News

កិច្ចប្រជុំជាមួយលោក ZHAO YU គ្រូបង្រៀនឯកទេសប្រចាំការនៅកម្ពុជា នៃមជ្ឈមណ្ឌលសហប្រតិបត្តិការនិងផ្លាស់ប្តូរភាសាចិនភាសាបរទេស

នាព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៣ លោកនាយករង សូយ ទី បានទទួលជួបពិភាក្សាការងារជាមួយ លោក ZHAO YU គ្រូបង្រៀនឯកទេសប្រចាំការនៅកម្ពុជា នៃមជ្ឈមណ្ឌលសហប្រតិបត្តិការនិងផ្លាស់ប្តូរភាសាចិនភាសាបរទេស នៃក្រសួងអប់រំប្រទេសចិន។ ភាគីចិនបានវាយតម្លៃខ្ពស់ចំពោះការរីកចំរោះននៃវិស្ថានបច្ចេកវិទ្យាកម្ពុជា (សាលាតិចណូ) និងមានបំណងចង់សហការជាមួយគ្នា ដើមី្បបម្រើឱ្យផលប្រយោជន៍គ្នាទៅវិញទៅមក។ គោលបំណងសំខាន់នៃជំនួបនេះគឺសមភាគីមានបំណងជម្រាបជូនថ្នាក់ដឹកនាំសាលាតិចណូពីវិសាលភាពនៃភាសាចិនដែលកំពង់ដើរតួនាទីសំខាន់ នៅក្នុងប្រទេសកម្ពុជា និងចង់ពង្រឹងភាសាចិននៅកម្រិតឧត្តមសិក្សា។ […]