កូនខ្មែរពីរនាក់បានបញ្ចប់ការសិក្សាផ្នែកនុយក្លេអ៊ែរស៊ីវិល ប្រកបដោយជោគជ័យ

Share on facebook
Share on google
Share on telegram

កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២១ សមាគមនិស្សិតខ្មែរប្រចាំសហព័ន្ធរុស្ស៊ី សូមសម្តែងនូវសេចក្តីរីករាយ និងអបអរសាទរជូនចំពោះលោក កែវ មករា និងលោក កឹម ចាន់ប៉ាលី ដែលជាអតីតនិសិ្សតសាលាតិចណូ បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាប័ត្រ ជំនាញ Nuclear Power Engineering and Thermal Physics (ជំនាញនុយក្លេអ៊ែរស៊ីវិល) ដោយជោគជ័យពីសាកលវិទ្យាល័យ Peter the Great St.Petersburg Polytechnic University ទីក្រុង St.Petersburg សហព័ន្ធរុស្ស៊ី។

វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា សូមជូនពរប្អូនទាំងពីរ មានសុខភាពល្អ សុភមង្គល និងបន្តទទួលបានជោគជ័យថ្មីៗទៀតក្នុងភារកិច្ចការងារនាថ្ងៃអនាគត ៕

បើតាមប្រភពដដែល លោកទាំងពីរជានិស្សិតបញ្ចប់ការសិក្សា ជំនាញថាមពលនុយក្លេអ៊ែរស៊ីវិល ជំនាន់ទី០១ នៃគម្រោងអភិវឌ្ឍធនធានមនុស្សរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីអាចឈានទៅសម្រេចបានការអភិវឌ្ឍន៍វិស័យថាមពលនុយក្លេអ៊ែរស៊ីវិលនៅកម្ពុជានាពេលខាងមុន។

នេះជាមោទនភាពសម្រាប់សាលាតិចណូ ក៏ដូចជាជាតិខ្មែរទាំងមូល៕