សា និងបទបង្ហាញគម្រោង

ក្រុមហ៊ុនហាត់ការមួយចំនួន

  • Water Supply Utilities: PPWSA and other public/state own utilities, Anco, KWSH, Soma, WE-Venture, Tap-Affects, other private utilities ….
  • Water treatment technology: iSEA/GRET, Shanhai Purification, Water-mech, E-Water, Soma-kobeko
  • Pipe supplier company: Rose, SL, Phnom Penh Plastic, HTS, TCU…
  • Plumbing contractor/owner: Borey developers,

មន្ទីរពិសោធន៍ និងការអនុវត្ដ

  1. Fluid Hydraulic
    • Water pressure in pipe
  2. Water Treatment Process
    • Turbidity, iron, manganese, lead, or arsenic treatment
    • Disinfectant: E-coli and coliform
  3. Mapping and drawing: GIS Lab equipped with software of Google Earth, ArcGIS/qGIS, and AutoCAD
  4. Surveying:
  5. Pipe network:
  • Pipe installation (connection equipment, specifically for HDPE and PVC),
  • Pipe test (Strength along pipe and at connection),
  • Leakage detection: by leakage detector,

លក្ខណៈពិសេស

  • អ្នកមានសញ្ញាបត្របាក់ឌុបអាចបន្តការសិក្សាថ្នាក់វិស្វករបានបន្ទាប់ពីបញ្ចប់ថ្នាក់មធ្យមសិក្សាបច្ចេកទេស ផ្គត់ផ្គង់ទឹកស្អាត និងបណ្ដាញទឹកក្នុងអាគារ
  • ចុះកិច្ចសន្យាជាមួយក្រុមហ៊ុនផ្គត់ផ្គង់ទឹកស្អាតដើម្បីទទួលយកកម្មសិក្សា និងផ្តល់ការងារ
  • ជួយស្វែងរកការងារដល់និស្សិតបន្ទាប់ពីបញ្ចប់
  • ការសិក្សាជាមួយគ្រូដែលមានបទពិសោធន៍ផ្ទាល់ជាមួយការងារ និងរួមជាមួយបុគ្គលិកក្រុមហ៊ុនដែលកំពុងធ្វើការលើវិស័យនេះ
  • អ្នកកំពុងបម្រើការងារតាមប្រត្តិបត្តករនានាដែលខ្វះជំនាញនេះអាចមកចូលរៀនបាន និងអនុវត្តការងារជាមួយក្រុមហ៊ុនផ្ទាល់

មុខវិជ្ជាសិក្សា

ឆ្នាំទី១, ឆមាសទី១
  • សេចក្តីផ្តើមអំពីជលសាស្រ្ត
  • មូលដ្ឋានគ្រឹះនៃមេកានិកអង្គធាតុរាវ
  • សេចក្តីផ្តើមអំពីការផ្គត់ផ្គង់ទឹកនិងអនាម័យ
  • សេចក្តីផ្តើមនៃបណ្តាញទឹកក្នុងអាគារ
  • ទំនាក់ទំនង និងជំនាញទន់
ឆ្នាំទី១, ឆមាសទី២
  • ការធ្វើផែនទី ArcGIS/Google Earth
  • មូលដ្ឋានគ្រិះនៃការវាស់ស្ទង់
  • AutoCAD
  • គុណភាពទឹកពិសារ
  • បច្ចេកទេសប្រព្រឹត្តកម្មទឹកស្អាត
  • ការគណនាបំពុងទុយោចែកចាយទឹក
ឆ្នាំទី២, ឆមាសទី១
  • ការអនុវត្តក្នុងប្រព្រឹត្តកម្មទឹកស្អាត
  • ការតម្លើងនិងការត្រួតពិនិត្យបំពង់បណ្តាញ
  • ការតម្លើងបណ្តាញទឹកក្នុងអាគារ និងការ ត្រួតពិនិត្យ
ឆ្នាំទី២, ឆមាសទី២
  • ហាត់នៅ​ក្រុមហ៊ុន ឬការដ្ឋាន
  • របាយការណ៍បច្ចេកទេសគម្រោង បញ្ចប់
Scroll to Top
hacklink panel hacklink al hacklink al hacklink seks shop 1xbet dineroclub.net betforward1.org casibom instagram takipi hilesi iqos terea sigara tron link tronlink pro chaingpt quarda wallet enjinstarter casibom betnano betnoel betasus giriş betvole giriş sahabet giriş