SIENG Chamroeun

វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជានាំយកកូនឈើចម្រុះសរុប ៣០០ដើម ពីមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដើម្បីដាំលើកសោភ័ណ្ឌភាពក្នុងបរិវេណវិទ្យាស្ថាន ទាំងនៅភ្នំពេញ និងនៅសាខាខេត្តកំពង់ចាម

កាលពីព្រឹកថ្ងៃទី៦ ឧសភា ម្សិលម៉ិញនេះ វបកទទួលបានកូនឈើចម្រុះ (ជំពូទេព ក្ងោក រំដួល គគីរ ឈើទាល,….) សរុប ៣០០ ដើម ពីស្ថានីយន៍បណ្តុះកូនឈើជើងភ្នំអិដ្ឋរិស(ឧត្តុង្គ)នៃក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ។ កូនឈើទាំងនេះនឹងត្រូវបែងចែក យកទៅដាំលើកសោភ័ណ្ឌភាពក្នុងបរិវេណវបក ទាំងនៅភ្នំពេញ និងនៅសាខាខេត្តកំពង់ចាម។ សូមថ្លែងអំណរគុណម្ចាស់អំណោយ និងលោកគ្រូ នុត សុថន ចំពោះកិច្ចទំនាក់ទងដើម្បីទទួលបានកូនរុក្ខជាតិទាំងនោះ។

កិច្ចប្រជុំរវាងវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ក្រុមប្រឹក្សាភិបាលនៃធនាគារអភិវឌ្ឍន៍អាស៊ី ADB

(ITC- Phnom Penh): នារសៀលថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៣ គណៈគ្រប់គ្រងនៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (វ.ប.ក.)ដឹកនាំដោយឯកឧត្តមបណ្ឌិត ប៉ូ គឹមថូ បានទទួលយ៉ាងកក់ក្តៅក្រុមប្រឹក្សាភិបាលនៃធនាគារអភិវឌ្ឍន៍អាស៊ី(ADB) ដឹកនាំដោយលោក David Cavanough, នាយកប្រតិបត្តិតំណាង អបដំណើរដោយ លោក Matthew Sullivan, ទីប្រឹក្សានាយក  លោក Sophak Chea ទីប្រឹក្សានាយក និងលោកស្រី Jyotsana  Varma, នាយិការនិវាសដ្ឋានបេសសកកម្មប្រចាំកម្ពុជា របស់ធនាគារអភិវឍ្ឍន៍អាស៊ី និងមន្រ្តីជាន់ខ្ពស់ជាច្រើនរូបទៀត របស់ ADB ។ គោលបំណងនៃទស្សនៈកិច្ច នៅ ITC គឺ ដើមី្បស្វែងយល់អំពីការគាំទ្ររនានា របស់ ADB ក្នុងការអភិវឌ្ឍធនធានមនុស្ស ដែលជាវិស័យអទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជារបស់ ADB ។  ប្រតិភូក៏បានស្តាប់ការធ្វើបទបង្ហាញ និងទស្សនៈកិច្ចដោយផ្ទាល់វឌ្ឍនៈភាព នៃការអនុវត្តគម្រោងអភិវឌ្ឍន៍ជំនាញដើម្បីភាពប្រកួតឈ្នះ (Skills for Competitiveness Project) ក្រោមហិរញ្ញប្បទានរបស់ ADB ដល់រាជរដ្ឋាភិបាលកម្ពុជា …

កិច្ចប្រជុំរវាងវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ក្រុមប្រឹក្សាភិបាលនៃធនាគារអភិវឌ្ឍន៍អាស៊ី ADB Read More »

Mr. Sanui Kazumasa ប្រធានJICAថ្មីនៅកម្ពុជាអញ្ជើញធ្វើទស្សនកិច្ចនៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា

