International Consortium

ប្រជុំក្រុមប្រឹក្សាបច្ចេកទេសអន្តជាតិនៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (Réunion du Consortium international d’appui/Consortium Meeting International Support)

(Itc-Phnom Penh)៖ នាព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣ លោកជំទាវ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងជាប្រធានក្រុមប្រឹក្សាភិបាល នៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា និងឯកឧត្តមបណ្ឌិត ប៉ូ គឹមថូ នាយកវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា អញ្ជើញបន្តដឹកនាំប្រជុំក្រុមប្រឹក្សាបច្ចេកទេសអន្តជាតិនៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (Réunion du Consortium international d’appui/Consortium Meeting International Support)។ គោលដៅនៃកិច្ចប្រជុំនាថ្ងៃទី២នេះ គឺជាការបូកសរុបកិច្ចពិភាក្សាគ្នាជាមួយដៃគូជាតិនិងអន្តរជាតិក្នុងជំនាញនីមួយៗ កាលពីរសៀលថ្ងៃទី២២ ខែមីនា កន្លងទៅ។ សម្រាប់កិច្ចប្រជុំបូកសរុបនេះយើងមានអ្នកចូលរួមជាតិនិងអត្តរជាតិសរុប ៩៣នាក់/៣១នាក់ចូលរួមពីចម្ងាយ។

កិច្ចប្រជុំក្រុមប្រឹក្សាបច្ចេកទេសអន្តជាតិនៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (Réunion du Consortium international d’appui/Consortium Meeting International Support)

(Itc-Phnom Penh)៖ នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣ លោកជំទាវ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងជាប្រធានក្រុមប្រឹក្សាភិបាល នៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា បានអញ្ជើញដឹកនាំប្រជុំក្រុមប្រឹក្សាបច្ចេកទេសអន្តជាតិនៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (Réunion du Consortium international d’appui/Consortium Meeting International Support)។ ក៏មានការអញ្ជើញចូលរួមផងដែររបស់ លោក Pierre VINCENT ទីប្រឹក្សាសហប្រតិបត្តិការ និងវប្បធម៌នៃស្ថានទូតបារាំង, ឯកឧត្តមបណ្ឌិត អ៊ុម រម្យណី រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា, លោកជំទាវ ប៉ែន ឆដា រដ្ឋលេខធិការក្រសួងរ៉ែ និងថាមពល, និងឯកឧត្តមបណ្ឌិត ប៉ូ គឹម ថូ នាយកវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា។ Réunion du Consortium international d’appui/Consortium Meeting International Support មានរបបប្រជុំមួយដងក្នុងរយៈពេលមួយឆ្នាំ និងជាទូទៅនៅខែមីនា។  កិច្ចប្រជុំនេះពិតជាមានសារសំខាន់ក្នុងការពិភាក្សាលើកម្មវិធីសិក្សានិងស្រាវជ្រាវរបស់គ្រឹះស្ថានឧត្តមសិក្សាវិស្វកម្មមួយនេះ។ ការធ្វើបច្ចុប្បន្នភាពនៃកម្មវិធីរបស់ខ្លួនគឺជាញ៉ាំងអោយសាលាតិចណូមានភាពស្មើមុខស្មើមាត់ជាមួយគ្រឹះស្ថានឧត្តមសិក្សាល្បីៗនៅក្នុងតំបន់និងពិភពលោក។ …

កិច្ចប្រជុំក្រុមប្រឹក្សាបច្ចេកទេសអន្តជាតិនៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (Réunion du Consortium international d’appui/Consortium Meeting International Support) Read More »

Member of Consortium 2022

Foreign Institutions Agro Sup Dijon (GCA et Formation de 3ème cycle) Centre international de recherche agricole pour le développement (GCA et Centre de recherche et innovation) École Nationale Supérieure de l’informatique pour l’Industrie et l’Entreprise (GIC) École Polytechnique de Bruxelles (GIM) Institut Galilée, Université Paris 13 (GIM) Institut Mines –Télécom (GEE, option énergie) Institut National …

Member of Consortium 2022 Read More »