មហាវិទ្យាល័យវារីសាស្រ្ត​

FACULTY OF HYDROLOGY AND WATER RESOURCES ENGINEERING

ENVIRONMENTAL ENGINEERING | WATER SUPPLY & SANITATION | HYDRAULIC STRUCTURE |  CLIMATE CHANGE | GIS-REMOTE SENSING | COASTAL ENVIRONMENT

វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា បានរៀបចំសិក្ខាសាលាស្តីពី “វិជ្ជាជីវៈ និងការអប់រំលើវិស័យទឹក៖ យុទ្ធសាស្ត្រសម្រាប់ជំនាញ និរន្តរភាព និងភាពជាដៃគូ”

វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (សាលាតិចណូ) បានរៀបចំសិក្ខាសាលាស្តីពី “វិជ្ជាជីវៈ និងការអប់រំលើវិស័យទឹក៖ យុទ្ធសាស្ត្រសម្រាប់ជំនាញ និរន្តរភាព និងភាពជាដៃគូ”​ និងការប្រជុំគណៈកម្មាធិការវិជ្ជាជីវៈសិក្សា​ Academic Professional Committee (APC) ក្រោមគម្រោង INOWASIA ដែលជាគម្រោងបង្កើនសម្ថភាពឧត្តមសិក្សាក្រោមក្របខ័ណ្ឌ ERASMUS Plus CBHE សហការឧត្ថម្ភគាំទ្រដោយសហភាពអឺរ៉ុប។ សិក្ខាសាលានេះបានប្រព្រឹត្តទៅនៅថ្ងៃទី១៣ និងទី១៤ ខែវិច្ឆកា ឆ្នាំ២០២៣ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា រាជធានីភ្នំពេញ។ លោក​ សូយ ទី នាយករងនៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាបានចូលជាសហអធិបតីថ្លែងស្វាគមន៍ និងបើកសិក្ខាសិលា ជាមួយលោកស្រី Flora BERTIZZOLO​ ជាប្រធានគ្រប់គ្រងកម្មវិធីសម្រាប់ការអប់រំ និងជំនាញ នៃប្រតិភូសហភាពអឺរ៉ុបប្រចាំកម្ពុជា និងលោកសាស្រ្តាចារ្យ Ignasi RODRIGUEZ​-RODA LAYRET​​ ដែលជាប្រធានសម្របសម្រួលគម្រោង INOWASIA មកពីសាកលវិទ្យាល័យជីរ៉ូណា University of Girona នៃប្រទេសអេស្ប៉ាញ។​ សិក្ខាសាលានេះមានគោលបំណងដើម្បីផ្តល់ឱកាសអោយអ្នកជំនាញធ្វើការលើវិស័យទឹក មកពីសាកលវិទ្យាល័យក្នុងស្រុកនិងតំបន់អាស៊ីអាគ្នេយ៍ និងអឺរ៉ុប ក្រុមហ៊ុនជាតិនិងអន្តរជាតិ អង្គភាពរដ្ឋ និងអង្គការក្រៅរដ្ឋាភិបាលចំនួនជាង៤០ស្ថានប័នធ្វើការពាក់ព័ន្ធលើវិស័យទឹក ស្វែងយល់អំពីបច្ចុប្បន្នភាពនៃការអប់រំឧត្តមសិក្សាលើជំនាញទឹក និងបរិស្ថានក្នុងតំបន់និងអឺរ៉ុប និងចូលរួមពិភាក្សាអំពីការបណ្តុះបណ្តាលសម្រាប់ជំនាញសតត្សទី២១ ការអនុវត្ត Problem Based Learning (PBL) ការទទួលនិស្សិតចុះកម្មសិក្សា ការផ្តល់ឱកាសការងារដំបូង ការស្វែងរកភាពខ្វះចន្លោះនៃជំនាញសម្រាប់វិជ្ជាជីវៈទឹក ការអនុវត្តអោយមានប្រសិទ្ធភាពនៃមន្ទីរពិសោធន៍សកម្មផ្តោតលើទឹក Water-oriented Living Labs (WoLL)​ អោយមានទំនាក់ទំនងកាន់តែប្រសើរនៅក្នុងតំបន់ដើម្បីចូលរួមដំណោះស្រាយបញ្ហាទឹក និងបរិស្ថានប្រកបដោយភាពច្នៃប្រឌិត និងមាននិរន្តរភាព។ តាមរយៈគម្រោង INOWASIA យើងបានបង្កើតគណៈកម្មាធិការវិជ្ជាជីវៈសិក្សាហៅកាត់ថា APC ការអប់រំលើវិស័យទឹក ដែលមានសមាជិកពីអង្គភាពរដ្ឋ អង្គការ និងក្រុមហ៊ុនឯកជន និងប្តេជ្ញាចិត្តបន្តប្រើប្រាស់ គណៈកម្មាធិការនេះដើម្បីបន្តរួមចំណែកធ្វើឱ្យប្រសើរឡើងនូវកម្មវិធីសិក្សា តាមរយៈការផ្តល់មតិយោបល់លើការអភិវឌ្ឍកម្មវិធីសិក្សាលើវិស័យទឹកនិងបរិស្ថានជាបន្តបន្ទាប់ដើម្បីឆ្លើយតបនឹងតម្រូវការទីផ្សារការងារលើវិស័យនេះ។ពត៌មានបន្ថែមអំពីគម្រោង៖ https://inowasia.com/

https://www.tvk.gov.kh/?p=41570&fbclid=IwAR0yfzxl1m1Fqp7YlZz4RJ6DH5lOcsEUseQiofL_FhZ0J2hAWj5PC9PCtNE

Scroll to Top