(ITC-Phnom Penh)៖ នាព្រឹកថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៣ នៅបន្ទប់ប្រជុំ១១៣-A នៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ឯកឧត្តមបណ្ឌិត ប៉ូ គឹមថូ បានទទួលបដិសណ្ឋារកិច្ចលោក Sanui Kazumasa ប្រធានJICAថ្មីនៅកម្ពុជាដែលអញ្ជើញមកធ្វើទស្សនកិច្ចនៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (វ.ប.ក.)។  ជាកិច្ចស្វាគមន៍ឯកឧត្តមបណ្ឌិត បានអរគុណដល់JICA ដែលតែងគាំទ្រនិងបន្តគាំទ្រទាំងផ្នែកបច្ចេកទេសនិងហិរិញ្ញប្បទាន ដល់វ.ប.ក.។ ជាក់ស្តែងតាមរយៈការផ្តល់អាហារូបករណ៍ AUN/SEED-Net ធនធានមនុស្សនៅវ.ប.ក.ត្រូវបានអភិវឌ្ឍន៍យ៉ាងច្រើនប្រកបដោយគុណភាព ដែលក្នុងនោះឯកឧត្តមគឺជានិសិ្សតទី១របស់AUN/SEED-Net។ តាមរយៈបណ្តាញនេះ វ.ប.ក. មានសាស្រ្តាចារ្យជាង១០០នាក់ហើយ ដែលពីមុនមកគ្មានម្នាក់សោះ។ ឯកឧត្តមក៏បានរំលេចផងដែរពីគម្រោងធំៗពីរ ដែលវ.ប.ក.បាននិងកំពុងធ្វើការជាមួយភាគីជប៉ុនគឺ៖ Laboratory-Based Education (LBE) និង Establishment of Risk Management Platform for Air Pollution (ERMPAP)។ វ.ប.ក.ក៏បានជួយសាកលវិទ្យាល័យស្វាយរៀងនិងសាកលវិទ្យាល័យជាតិបាត់ដំបង ក្នុងក្របខណ្ឌគម្រោងLBEនេះ ធ្វើយ៉ាងណាអោយគ្រឹះស្ថានទាំងពីរមានសមត្ថភាពផលិតធនធានមនុស្សផ្គត់ផ្គង់ទីផ្សារអោយបានគ្រប់គ្រាន់នៅតាមតពន់សេដ្ឋកិច្ចពិសេសតាមព្រំដែន។ ឯកឧត្តមនាយកនិងលោកនាយករង ប៊ុន គឹមងន់ ក៏បានរំលេចពីសារសំខាន់នៃការរិយាល័យទំនាក់ទាំនងជាមួយសហគ្រាសUILរបស់វ.ប.ក.ដែលធ្វើការសហការយ៉ាងល្អក្រោមឆ័ត្រនៃគម្រោងLBE។ វាពិតជាជួយអោយវ.ប.ក.អាចសម្រួចជំនាញរបស់ខ្លួនបានល្អ។ លោកតំណាងJICAថ្មីបានអរគុណដល់ឯកឧត្តមនាយកនិងបានកោតសរសើរវ.ប.ក. ដែលមានឈ្មោះបោះសម្លេងរហូតដល់ប្រទេសជប៉ុន។ លោកពិតជាមានមោទនភាពដោយមានវ.ប.ក.ជាដៃគូសហការ។ ប្រតិភូបានអញ្ជើញទស្សនាទីពិសោធន៍សំខាន់ៗដើមី្បបញ្ចប់ទស្សនកិច្ចដ៏មានសារសំខាន់មួយនេះ។

សិក្ខាសាលាស្ដីពី «ការចែករំលែកលទ្ធផលស្រាវជ្រាវ និងការពិគ្រោះយោបល់លើការកែលម្អកម្មវិធីសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ជំនាញវិស្វកម្មទឹកនិងអនាម័យទីក្រុង» 

