Day: November 24, 2022

គណៈប្រតិភូមកពី Mines Alès បានអញ្ជើញមកបំពេញទស្សនកិច្ចនៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា

(វបក-ភ្នំពេញ) ៖ នារសៀលថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២ ឯកឧត្តមបណ្ឌិត ប៉ូ គឹមថូ នាយកនៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (សាលាតិចណូ) បានទទួលជួបសម្តែងការគួរសមជាមួយគណៈប្រតិភូមកពី IMT Mines Alès ដឹកនាំដោយលោកស្រីសាស្រ្តចារ្យ Françoise ANDRE អ្នកសម្របសម្រួលទំនាក់ទំនងអន្តរជាតិ។ ក៏មានសាសស្រ្តាចារ្យពីររូបទៀត ពី IMT Mines Alès និង លោកសាស្រ្តាចារ្យមួយចំនួនទៀត នៃសាលាតិចណូ បានអញ្ជើញចូលរួមផងដែរ។ ជាកិច្ចចាប់ផ្តើម ឯកឧត្តមបណ្ដិត បានជម្រាបដោយសង្ខេបពីប្រវត្តិនិងសកម្មភាពមួយចំនួនរបស់សាលាតិចណូ។ នាពេលនោះផងដែរ ឯកឧត្តមបានបញ្ញាក់ថា ដោយមានតម្រូវការថ្មីជាច្រើនពីទីផ្សារការងារ សាលាតិចណូត្រូវការពង្រីកខ្លួន និងបង្កើនចំនួននិសិ្សត។ ដូច្នេះហើយបានជាយើងតម្រូវអោយសាងសង់សាខាបន្ថែមនៅខេត្តត្បូងឃ្មុំ កំពង់ចាម និងនៅវិមានឈ្នះ-ឈ្នះ។ តំណាងគណៈប្រតិភូបានអរគុណចំពោះការទទួលបដិសណ្ឋារកិច្ចនិងបានកោតសរសើរចំពោះអ្វីៗដែលសាលាតិចណូបាននិងកំពុងធ្វើ។ លោកស្រីសាស្រ្តាចារ្យក៏បានជម្រាបថ្នាក់ដឹកនាំសាលាតិចណូថា ៖ វត្តមានរបស់វត្តមានរបស់គណៈប្រតិភូគឺមានបី៖ ១) ជ្រើសរើសនិសិ្សតទៅសិក្សានៅ IMT Mines Alès, ២) បង្រៀននិសិ្សត និង ៣) ពិនិត្យកិច្ចព្រមព្រៀងនៃស្ថាប័នទាំងពីរ។ជាលទ្ធផលក្នុងចំនោម បេក្ខជនឆ្នើម៦នាក់ មាននិសិ្សតជ័យលីភី៤នាក់ មកពីខាងដេប៉ាតឺម៉ង់ …

គណៈប្រតិភូមកពី Mines Alès បានអញ្ជើញមកបំពេញទស្សនកិច្ចនៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា Read More »

អ្នកស្រាវជ្រាវរុសី្សពីររូបបានចូលជួបសម្តែងការគួរសមជាមួយឯកឧត្តមបណ្ឌិត អ៊ុម រម្យណី រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា

(ភ្នំពេញ) ៖ នារសៀលថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២ ឯកឧត្តមបណ្ឌិត អ៊ុម រម្យណី រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា តំណាងឯកឧត្តមបណ្ឌិតសភាចារ្យរដ្ឋមន្រ្តី បានទទួលជួបសម្តែងការគួរសមជាមួយអ្នកស្រាវជ្រាវរុសី្សពីររូប៖ លោកស្រីសាស្រ្តាចារ្យ NUGMANOVA T. A. ប្រធានក្រុមហ៊ុន Bioin-Novo Ltd ដែលមានទីស្នាក់ការកណ្តាលនៅទីក្រុងម៉ូស្គូ និងសាខានៅប្រទេសអាល្លឺម៉ង់ និងលោក IANUSKEVICH IVAN ប្រធានក្រុមហ៊ុន Research & Production WTP Co., Ltd។ អ្នកស្រាវជ្រាវទាំពីររូបបានអញ្ជើញមក ជាមួយនឹងវត្តមានរបស់ឯកឧត្តមសាកលវិទ្យាធិការនៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម ក្នុងគោលបំណងសុំកិច្ចសហការនិងគាំទ្រពីក្រសួងអប់រំយុវជននិងកីឡា ទៅលើសកម្មភាពស្រាវជ្រាវក្រោមប្រធានបទ៖ “Zero Waste Agrotechnology” កែច្នៃប្រើប្រាស់ឡើងវិញនូវកាកសំណល់ពីផលិតកម្មកសិកម្មផ្សេងៗ។ គួរកត់សម្គាល់ថា ពួកគាត់បាននាំមកនូវសារធាតុ Chlorella ១០០០លីត្រ មកប្រទេសកម្ពុជា និងបានសម្អាតទឹកកាកសំណល់ (កខ្វក់) បានចំនួន២៥ពាន់ម៉ែត្រគូប កាលពីឆ្នាំមុន។ ម៉្យាងវិញទៀតចាប់ពីប៉ុន្មានឆ្នាំកន្លងទៅនេះ ផលជះនៃសិប្បកម្មផលិតដំណាប់ស្វាយ នៅក្នុងប្រទេសកម្ពុជា គឺកាកសំណល់ដូចជាសំបកស្វាយ ទឹកកខ្វក់ហូរចាក់ទៅក្នុងបឹងនិងទន្លេ បានប៉ះពាល់ដល់ប្រព័ន្ធអេកូឡូស៊ី …

អ្នកស្រាវជ្រាវរុសី្សពីររូបបានចូលជួបសម្តែងការគួរសមជាមួយឯកឧត្តមបណ្ឌិត អ៊ុម រម្យណី រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា Read More »