ថ្នាក់វិស្វករ
កម្មវិធីសិក្សាថ្នាក់វិស្វករនៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា មានរយៈពេល ៥ឆ្នាំ ដែលក្នុងនោះនិស្សិតត្រូវសិក្សាថ្នាក់វិទ្យាសាស្ត្រទូទៅរយៈពេល ២ឆ្នាំ និងសិក្សាជំនាញឯកទេសរយៈពេល ៣ឆ្នាំ។ និស្សិតត្រូវប្រឡងប្រជែងចូលរៀនតាមរយៈវិញ្ញាសាសរសេរ។
លក្ខខណ្ឌនៃការប្រឡងប្រជែងចូលរៀន៖
- បេក្ខជនត្រូវមានសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (ឬសញ្ញាបត្រសមមូល)។
- បេក្ខជនត្រូវដាក់ពាក្យសុំធ្វើការប្រឡង នៅតាមវិទ្យាល័យដែលខ្លួនកំពុងសិក្សា តាមនិតិវិធីរបស់ក្រសួងអប់រំ យុវជន និងកីឡា ហើយត្រូវមកបង្ហាញខ្លួននៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា មុនថ្ងៃប្រឡង។
- បេក្ខជន ដែលមិនបានដាក់ពាក្យនៅតាមវិទ្យាល័យដែលខ្លួនកំពុងសិក្សា ហើយមានបំណងចូលរៀននៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា អាចមកដាក់ពាក្យសុំប្រឡងនៅវិទ្យាស្ថានដោយផ្ទាល់ឱ្យបានមុនថ្ងៃឈប់ទទួលពាក្យប្រឡង ប៉ុន្តែមិនអាចទទួលបានអាហារូបករណ៍ទេ។
- កាលបរិច្ឆេទនៃការបង្ហាញខ្លួន និងការទទួលពាក្យ ធ្វើនៅពាក់កណ្តាលខែកញ្ញា ឯការប្រឡងតែងតែប្រព្រឹត្តទៅនៅដើម ខែតុលា ជារៀងរាល់ឆ្នាំ។
វិញ្ញាសាប្រឡងសរសេរ ស្របតាមកម្មវិធីសិក្សាចំណេះទូទៅ ត្រូវធ្វើជាភាសាខ្មែររួមមាន៖
- គណិតវិទ្យា (រយៈពេល ២ ម៉ោង)
- តក្កវិទ្យា (រយៈពេល ១ ម៉ោង)
- រូបវិទ្យា និងគីមីវិទ្យា (រយៈពេល ២ ម៉ោង)