ថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន

ដេប៉ាតឺម៉ង់ថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន បាននឹងកំពុងបណ្តុះបណ្តាលនិស្សិតថ្នាក់សញ្ញាបត្រវិស្វករឱ្យមានសមត្ថភាព និងចំណេះដឹងគ្រប់គ្រាន់ដើម្បីបន្តសិក្សាយកជំនាញឯកទេសមួយក្នុងចំណោមឯកទេសកម្រិតសញ្ញាបត្រវិស្វករដែលកំពុងបណ្តុះបណ្តាលនៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា។ ថ្នាក់ឆ្នាំសិក្សាមូលដ្ឋានមានរយៈពេល២ឆ្នាំសម្រាប់និស្សិតសញ្ញាបត្រវិស្វករ។ មុខវិជ្ជាបណ្តុះបណ្តាលនៅក្នុងដេប៉ាតឺម៉ង់ថ្នាក់ឆ្នាំសិក្សាមូលដ្ឋានរួមមាន គណិតវិទ្យា រូបវិទ្យា គីមីវិទ្យា មូលដ្ឋានគ្រឹះព័ត៌មានវិទ្យា គំនូរបច្ចេកទេស បរិស្ថាន សិក្សាទីផ្សារ គ្រប់គ្រងនិងគណនេយ្យ ទស្សនវិជ្ជា ប្រវត្តិវិទ្យា ភាសាបារាំង និងភាសាអង់គ្លេស។

ការសិក្សាមុខវិជ្ជាស្នូល

១. វិធីសាស្រ្តសិក្សា៖

វិធីសាស្រ្តសិក្សាសំខាន់ៗរួមមាន៖ ម៉ោងមេរៀន ម៉ោងអនុវត្ត ម៉ោងពិសោធន៍ និងកិច្ចការស្រាវជ្រាវ។

  • ម៉ោងមេរៀន៖ ម៉ោងមេរៀនត្រូវបានរៀបចំឡើងដើម្បីផ្តល់នូវទិដ្ឋភាពទូទៅនៃប្រធានបទដែលផ្តល់នូវខ្លឹមសារស្នូល និងមូលដ្ឋានគ្រឹះទ្រឹស្តី គោលការណ៍សំខាន់ៗ និងរូបមន្តសំខាន់ៗត្រូវបានបង្ហាញ។ ម៉ោងសិក្សានេះបង្រៀនដោយសាស្ត្រាចារ្យដែលមានបទពិសោធន៍ខ្ពស់ដល់សិស្សមួយក្រុមធំ ដែលជារឿយៗប្រើសម្ភារៈជំនួយដូចជាស្លាយ ឬក្តារខៀនច្រើន។
  • ម៉ោងអនុវត្ត៖​ ម៉ោងអនុវត្តនិស្សិតត្រូវបានបែងចែកជាក្រុមតូច និងមានគ្រូដឹកនាំតាមក្រុមនីមួយៗ។ ការសិក្សាផ្តោតសំខាន់លើការដោះស្រាយបញ្ហាជាបុគ្គល ឬជាក្រុម ការពិភាក្សាលម្អិតនៃប្រធានបទដែលបានសិក្សាក្នុងម៉ោងមេរៀន ជាពិសេសការផ្តល់ឱកាសសម្រាប់និស្សិតក្នុងការបង្ហាញការយល់ដឹងរបស់ពួកគេ និងទទួលបានមតិកែលម្អពីមិត្តរួមថ្នាក់ ឬគ្រូដឹកនាំ។
  • ម៉ោងពិសោធន៍៖ ម៉ោងសិក្សានេះនិស្សិតត្រូវបានបែងចែកជាក្រុមតូច ក្រោមការគ្រប់គ្រងរបស់គ្រូ ឬជំនួយការមន្ទីរពិសោធន៍។ និស្សិតត្រូវសិក្សាក្នុងបន្ទប់ពិសោធន៍ផ្ទាល់ជាមួយឧបករណ៍បច្ចេកទេស និងដំណើរការដែលពាក់ព័ន្ធទៅនឹងវិស្វកម្ម ដើម្បីបង្កើនការយល់ដឹងឱ្យកាន់តែស៊ីជម្រៅ ឬផ្ទៀងផ្ទាត់ អំពីទ្រឹស្ដី ថែមទាំងអភិវឌ្ឍជំនាញចាំបាច់ដើម្បីអនុវត្តក្នុងស្ថានភាពជាក់ស្តែងផងដែរ។
  • កិច្ចការស្រាវជ្រាវ៖ កិច្ចការស្រាវជ្រាវត្រូវបានរៀបចំឡើងក្នុងគោលបំណងដើម្បីពង្រឹង និងពង្រីកការយល់ដឹងរបស់និស្សិតនៅក្នុងមេរៀននីមួយៗ។ ជា​ធម្មតា​កិច្ចការស្រាវជ្រាវកម្រិតនេះគឺរួម​បញ្ចូល​​បញ្ហា​ដែល​ទាក់ទង​នឹង​ប្រធាន​បទ​ដែលនិស្សិតកំពុងសិក្សា ឬប្រធានបទដែលទាក់ទង​ថ្មីៗ។ និស្សិតតម្រូវ ឱ្យដោះស្រាយបញ្ហាទាំងនេះ និងបង្ហាញការយល់ដឹងរបស់ពួកគេតាមរយៈការសរសេររបាយការណ៍ និងធ្វើបទបង្ហាញជាក្រុម ឬជាលក្ខណៈបុគ្គល។

