Author name: SIENG Chamroeun

Event, News

សូមរីករាយស្តាប់កម្សាន្តបទ ”សម្តេចតេជោ អញ្ជើញជាអធិបតី សម្ពោធអគារ និងចែកសញ្ញាបត្រ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា”

សូមរីករាយស្តាប់កម្សាន្តបទ ”សម្តេចតេជោ អញ្ជើញជាអធិបតី សម្ពោធអគារ និងចែកសញ្ញាបត្រ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា”​ ព្រឹកស្អែកនេះត្រូវជា ថ្ងៃទី ០១ ខែមីនា ឆ្នាំ២០២៣ នឹងមាន ពិធីសម្ពោធអាគារសិក្សាចំនួនពីរខ្នង និងពិធីប្រគល់សញ្ញាបត្រ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា […]

Event, News, News&Event

សូមអញ្ជើញចូលរួម ទិវាសន្និសីទវិទ្យាសាស្រ្តលើកទី១២

ក្រុមការងាររៀបចំកម្មវិធីសន្និសីទវិទ្យាសាស្រ្តលើកទី១២ មានកិត្តិយសសូមគោរពជម្រាបជូន និងគោរពអញ្ជើញឯកឧត្តម លោកជំទាវ លោក លោកស្រី សាស្រ្តាចារ្យ អ្នកស្រាវជ្រាវ និស្សិត ចូលរួមសន្និសីទវិទ្យាសាស្រ្តលើកទី១២ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ៨-៩ ខែមិថុនា ឆ្នាំ២០២៣ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (សាលាតិចណូ)។ សូមទទួលពត៍មានលម្អិតតាមរយៈឯកសារជូនភ្ជាប់ខាងក្រោម ឬចូលរួមក្នុងក្រុមតេលេក្រាម (Telegram) របស់យើងខ្ញុំតាមតំណខាងក្រោម៖https://t.me/+Lq25pNESJUI1ZTll

News

ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងអគ្គិសនីកម្ពុជា វិទ្យាស្ថានបច្ចេកវិទ្យាGrenoble និងវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា

(ITC-Phnom Penh)៖ នារសៀលថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៣ ឯកឧត្តមបណ្ឌិត ប៉ូ គឹមថូ បានអញ្ជើញចូលរួមក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងអគ្គិសនីកម្ពុជា វិទ្យាស្ថានបច្ចេកវិទ្យាGrenoble និងវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ដើម្បីបង្កើតវេទិកាសម្រាប់ការអប់រំ និងស្រាវជ្រាវលើបណ្តាញអគ្គិសនី។  គម្រោងថ្មីនេះនឹងចាប់ផ្តើមអនុវត្តន៍ចាប់ពីឆ្នាំ ២០២៣ រហូតដល់ឆ្នាំ២០២៧ ក្នុងទំហំទឹកប្រាក់ ១.៤ លានអឺរ៉ូ ដែលជាហិរញ្ញប្បទានឥតសំណងរបស់សហភាពអឺរ៉ុប

News

ដំណើរទស្សនកិច្ចនៃតំណាងរាស្រ្តបារាំងនៅក្នុងវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា

(ITC-Phnom Penh): នាព្រឹកថ្ងៃអង្គារ ២កើត ខែផល្គុន ឆ្នាំខាល ចត្វាស័កព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៣ ឯកឧត្តមបណ្ឌិត ប៉ូ គឹមថូ នាយកវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា បានអញ្ជើញទទួលបដិសណ្ឋារកិច្ចគណៈប្រតិភូជាន់ខ្ពស់មកពីប្រទេសបារាំង ដឹកនាំដោយលោកស្រី Barbara Pompili តំណាងរសាស្រ្តនិងជាអតីតរដ្ឋមន្រ្តីក្រសួងបរិស្ថាននៃសាធារណរដ្ឋបារាំង។ ជាកិច្ចស្វាគមន៍ឯកឧត្តមបណ្ឌិតបានជម្រាបជូនភ្ញៀវនូវសមិទ្ធិផលធំៗនៃគ្រឹះស្ថានឧត្តមសិក្សាមួយនេះ

