Search
Close this search box.

វគ្គបណ្តុះបណ្តាលស្តីពីការអភិវឌ្ឍអាជីពលើជំនាញបង្រៀននិងរៀន វគ្គទី១

(ភ្នំពេញ) ៖ នាថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២២ នៅសាលប្រជុំបន្ទប់ ២២១A សិក្ខាកាមដែលជាសាស្ត្រចារ្យនិងអ្នកស្រាវជ្រាវនៃវិទ្យាស្ថានបច្ចេកកម្ពុជា បានចូលរួមវគ្គបណ្តុះបណ្តាលស្តីពីការអភិវឌ្ឍអាជីពលើជំនាញបង្រៀននិងរៀនផ្នែកSTEM ក្នុងក្របខណ្ឌកម្មវិធី Graduate Certificate in Teaching and Learning in Higher Education (GCTLHE) នៃគម្រោងកែលម្អការអប់រំឧត្តមសិក្សា (HEIP) ដោយមានកិច្ចសហការជាមួយ មជ្ឈមណ្ឌលឧត្តមភាព CEHETLI នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងសាកលវិទ្យាល័យ The Education University of Hong Kong (EdUHK)។ ក្នុងឱកាសបើកវគ្គបណ្តុះបណ្តាលនេះ លោកនាយករង សូយ ទី បានរំលឹកពីសារៈសំខាន់នៃការអភិវឌ្ឍជំនាញលើបង្រៀននិងរៀននៅកម្រិតឧត្តមសិក្សាដើម្បីឱ្យនិស្សិតបញ្ចប់ការសិក្សាមានជំនាញឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារទាំងជំនាញបច្ចេកទេស និងជំនាញទន់។

តាមរយៈវគ្គទី១នេះ សិក្ខាកាមត្រូវបានចុះឈ្មោះចូលក្នុងប្រព័ន្ធ Moodle របស់វិទ្យាស្ថានបច្ចេកវិទ្យាដើមសិក្សានូវ
មេរៀនបែបe-learningចំនួន ៩ ត្រូវបានផ្ទេរពីប្រព័ន្ធពី Moodle របស់ EdUHK ។ លោកសាស្ត្រាចារ្យ LIM Cher Ping, Chair Professor នៃ EdUHK និងសហការី បានបង្ហាញពីការបង្កើតកម្មវិធីមេរៀនជា E-learning នេះ ក៏ដូចជាសាវតានៃកម្មវិធី GCTLHE ដែលបានបណ្តុះបណ្តាលគ្រូបង្គោលជំនាញលើការបង្រៀននិងរៀននៅកម្រិតឧត្តមសិក្សាសំរាប់សាកលវិទ្យាល័យនានាក្នុងគ្រោង HEIP ដែលក្នុងនោះ វ.ប.កមានគ្រូបង្គោល Master Teacher ចំនួន ៦រូប។

គ្រូបង្គោល Master Teacher របស់ វ.ប.ក បាននឹងកំពុងចូលរួមយ៉ាងសកម្មដើម្បីរួមចំនែកក្នុងការអភិវឌ្ឍគុណភាពបង្រៀននិងរៀន។ ការបណ្តុះបណ្តាលនេះផ្តោតសំខាន់លើមេរៀនចំនួន ៣ ទៅកាន់សាស្ត្រាចារ្យ និងអ្នកស្រាវជ្រាវចំនួន ២៣ រូបដើម្បីជាធាតុចូលក្នុងការធ្វើបច្ចុប្បន្នភាពមុខវិជ្ជា និងវិធីសាស្ត្របង្រៀនរបស់ខ្លួនឱ្យស្របតាមបរិបទនិងបរិស្ថានសិក្សានៅវ.ប.ក និងតម្រូវការបំណិននៃសតវត្សទី២១។ មេរៀនទាំង៣នោះគឺ៖ (១) ការបង្រៀនរួមបញ្ចូលគ្នា ការបង្ហាត់បង្រៀនបែបឯកលក្ខណភាព និងការរៀនបែបសហការ (Inclusive Teaching, Differentiated Instruction and Cooperative Learning); (២) ការរៀន និងបង្រៀន ដោយប្រើប្រាស់បច្ចេកវិទ្យា (Technology-Enabled Learning and Teaching); (៣) គោលបំណង និងវិធីសាស្រ្ត រង្វាយតម្លៃ (Assessment Purposes and Approaches)។

ជាលទ្ធផលសិក្ខាកាមបានចូលរួមបញ្ចេញមតិយ៉ាងផុសផុល និងសន្យាថានឹងយកចំនេះដឹងដែលទទួលបានក្នុងវគ្គថ្ងៃនេះទៅបញ្ជូលក្នុងសកម្មភាពបង្រៀន និងរៀនរបស់ខ្លួន ដើម្បីឱ្យនិស្សិតកាន់តែទទួលបាននូវគុណវុឌ្ឍិពេញលេញស្របតាមគោលបំណងនៃកម្មវិធីសិក្សា។

Recent Posts

កិច្ចប្រជុំពិភាក្សាស្តីពីការចូលរួមលើកកម្ពស់ឌីជីថលនីយកម្មក្នុងអាស៊ានរវាងវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជានិងវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចសម្រាប់អាស៊ាននិងអាស៊ីបូព៌ា (ERIA)

Read More »
Scroll to Top
hacklink panel hacklink al hacklink sollet hdxvipizle jojobet casibom tarafbet bahiscom ikimisli 1xbet deneme bonusu veren siteler en güvenilir slot siteleri
hack forum hack forum hacklink hacklink panel cami halısı cami halısı cami halısı cami halısı cami halısı saricahali.com.tr cami halısı cami halısı cami halısı cami halısı evden eve nakliyat ofis taşıma seo hizmeti Onwin yagnatourism.com tatilmoni.com Marmaris casibom casibom casibom casibom casibom casibom casibom casibom casibom casibom casibom casibom casibom casibom casibom casibom vds Bahis Siteleri onwin Diyarbet google.com.tr
ByCasino ByCasino ByCasino ByCasino ByCasino ByCasino ByCasino ByCasino ByCasino ByCasino ByCasino ByCasino ByCasino ByCasino ByCasino ByCasino ByCasino ByCasino ByCasino ByCasino ByCasino
Tipobet Tipobet Tipobet Tipobet Tipobet Tipobet Tipobet Tipobet
Sahabet Sahabet Sahabet Sahabet Sahabet Sahabet Sahabet Sahabet
Onwin Onwin Onwin Onwin Onwin
Starzbet Starzbet Starzbet Starzbet Starzbet Starzbet Starzbet
Starzbet Starzbet Starzbet Starzbet Starzbet Starzbet