សិក្ខាសាលាស្ដីពី «ការចែករំលែកលទ្ធផលស្រាវជ្រាវ និងការពិគ្រោះយោបល់លើការកែលម្អកម្មវិធីសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ជំនាញវិស្វកម្មទឹកនិងអនាម័យទីក្រុង»  «Sharing Researching Findings and Consultation on the Improvement of the Master Program of Urban Water and Sanitation Engineering»  វបក-ភ្នំពេញ៖ នៅថ្ងៃទី៣១ ឧសភា ២០២៣ វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាបានរៀបចំសិក្ខាសាលា ស្តីអំពី «ការចែករំលែកលទ្ធផលស្រាវជ្រាវ និងការពិគ្រោះយោបល់លើការកែលម្អកម្មវិធីបរិញ្ញាបត្រជាន់ខ្ពស់ជំនាញវិស្វកម្មទឹក និងអនាម័យទីក្រុង»   នៅសណ្ឋាគារ ហ៊ីម៉ាវ៉ារី ទីក្រុងភ្នំពេញ ក្រោមគណធិបតីភាព របស់ ឯកឧត្តមបណ្ឌិត ប៉ូ គឹមថូ នាយកវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា លោកស្រី Sandrine BOUCHER នាយិកាប្រចាំតំបន់ថ្មី នៃទីភ្នាក់ងារបារាំងដើម្បីការអភិវឌ្ឍ (AFD) ប្រចាំប្រទេសកម្ពុជា និងលោក Bryan Fornari ប្រធានកិច្ចសហប្រតិបត្តិការនៃគណៈប្រតិភូអឺរ៉ុបប្រចាំកម្ពុជា (Head of Cooperation of …

សិក្ខាសាលាស្ដីពី «ការចែករំលែកលទ្ធផលស្រាវជ្រាវ និងការពិគ្រោះយោបល់លើការកែលម្អកម្មវិធីសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ជំនាញវិស្វកម្មទឹកនិងអនាម័យទីក្រុង»  Read More »

សូមចូលរួមអបអរសាទរ លោកគ្រូ អ្នកគ្រូ និងបុគ្គលិកទាំងអស់នៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាដែលទទួលបានមេដាយការងារពីឯកឧត្តមបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងអប់រំយុវជន និង កីឡា

(ITC-Phnom Pneh)៖ នារសៀលថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៣ នៅវិទ្យាស្ថានជាតិអប់រំ មានរៀបចំពិធីបំពាក់គ្រឿងឥស្សរិយសការងារជូនបុគ្គលិកអប់រំចំនួន៩៣១នាក់ ក្នុងនោះមានសាស្រ្តាចារ្យបុគ្គលិកនៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាចំនួន៤១នាក់។ ពិធីនេះស្ថិតក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ របស់ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជននិងកីឡា។ ឯកឧត្តមបណ្ឌិត អ៊ុម រម្យណី រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំងរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ជាច្រើនរូបទៀតក៏អញ្ជើញជាកិត្តិយសផងដែរ។ ឯកឧត្តមបណ្ឌិត ប៉ូ គឹមថូ ជាមួយនឹងសាកលវិទ្យាធិការ មកពីសាកលវិទ្យាល័យធំៗមួយចំនួន ក៏បានអញ្ជើញចូលរួម និងលើកទឹកចិត្តដល់ លោកគ្រូ អ្នកគ្រូ និងបុគ្គលិក នៃស្ថាប័នក្រោមឪឱវាទរបស់ខ្លួន ដែលបានទទួលនូវមេដាយការងារ។ នេះបញ្ជាក់ពីការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំ ចំពោះបុគ្គលិក សាស្រ្តាចារ្យ ដែលបានខិតខំបំពេញការងារជូនជាតិមាតុភូមិ ដ៏បវរនៃយើង។

Integrated Master Degree Program in Hydrology and Water Resources

Integrated Master Degree Program in Hydrology and Water Resources between Hohai University (HHU) and the Institute of Technology of Cambodia (ITC) to begin implementation from 2023.—————————-HHU and ITC have developed an integrated master’s degree program in Hydrology and Water Resources for ITC students to earn an Engineering degree from ITC and a master’s degree from …

Integrated Master Degree Program in Hydrology and Water Resources Read More »

អបអរសាទរ និស្សិតវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ដែលទទួលបានចំណាត់ថ្នាក់លេខ ៣ លើផ្នែក Network track វគ្គផ្តាច់ព្រ័ត Huawei ICT Competition 2022-2023 ដែលមានក្រុមចូលរួមទាំងអស់ 74 ប្រទេស