News

ខួបគម្រប់៣០ឆ្នាំនៃភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍ​ AFD

(ITC-Phnom Penh)៖ នាល្ងាចថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៣ ឯកឧត្តមបណ្ឌិត ប៉ូ គឹមថូ និងលោកបណ្ឌិត អឿង ចន្ថា បានអញ្ជើញចូលរួមខួបគម្រប់៣០ឆ្នាំនៃភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍ ដែលបានរៀបចំនៅស្ថានទូតបារាំង។ គួររំលឹកថាក្រុម AFD Group បានចាប់ផ្តើមមានវត្តមាននៅប្រទេសកម្ពុជាកាលពីឆ្នាំ១៩៩៣ ដើម្បីគាំទ្រដល់គន្លងនៃការអភិវឌ្ឍរបស់ប្រទេសកម្ពុជា និងធ្វើការជាមួយដៃគូរបស់ពួកគេ ដើម្បីកសាងពិភពលោកកាន់តែបៃតង

News

ពិធីបើកបវេសនកាលនិសិ្សតឆ្នាំទី១ សម្រាប់ឆ្នាំសិក្សា២០២២-២០២៣

(ITC-Pnom Penh)៖ នាព្រឹកថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣ វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា បានប្រារព្ធពិធីបើកបវេសនកាលដើមី្បទទួលនិសិ្សតឆ្នាំទី១ សម្រាប់ឆ្នាំសិក្សា២០២២-២០២៣ ប្រមាណ១៥០០នាក់។ ឯកឧត្តមបណ្ឌិត ប៉ូ គឹមថូ នាយកវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា បានអញ្ជើញជាអបិតីក្នុងកម្មវិធីនេះ។ ឯកឧត្តមបានអបអរសាទរចំពោះជោគជ័យដែលប្អូនៗបានទទួលចំពោះការប្រឡងចូលសាលាតិចណូ និងបានជូនពរអោយប្អូនៗមានសំណាងល្អចំពោះការសិក្សា ក្នុងរយៈពេល៥ឆ្នាំខាងមុខ។ ក៏មានលោកនាយករង លោកទីប្រឹក្សា ព្រឹទ្ធបុរស

News

វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាបានទទួលសៀវភៅ១០០០ក្បាល មានចំណងជើងថា “សម្តេចតេជោ ហ៊ុនសែន អ្នកគូសវាសជោគវាសនាកម្ពុជា”

ថ្ងៃនេះវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាបានទទួលសៀវភៅ១០០០ក្បាល ដែលមានចំណងជើងថា “សម្តេចតេជោ ហ៊ុនសែន អ្នកគូសវាសជោគវាសនាកម្ពុជា” ពីឯកឧត្តម កែវ បាភ្នំ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ដើម្បីបម្រើការងារស្រាវជ្រាវរបស់ និស្សិត សាស្រ្តាចារ្យ និងសាធារណជន អំពីប្រវត្តិតស៊ូ និងបុព្វហេតុដ៌ឧត្តុង្គឧត្តមនៃការកសាងជាតិរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។ វិទ្យាស្ថានសូមគោរព

News

ការសហការជាមួយសកលវិទ្យាល័យដៃគូរចំនួន៥ នៃប្រទេសបែលហ្ស៊ិកក្រោមក្របខ័ណ្ឌកម្មវិធី ARES (Academy for research and Higher Education)

វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (វបក) បានសហការជាមួយសកលវិទ្យាល័យដៃគូរចំនួន៥ (UCLouvain, Liege, ULB, University de Namur, and UMONS) នៃប្រទេសបែលហ្ស៊ិកក្រោមក្របខ័ណ្ឌកម្មវិធី ARES (Academy for research and Higher Education) សម្រាប់ជួយអភិវឌ្ឍន៍វិទ្យាស្ថានក្នុងរយៈពេល

Scroll to Top