២. លទ្ធផលរំពឹងទុក៖

នៅពេលបញ្ចប់ការសិក្សាថ្នាក់ឆ្នាំសិក្សាមូលដ្ឋានដោយជោគជ័យ និស្សិតនឹង៖

  • គណិតវិទ្យា និងវិទ្យាសាស្ត្រ៖ មានការយល់ដឹងជាមូលដ្ឋាននៃគណិតវិទ្យា ព័ត៌មានវិទ្យា បច្ចេកវិទ្យា និងវិទ្យាសាស្ត្រដែលចាំបាច់សម្រាប់ជំនាញវិស្វកម្ម។
  • ជំនាញវិភាគ និងដោះស្រាយបញ្ហា៖ អភិវឌ្ឍន៍ការគិតប្រកបដោយហេតុផល សមត្ថភាពវិភាគ និងជំនាញដោះស្រាយបញ្ហា។
  • ទំនាក់ទំនង និងការងារជាក្រុម៖ ធ្វើឱ្យប្រសើរឡើងនូវជំនាញទំនាក់ទំនងជាលាយលក្ខណ៍អក្សរ និងផ្ទាល់មាត់ និងបទពិសោធន៍ធ្វើការជាក្រុម ដើម្បីជំរុញកិច្ចសហការ និងជំនាញអន្តរបុគ្គល។
  • ជំនាញវិស្វកម្មមូលដ្ឋាន៖ មានការយល់ដឹងកម្រិតមូលដ្ឋាននៃគម្រោងវិស្វកម្ម និងការងារមន្ទីរពិសោធន៍។
  • ការយល់ដឹងអំពីវិជ្ជាជីវៈ និងសីលធម៌៖ មានក្រមសីលធម៌ ទំនួលខុសត្រូវ យល់ដឹងពីស្តង់ដារវិជ្ជាជីវៈ និងការយល់ដឹងអំពីផលប៉ះពាល់សង្គម និងបរិស្ថានដែលបណ្តាលមកពីដំណោះស្រាយវិស្វកម្ម។

ការសិក្សាភាសាអង់គ្លេសថ្នាក់មូលដ្ឋាន
English Study in Year 2 – Level A2

  • Course: 160 hours/year
  • English for Engineering & Career in Technology
  • Focus on 4 Language Skills: Reading, Writing, Listening, Speaking, and more.
  • Lecturers: Most of our Teachers have more than 5-year Working Experiences with ITC Students.
  • This course will assist students in General Communication Skills, in Presentation Skills, & English Knowledge for their Studies in Different Fields of Engineering.
  • Goals: To Elevate student’s Level to B1, B2, and higher. To prepare students well for Further Studies & Future Careers.

