នាព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣ ឯកឧត្តមសាស្រ្តាចារ្យ ប៉ូ គឹមថូ បានចូលរួមដឹកនាំការប្រជុំគណកម្មាធិកាគម្រោងលើកទី២ ក្រោមចំណងជើង ការបង្កើតថ្នាលគ្រប់គ្រងហានិភ័យដោយការបំពុលខ្យល់នៅកម្ពុជា នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា។ គួរបញ្ជាក់ថា វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាបានទទួលគម្រោងសាត្រេប (SATREPS) ពីទីភ្នាក់ងារសហប្រតិបត្តិការអន្តជាតិ និង ទីភ្នាក់ងារវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា នៃប្រទេសជប៉ុន (JICA and JST) ក្រោមចំណងជើងថា ការបង្កើតថ្នាលគ្រប់គ្រងហានិភ័យដោយការបំពុលខ្យល់នៅកម្ពុជា ដែលមានរយៈពេល ០៥ឆ្នាំ និងមានការចូលរួមពី សាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល សាលកវិទ្យាល័យជាតិគ្រប់គ្រង ក្រសួងបរិស្ថាន និងក្រសួងអប់រំយុវជននិងកីឡា ចំណែកឯភាគីខាងជប៉ុនរួមមាន Kanazawa University, Osaka Metropolitan University, Osaka Ohtani University, Nagasaki University, and Shunan University។ ការប្រជុំគណកម្មកានេះមានគោលបំណងសំខាន់ ០៣ រួមមាន ពិនិត្យរបាយការណ៏លើសមិទ្ធិផលដែលសម្រេចរយៈពេលមួយឆ្នាំ ពិភាក្សាអំពីបញ្ញាប្រឈមដែលបានកើតឡើងដែលតំរូវអោយមានការចូលរួមពីគណគ្រប់គ្រងនៃស្ថាប័ននីមួយៗ និង លើកគម្រោងសកម្មភាពសម្រាប់ឆ្នាំបន្ទាប់។ អ្នកដឹកនាំក្រុមនីមួយៗបានធ្វើបទបង្ហាញ អំពីលទ្ធផលរបស់ក្រុមរៀងៗខ្លួន។ ជារួមគណកម្មាធិការបានសាទរនឹងទល្ធផលដែលទទួលបាន និងបានផ្តាំផ្ញើរសារសំខាន់ៗមួយចំនួនសម្រាប់ការអនុវត្តសកម្មភាពសម្រាប់ឆ្នាំនបន្តបន្ទាប់។ ចំណែកឯអ្នកតំណាងស្ថាប័ននីមួយៗក៏បាន បង្ហាញការតាំងចិត្តខ្ពស់ក្នុងការចូលរួមក្នុងគម្រោងយ៉ាងសកម្មផងដែរ។ កិច្ចប្រជុំគណកម្មាធិកាលើកទី២បានបញ្ចប់ដោយការវាយតម្លៃខ្ពស់ជាមួយសមិទ្ធិផលនិងការតាំងចិត្តខ្ពស់សម្រាប់ការអនុវត្តគម្រោងបន្តទៅទៀត។