ចក្ខុវិស័យ បេសកកម្ម និងគោលបំណង របស់វិទ្យាស្ថានបចេ្ចកវិទ្យាកម្ពុជា

ចក្ខុវិស័យ
វិទ្យាស្ថានបាន និងនឹងពង្រីកខ្លួនឲ្យទៅជាគ្រឹះស្ថានឧត្តមសិក្សាសាធារណៈលំដាប់អន្តរជាតិដែលមានការបណ្តុះបណ្តាលលើ ពហុជំនាញ ផ្តល់ការស្រាវជ្រាវវិទ្យាសាស្រ្ត និងនវានុវត្តន៍ជាអទិភាព បន្តផលិតធនធានមនុស្សប្រកបដោយគុណភាពខ្ពស់ក្នុងផ្នែកវិទ្យាសា ស្រ្ត និងបច្ចេកវិទ្យា ជាមជ្ឈមណ្ឌលសម្រាប់ផ្ទេរបច្ចេកវិទ្យា និងជំនាញដល់សហគមន៍ជាតិ និងបន្តពង្រីកកិច្ចសហប្រតិបត្តិការយ៉ាងទូលំទូលាយជាមួយដៃគូជាតិ និងអន្តរជាតិដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍខឿនសេដ្ឋកិច្ចកម្ពុជា។
បេសកកម្ម
- ផ្តល់ការអប់រំលើផ្នែកវិទ្យាសាស្រ្ត និងបច្ចេកវិទ្យាប្រកបដោយគុណភាព និងសមធម៌ដើម្បីប្រែក្លាយជាអ្នកបច្ចេកទេសដែលមានក្រមសីលធម៌វិជ្ជាជីវៈខ្ពស់ សមត្ថភាព សហគ្រិនភាព ការឆ្នៃប្រឌិត នវានុវត្តន៍ គុណធម៌ សីលធម៌ មនសិការស្នេហាជាតិ ស្មារតីទទួលខុសត្រូវ និងយល់ដឹងអំពីសង្គម និងមានឆន្ទៈខ្ពស់ក្នុងការទទួលភារកិច្ចដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍប្រទេស និង
- អភិវឌ្ឍការស្រាវជ្រាវវិទ្យាសាស្រ្ត ផ្ទេរបច្ចេកវិទ្យាដល់សហគមន៍ជាតិ ដើម្បីលើកស្ទួយសមត្ថភាពផលិតកម្ម និងសុខដុមនីយកម្ម។


គោលបំណង
- បន្តលើកកម្ពស់គុណភាពនៃការបណ្តុះបណ្តាល
- បន្តពង្រឹង និងពង្រីកការស្រាវជ្រាវវិទ្យាសាស្រ្ត ផ្ទេរបច្ចេកវិទ្យា និងពង្រីកកិច្ចសហប្រតិបត្តិការ
- បន្តពង្រឹងអភិបាលកិច្ចល្អ
- បន្តអភិវឌ្ឍសម្ភាររូបវន្ត
- បន្តពង្រឹងការគ្រប់គ្រងហរិញ្ញវត្ថុ
- បន្តពង្រឹង និងពង្រីកធនធានមនុស្ស។