(ITC-Phnom Penh)៖ នារសៀលថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៣ ឯកឧត្តមបណ្ឌិត ប៉ូ គឹមថូ បានអញ្ជើញចូលរួមក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងអគ្គិសនីកម្ពុជា វិទ្យាស្ថានបច្ចេកវិទ្យាGrenoble និងវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ដើម្បីបង្កើតវេទិកាសម្រាប់ការអប់រំ និងស្រាវជ្រាវលើបណ្តាញអគ្គិសនី។ គម្រោងថ្មីនេះនឹងចាប់ផ្តើមអនុវត្តន៍ចាប់ពីឆ្នាំ ២០២៣ រហូតដល់ឆ្នាំ២០២៧ ក្នុងទំហំទឹកប្រាក់ ១.៤ លានអឺរ៉ូ ដែលជាហិរញ្ញប្បទានឥតសំណងរបស់សហភាពអឺរ៉ុប តាមរយៈទីភ្នាក់ងារអភិវឌ្ឍន៍បារាំង។ គម្រោងនេះនឹងផ្តោតជាចំបងលើការបំពាក់សម្ភារៈពិសោធន៍ទាក់ទងនឹង Smart Grid និងការបណ្តុះបណ្តាលធនធានមនុស្សកម្រិតបរិញ្ញាបត្រជាន់ខ្ពស់និងថ្នាក់បណ្ឌិតនៅក្នុងវិស័យថាមពលអគ្គិសនី។ គម្រោងក៏នឹងជំរុញអោយមានការផ្លាស់ប្តូររវាងបុគ្គលិកអប់រំ និងនយោជិកនៃស្ថាប័នទាំងបីផងដែរ។