អបអរសាទរ និស្សិតវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាចំនួន២រូប ដែលទទួលបានចំណាត់ថ្នាក់លេខ ៣ លើផ្នែក Network track នៅក្នុងកម្មវិធីប្រកួតវគ្គផ្តាច់ព្រ័ត Huawei ICT Competition 2022-2023 Global Final នៅទីក្រុង​ Shenzhen ប្រទេសចិន ដែលមានក្រុមចូលរួមទាំងអស់ 74 ប្រទេសចូលរួម

កិច្ចប្រជុំពង្រឹងសហប្រតិបត្តិការលើវិស័យទឹកស្អាតរវាងវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា និង រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ

(វបក-រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ): នាថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៣ ឯកឧត្តមបណ្ឌិត ប៉ូ គឹមថូ នាយកវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា បានដឹកនាំមន្ត្រីនិងបុគ្គលិកមកពីមហាវិទ្យាល័យវារីសាស្រ្ត សាលាក្រោយបរិញ្ញាបត្រ មជ្ឈមណ្ឌលស្រាវជ្រាវ និងនវានុវត្តន៍ និងការិយាល័យទំនាក់ទំនងសហគ្រាស នៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ជួបប្រជុំដើម្បីពង្រឹងទំនាក់ទំនងជាមួយ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញដែលដឹកនាំដោយឯកឧត្តមអគ្គនាយក ឡុងណារ៉ូនិងថ្នាក់ដឹកនាំពាក់ព័ន្ធ។ ក្នុងជំនួបនេះក៏មានការចូលរួមពីលោកថ្លាង ភក្ត្រា តំណាងពីទីភ្នាក់ងារអភិវឌ្ឍន៍បារាំងAFD ប្រចាំកម្ពុជាផងដែរ។គោលបំណងដ៏ចំបងសម្រាប់ជំនួបប្រជុំនេះគឺស្វែងយល់ពីស្ថាបន័ទាំងពីរ និង ពិនិត្យលទ្ធភាពកិច្ចសហប្រតិបត្តិការលម្អិតបន្ថែមលើអនុស្សារណៈយោគយល់ដែលមានស្រាប់។ លោកបណ្ឌិតឈួនគង់បានធ្វើបទបង្ហាញពីកម្មវិធីបណ្តុះបណ្តាល ការស្រាវជ្រាវនិងសេវាកម្មបណ្តុះបណ្តាលវិជ្ជាជីវៈផ្សេងៗទាក់ទងនឹងវិស្វកម្មទឹកស្អាតនិងបរិស្ថានដែលមាននៅមហាវិទ្យាល័យវារីសាស្រ្ត។ ជាលទ្ធផលភាគីទាំងពីរបានយល់ស្របគ្នាថាការពង្រឹងធនធានមនុស្សអោយខ្លាំងគឺជារឿងដ៏សំខាន់ ហើយព្រមព្រៀងគ្នាថានឹងកំនត់សកម្មភាពលើកាបណ្តុះបណ្តាលនិងការស្រាវជ្រាវលើវិស័យទឹកស្អាតដើមី្បឆ្លើយតបនឹងតម្រូវការជាក់ស្តែងនិងស្ថានភាពបច្ចុប្បន្ននាពេលដ៏ខ្លីខាងមុខ។ គួររំលឹកថាវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជានិងរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញបានចុះអនុសារណៈនៃការយោគយល់គ្នារវាងស្ថាប័នកាលពីថ្ងៃទី ២០ ខែកុម្ភៈឆ្នាំ២០២៣។

Let’s join us at 2nd Green Career Fair! Date 8th to 9th June 2023, during the 12th Scientific Day of ITC

Under GREENCap project of the Erasmus+ Programme, Institute of Technology of Cambodia (ITC) will organize the 2nd Green Career Fair in parallel with the 12th Scientific Day of ITC. There will be around 40 companies joining this event and having their booths exhibition. This is a great opportunity for students and alumni to participate also …

Let’s join us at 2nd Green Career Fair! Date 8th to 9th June 2023, during the 12th Scientific Day of ITC Read More »