១.គោលបំណងកម្មវិធី
កម្មវិធីសិក្សាថ្នាក់បរិញ្ញាបត្ររងមានគោលបំណងបណ្តុះបណ្តាលនិស្សិតឲ្យក្លាយជាអ្នកបចេ្ចកទេសជាន់ខ្ពស់នៅក្នុងវិស័យវិស្វកម្មសំខាន់ដែលកំពុងតែមានសន្ទុះរីកចម្រើនខ្លាំងនៅក្នុងប្រទេស។
២.រយៈពេលនៃការសិក្សា
រយៈពេលនៃការសិក្សា
២ ឆ្នាំស្មើនឹង ៤ ឆមាស
ការសិក្សាក្នុងថ្នាក់
២ ឆមាស
ការសិក្សាក្នុងថ្នាក់
២ ឆមាស
៣.ចំនួនក្រេឌីត
ចំនួនក្រេឌីត
60
ចំនួនម៉ោងសិក្សាទ្រឹស្តីក្នុង ១ក្រេឌីត
15
ចំនួនម៉ោងសិក្សាអនុវត្តក្នុង ១ ក្រេឌីត
30
៤. លក្ខខណ្ឌជ្រើសរើស
- និស្សិតត្រូវបញ្ចប់ការសិក្សាថ្នាក់មធ្យមសិក្សាទុតិយភូមិដោយជោគជ័យ (និស្សិតត្រូវមានលិខិតបញ្ជាក់អំពីការចូលរួមប្រឡងមធ្យមសិក្សាទុតិយភូមិ)។
- និស្សិតបញ្ចប់ការសិក្សាដោយជោគជ័យផ្នែកមធ្យមសិក្សាបចេ្ចកទេស និងវិជ្ជាជីវៈ។
- មិមានការប្រឡងចូល។ ការជ្រើសរើសពឹងផ្អែកលើលទ្ធផលការសិក្សាកន្លងមក។
៥.ការបរិច្ឆេទទទួលពាក្យ
- ភ្លាមៗបន្ទាប់ពីការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ
ឳកាសអាហារូបករណ៍
- អាហារូបករណ៍រដ្ឋ ១០០% ចំនួន ១៥% នៃចំនួននិស្សិតសរុប
- អាហារូបករណ៍គម្រោង S4C ចំនួន ៣០% នៃចំនួននិស្សិតសរុប
- អាហារូបករណ៍អាទិភាពសម្រាប់និស្សិតនារី (បញ្ចុះតម្លៃសិក្សា ៣៣%)
- អាហារូបករណ៍ផ្សេងៗពីដៃគូ
កម្មវិធីសិក្សា
- កម្មសិក្សាកម្មសិក្សា ១ នៅ ៣ ខែក្នុងឆ្នាំទី៣ នៅតាមក្រុមហ៊ុនដៃគូ
- កម្មសិក្សា ៣ ទៅ ៥ ខែនៅក្នុងឆ្នាំទី២ នៅតាមក្រុមហ៊ុនដៃគូ
ឳកាសបន្តការសិក្សា
- ១៥% នៃនិស្សិតពូកែអាចបន្តការសិក្សាថ្នាក់បរិញ្ញាបត្រវិស្វករពេលថ្ងៃសម្រាប់សិស្សដែលមានសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិតែប៉ុណ្ណោះ
- និស្សិតអាចបង់ថ្លៃសិក្សាបន្តថ្នាក់បរិញ្ញាបត្រវិស្វកម្មពីយប់
អត្ថប្រយោជន៍
- កម្មវិធីសិក្សាសម្បូរបែបឆ្លើយតបទៅនឹងតម្រូវការទីផ្សារ
- សិក្សារយៈពេលខ្លីអាចប្រកបរបរវិជ្ជាជីវៈ