Event
ប្រជុំក្រុមប្រឹក្សាបច្ចេកទេសអន្តជាតិនៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (Réunion du Consortium international d’appui/Consortium Meeting International Support)
(Itc-Phnom Penh)៖ នាព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣ លោកជំទាវ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងជាប្រធានក្រុមប្រឹក្សាភិបាល នៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា និងឯកឧត្តមបណ្ឌិត ប៉ូ គឹមថូ នាយកវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា អញ្ជើញបន្តដឹកនាំប្រជុំក្រុមប្រឹក្សាបច្ចេកទេសអន្តជាតិនៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (Réunion du Consortium international d’appui/Consortium Meeting International Support)។ គោលដៅនៃកិច្ចប្រជុំនាថ្ងៃទី២នេះ គឺជាការបូកសរុបកិច្ចពិភាក្សាគ្នាជាមួយដៃគូជាតិនិងអន្តរជាតិក្នុងជំនាញនីមួយៗ កាលពីរសៀលថ្ងៃទី២២ ខែមីនា កន្លងទៅ។ សម្រាប់កិច្ចប្រជុំបូកសរុបនេះយើងមានអ្នកចូលរួមជាតិនិងអត្តរជាតិសរុប ៩៣នាក់/៣១នាក់ចូលរួមពីចម្ងាយ។
កិច្ចប្រជុំក្រុមប្រឹក្សាបច្ចេកទេសអន្តជាតិនៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (Réunion du Consortium international d’appui/Consortium Meeting International Support)
(Itc-Phnom Penh)៖ នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣ លោកជំទាវ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងជាប្រធានក្រុមប្រឹក្សាភិបាល នៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា បានអញ្ជើញដឹកនាំប្រជុំក្រុមប្រឹក្សាបច្ចេកទេសអន្តជាតិនៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (Réunion du Consortium international d’appui/Consortium Meeting International Support)។ ក៏មានការអញ្ជើញចូលរួមផងដែររបស់ លោក Pierre VINCENT ទីប្រឹក្សាសហប្រតិបត្តិការ និងវប្បធម៌នៃស្ថានទូតបារាំង, ឯកឧត្តមបណ្ឌិត អ៊ុម រម្យណី រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា, លោកជំទាវ ប៉ែន ឆដា រដ្ឋលេខធិការក្រសួងរ៉ែ និងថាមពល, និងឯកឧត្តមបណ្ឌិត ប៉ូ គឹម ថូ នាយកវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា។ Réunion du Consortium international d’appui/Consortium Meeting International Support មានរបបប្រជុំមួយដងក្នុងរយៈពេលមួយឆ្នាំ និងជាទូទៅនៅខែមីនា។ កិច្ចប្រជុំនេះពិតជាមានសារសំខាន់ក្នុងការពិភាក្សាលើកម្មវិធីសិក្សានិងស្រាវជ្រាវរបស់គ្រឹះស្ថានឧត្តមសិក្សាវិស្វកម្មមួយនេះ។ ការធ្វើបច្ចុប្បន្នភាពនៃកម្មវិធីរបស់ខ្លួនគឺជាញ៉ាំងអោយសាលាតិចណូមានភាពស្មើមុខស្មើមាត់ជាមួយគ្រឹះស្ថានឧត្តមសិក្សាល្បីៗនៅក្នុងតំបន់និងពិភពលោក។ …
សូមរីករាយស្តាប់កម្សាន្តបទ ”សម្តេចតេជោ អញ្ជើញជាអធិបតី សម្ពោធអគារ និងចែកសញ្ញាបត្រ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា”
សូមរីករាយស្តាប់កម្សាន្តបទ ”សម្តេចតេជោ អញ្ជើញជាអធិបតី សម្ពោធអគារ និងចែកសញ្ញាបត្រ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា” ព្រឹកស្អែកនេះត្រូវជា ថ្ងៃទី ០១ ខែមីនា ឆ្នាំ២០២៣ នឹងមាន ពិធីសម្ពោធអាគារសិក្សាចំនួនពីរខ្នង និងពិធីប្រគល់សញ្ញាបត្រ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត នៅមជ្ឍមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ
សូមអញ្ជើញចូលរួម ទិវាសន្និសីទវិទ្យាសាស្រ្តលើកទី១២
ក្រុមការងាររៀបចំកម្មវិធីសន្និសីទវិទ្យាសាស្រ្តលើកទី១២ មានកិត្តិយសសូមគោរពជម្រាបជូន និងគោរពអញ្ជើញឯកឧត្តម លោកជំទាវ លោក លោកស្រី សាស្រ្តាចារ្យ អ្នកស្រាវជ្រាវ និស្សិត ចូលរួមសន្និសីទវិទ្យាសាស្រ្តលើកទី១២ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ៨-៩ ខែមិថុនា ឆ្នាំ២០២៣ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (សាលាតិចណូ)។ សូមទទួលពត៍មានលម្អិតតាមរយៈឯកសារជូនភ្ជាប់ខាងក្រោម ឬចូលរួមក្នុងក្រុមតេលេក្រាម (Telegram) របស់យើងខ្ញុំតាមតំណខាងក្រោម៖https://t.me/+Lq25pNESJUI1ZTll The organizing committee of the 12th SCIENTIFIC DAY are pleased to invite all of you to join the 2-day event to be held on 8-9 June 2023 at the Institute of Technology of Cambodia.Please find …
សូមអញ្ជើញចូលរួម ទិវាសន្និសីទវិទ្យាសាស្រ្តលើកទី១២ Read More »
សេចក្តីជូនដំណឹង (បន្ថែម) ស្ដីពីពិធីទទួលសញ្ញាបត្រ
ទីចាត់ការសិក្សា វ.ប.ក សូមជម្រាបជូនដំណឹងដល់និស្សិតដែលបានបញ្ចប់ការសិក្សាដោយ ជោគជ័យ នៅក្នុងឆ្នាំសិក្សា ២០១៧-២០១៨ ដល់ ២០២១-២០២២ គ្រប់កម្រិត (បណ្ឌិត បរិញ្ញាបត្រ ជាន់ខ្ពស់ វិស្វករ បរិញ្ញាបត្រវិស្វកម្ម និងបរិញ្ញាបត្ររងវិស្វកម្ម) ឱ្យបានជ្រាបថា៖ ពិធីប្រគល់សញ្ញាបត្រ នឹងប្រព្រឹត្តទៅនាថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៣ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង សម្ដេច កិត្តិព្រឹទ្ធបណ្ឌិត នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា។ និស្សិតជ័យលាភីទាំងអស់ត្រូវចុះឈ្មោះចូលរួម តាមរយៈតំណ https://etudiant.itc.edu.kh/graduate (ឬតាម QR Code ខាងក្រោម) ចាប់ពីថ្ងៃជូន ដំណឹងនេះ រហូតដល់ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៣ ជាកំហិត។ សម្រាប់អ្នកដែលបានចុះឈ្មោះតាម តំណខាងលើរួច អាចមកជួលឯកសណ្ឋាននៅការិយាល័យសិក្សា (បន្ទប់ A-201) ចាប់ពីថ្ងៃទី៦ ដល់ ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៣ វេលាម៉ោង ៥:០០ល្ងាច។ …
សេចក្តីជូនដំណឹង (បន្ថែម) ស្ដីពីពិធីទទួលសញ្ញាបត្រ Read More »