ការសិក្សាភាសាបារាំង

 

 

ថ្នាក់ភាសាបារាំងឆ្នាំទី១

មុខវិជ្ជាភាសាបារាំង​រៀបចំឡើងដើម្បីផ្តល់ឲ្យនិសិ្សត​មានលទ្ធភាពរៀនមុខវិជ្ជា​ជំនាញរបស់គេជាភាសាបារំាងបានជោគជ័យ។​ ភាសាបារំាងបានក្លាយជាមធ្យោបាយទំនាក់ទំនងសមស្របប្រចាំថ្ងៃផង និងជាភាសាយាន្តមួយអាចជួយឲ្យនិសិ្សតធ្វើការស្រាវជ្រាវឯកសារឯកទេសជាភាសាបារំាង​បានល្អប្រសើរសម្រាប់ជំនាញបច្ចេកទេសរបស់ពួកគេ។

វត្ថុបំណងនៃការបង្រៀនភាសាបារំាង នៅឆ្នាំទី១ ឆមាសទី១ គឺដំបូងនិសិ្សត​ត្រូវរៀនអក្ខរក្រម​ ការបញ្ជេញសម្លេងឲ្យបានត្រឹមត្រូវ​ដើម្បីឈានទៅរកការយល់ឃ្លាងាយ​ យល់អត្ថបទងាយៗ ​និងអាចប្រើភាសានេះសម្រាប់ធ្វើការប្រាស្រ័យទាក់ទង ចេះប្រើពាក្យគួរសមក្នុងការជំរាបសួរ និយាយឆ្លើយឆ្លងក្នុងថ្នាក់រៀន រាប់ចំនួន ណែនាំខ្លួន​ ណែនាំអ្នកដទៃ​ ឬក្រុមគ្រួសារដោយបញ្ជាក់នូវបុគ្គលិកលក្ខណ: សញ្ជាតិ​ ភាសា មុខរបរ កាលវិភាគ ម៉ោងពេល​​ សកម្មភាពប្រចាំថ្ងៃ មានការធ្វើកីឡា​ ប្រាប់ពីចំណង់ចំណូលចិត្ត​ ចេះប្រើឃ្លាឲ្យមានន័យស៊ីចង្វាក់គ្នា ចេះឆ្លើយទៅ​សំនួររាល់​សកម្មភាពប្រចាំថ្ងៃ​ងាយៗ។​​​

 

នៅឆ្នាំទី១ ឆមាសទី២ ​​និសិ្សត​ត្រូវរៀនពីបែបផែន ​ចំណីអាហារ ដែលត្រូវបរិភោគរាល់​ថ្ងៃ ការលេងកីឡា និយាយពីសុខភាព ចេះរៀបរាប់គោលបំណង​ ចេះបង្កើតសម្មតិកម្មក្នុងអនាគតកាល និងចេះនិយាយអំពីម៉ូត ការស្លៀកពាក់ ការផ្ដល់​ដំបូន្មាន​។​ ទោះស្ថិតក្នុងការបញ្ចូលមេរៀនថ្មីស៊ីជំរៅជាងឆមាសទី១ ក៏ដោយក៏មិនភ្លេចកែការញ្ជេញសម្លេងរបស់និស្សិតឲ្យបានត្រឹមត្រូវដែរ​​​ ដើម្បីឈានទៅរកការចេះស្ដាប់យល់ឃ្លា​ យល់អត្ថបទស្រាលៗ​​។​​ លើសពីនេះទៀត ការចេះប្រើពាក្យគួរសមនិងឈ្នាប់ងាយៗក្នុងការនិយាយឆ្លើយឆ្លង ឬការសរសេរ។

 

និស្សិតឆ្នាំទី១ ត្រូវរៀនភាសាបារាំងសរុបមានចំនួន ១៩២ម៉ោង នឹងមានសមត្ថភាពបួនយ៉ាងគឺ ស្តាប់ និយាយ សរសេរ អាន កំរិត A1 ស្របតាមលក្ខណ្ឌរបស់​ Cadre Européen Commun de Référence pour les Langues (CECRL)។

 

 

លទ្ធផលការសិក្សារំពឹងទុកនៅឆ្នាំទី១

បន្ទាប់ពីបញ្ចប់ការសិក្សាមុខវិជ្ជាភាសាបារាំងនៅឆ្នាំទី១ និស្សិតអាចចេះចំណុចជាច្រើនជាភាសាបារាំងដូចជា៖ ចេះសួរនិងប្រាប់នាម និងគោត្តនាម​ ចេះពាក្យគួរសមដើម្បីស្វាគមន៍​ ចេះណែនាំខ្លួនឯង ដោយប្រាប់ឈ្មោះ ស្ថានភាពគ្រួសារ មុខរបរ ប្រាប់កាលបរិច្ឆេទ ប្រភពទីកន្លែង​ និងកន្លែងរស់នៅ ចេះសួរសំណួរអំពីអត្តសញ្ញាណនិងអ្នកសម្របសម្រួល ចេះសួរសំណួរនៅពេលចូលភោជនីយដ្ឋាន ចេះពិពណ៌នាទីក្រុង ចេះសួរនិងប្រាប់អំពីអាកាសធាតុ ចេះសួរម៉ោងនិងចេះរៀបចំការណាត់ជួប ចេះសន្ទនានៅក្នុងហាងអាហារ : ចេះធ្វើចំណីអាហារ​ស្គាល់ម្ហូបបរទេសនិងរបៀបបង់ប្រាក់នៅពេលញ៉ាំអាហារ ចេះទិញ សម្លៀកបំពាក់ចេះសួរតម្លៃជ្រើសរើសពណ៌ប្រាប់ពីចំណង់​ចំណូលចិត្ត ចេះរៀបរាប់ដោយផ្ទាល់មាត់អំពីមុខម្ហូបដែលខ្ឡួនចូលចិត្តជាងគេ​ ចេះសន្ទនានៅក្នុងហាងអាហារ ហាងលក់ទំនិញដោយសួរអំពីតម្លៃចំណីអាហារ ពណ៌សម្លៀកបំពាក់និងរបៀបបង់ប្រាក់នៅពេលទិញរបស់អ្វីមួយ ចេះធ្វើការជាក្រុមដោយសរសេរអត្ថបទអំពីមុខម្ហូបណាមួយដែលក្រុមរបស់ខ្លួនឯងជ្រើសរើស ចេះដើរផ្សារទិញ

ឥវ៉ាន់ក្នុងការសន្ទានាខ្លីដោយប្រើប្រាស់ពាក្យពេចន៍ដែលបានរៀនរួចហើយនៅក្នុងថ្នាក់រៀន​​ ចេះសម្តែងសន្ទនាជាឈុតឆាកដោយម្នាក់ដើរតួជាអ្នកទិញ និង ម្នាក់ទៀតដើរតួជាអ្នកលក់សួរម៉ោងនិងអាកាសធាតុនិងចេះសរសេរអត្ថបទដោយរៀបរាប់អំពីសកម្មភាពខ្លួនឯងពេលចេញទៅក្រៅ និងចេះពណ៌នា​ទីតាំងមួយ​នៅទីក្រុង និងគ្រឹះស្ថានសាធារណ:។

 

ថ្នាក់ភាសាបារាំងឆ្នាំទី២

មុខវិជ្ជាភាសាបារាំងសម្រាប់ឆ្នាំទី២ រៀបចំឡើងដើម្បីផ្តល់ឲ្យនិសិ្សត​នូវទេពកោសល្យនិងសមត្ថភាពប្រើប្រាស់ភាសាបារាំងបានត្រឹមត្រូវក្នុងមុខជំនាញរបស់គេ។​ ភាសាបារំាងនឹងក្លាយជាមធ្យោបាយមួយក្នុងការទំនាក់ទំនងប្រចាំថ្ងៃ និងជាស្ពានជួយឲ្យនិសិ្សតធ្វើការស្រាវជ្រាវឯកសារជាភាសាបារំាង​បានកាន់តែស៊ីជម្រៅក្នុងជំនា

ញបច្ចេកទេសរបស់ពួកគេ​ ដើម្បីជាដើមទុនសម្រាប់ការសិក្សានាឆ្នាំបន្ទាប់។​ វត្ថុបំណងនៃការបង្រៀនភាសាបារំាងនៅឆ្នាំទី២ គឺរៀនភាសាសម្រាប់ធ្វើអត្ថាធិប្បាយ ចេះរៀបចំសុន្ទរកថា ចេះតែងអត្ថបទមានន័យស៊ីចង្វាក់គ្នា ចេះឆ្លើយទៅ​សំនួរ រាល់​សកម្មភាពប្រចាំថ្ងៃ​ងាយៗ។​​​

និស្សិតឆ្នាំទី២ ត្រូវរៀនភាសាបារាំងសរុបមានចំនួន ១៦០ម៉ោង នឹងមានសមត្ថភាពបួនយ៉ាងគឺ ស្តាប់ និយាយ សរសេរ អាន កំរិត A2 ស្របតាមលក្ខណ្ឌរបស់​ Cadre Européen Commun de Référence pour les Langues (CECRL)។

 

លទ្ធផលការសិក្សារំពឹងទុកនៅឆ្នាំទី២

បន្ទាប់ពីបញ្ចប់ការសិក្សាមុខវិជ្ជាភាសាបារាំងនៅឆ្នាំទី២ និស្សិតអាចចេះចំណុចជាច្រើនជាភាសាបារាំងដូចជា៖ ចេះពិពណ៌នាអំពីនរណាម្នាក់ ចេះនិយាយអំពីបរិស្ថានដែលនៅជុំវិញ ចេះនិយាយអំពីគ្រួសាររបស់ខ្លួននិងសត្វចិញ្ចឹម ចេះធ្វើបទបង្ហាញអំពីឥស្សរជនល្បីណាម្នាក់ ចេះអានកម្មវិធីណាមួយ និង ចេះធ្វើបទបង្ហាញអំពីព្រឹត្តិការណ៍ណាមួយ ចេះនិទានអំពីការធ្វើដំណើរណាមួយ, រឿងនិទានខ្លីក្នុងអតីតកាល និងចេះនិយាយអំពីការធ្វើដំណើរនានា ចេះណាត់ជួបគ្នា ចេះសួរនិងប្រាប់ទិសត្រូវទៅកន្លែងណាមួយ ចេះដាក់ទីកន្លែងឲ្យចំទីតាំងស្ថិតនៅ ចេះណាត់ជួបគ្នា ចេះសួរនិងប្រាប់ទិសត្រូវទៅកន្លែងណាមួយ ចេះដាក់ទីកន្លែងឲ្យចំទីតាំងស្ថិតនៅ ចេះប្រាប់ថាគេយល់ឬមិនយល់ ចេះសុំជំនួយ យល់និងចេះពន្យល់អំពីវិជ្ជាធ្វើម្ហូប និងចេះបង្ហាញអំពីបរិមាណ ចេះឲ្យយោបល់៖ បង្ហាញការស្រឡាញ់ចូលចិត្ត ការសរសើរអបអរសាទរ ការមិនចូលចិត្តនិងចេះវិនិច្ឆ័យ ចេះបង្ហាញអំពីកាតព្វកិច្ចនិងការហាមឃាត់ ចេះនិយាយអំពីអាហារកិច្ចរបស់ខ្លួន និងចេះផ្តល់ការណែនាំអប់រំ ចេះប្រៀបធៀបសកម្មភាព សួរសំណួរដល់នរណាម្នាក់ផ្តោតលើទម្លាប់របស់ខ្លួន និយាយអំពីការកំសាន្តសប្បាយចំណង់ចំណូលចិត្តរបស់ខ្លួន ចេះពិពណ៌នាព្រឹត្តិការណ៍ណាមួយ ស្ថានការណ៍មួយ​ ចេះរាយការណ៍អំពីពាក្យសំដីរបស់នរណាម្នាក់ធ្វើជាសាក្សី ចេះនិទានអំពីព្រឹត្តិការណ៍ផ្សេងៗណាមួយ ក្នុងអតីតកាល ចេះស្នើសុំការអញ្ជើញ ការណាត់ជួប យល់ព្រមទទួលយកសំណើរសុំ ការអញ្ជើញ ការណាត់ជួបគ្នា និង និយាយអំពីកាលវិភាគរបស់ខ្លួន​ ចេះនិយាយអំពីការកំសាន្តសប្បាយ អំពីចំណង់ចំណូលចិត្ត ទទួលយកនូវសំណើរ ការអញ្ជើញ ការណាត់ជួប ចេះប្រៀបធៀបសកម្មភាពនានា ចេះសួរសំណួរដល់ នរណាម្នាក់ផ្តោតលើទម្លាប់  ចេះបង្ហាញអំពីផលប្រយោជន៍របស់ខ្លួន របស់មិនមែនជាផលប្រយោជន៍របស់ខ្លួន​ ចេះបញ្ជាក់ការដាក់លក្ខខណ្ឌ ចេះបញ្ជាក់អនាគតកាល ចេះបញ្ចេញមតិយោបល់ ឲ្យដំបូន្មានលើកទឹកចិត្ត  ចេះនិទានព្រឹត្តិការណ៍ផ្សេងៗណាមួយក្នុងអតីតកាល បង្ហាញប្រាប់ផល​ប្រយោជន៍ ចេះនិយាយអំពី កាលវិភាគរបស់ខ្លួន ចេះបង្ហាញ លក្ខខណ្ឌ អនាគតកាល ចេះបញ្ចេញមតិយោបល់ ឲ្យដំបូន្មាន លើកទឹកចិត្ត និងចេះពិពណ៌នាអំពីវិជ្ជាជីវៈណាមួយ របៀបសិក្សារៀនសូត្រ និយាយអំពីសំបកក្រៅរបស់ខ្លួន (ការចាក់សាក់ ជាដើម)។

 

សកម្មភាពក្រៅថ្នាក់រៀន

ក្រៅពីរៀននៅក្នុងថ្នាក់ និស្សិតថ្នាក់ឆ្នាំសិក្សាមូលដ្ឋានបានចូលរួមទស្សនាការតាំងពិព័រណ៍សិល្បៈនិងវប្បធម៌នៅវិទ្យាស្ថានបារាំងនៅកម្ពុជា (Institut français du Cambodge) ផងដែរ។​

 

 

 

 

ការចូលរួមរបស់អ្នកស្ម័គ្រចិត្តហ្វ្រង់កូហ្វូន

ថ្នាក់ឆ្នាំសិក្សាមូលដ្ឋានត្រូវបានបង្រៀនភាសាបារាំងដោយក្រុមគ្រូភាសាបារាំងជនជាតិខ្មែរដែលមានជំនាញ និងបទពិសោធន៏បង្រៀនភាសាបារាំងជាច្រើនឆ្នាំ។​ ក្នុងនោះ ក៏មានការចូលរួមបង្រៀនពីអ្នកស្ម័គ្រចិត្តហ្វ្រង់កូហ្វូនផងដែរ។​