(ITC-Phnom Penh)៖ នាព្រឹកថ្ងៃទី៤ ខែមេសា ឆ្នាំ២០២២ លោកបណ្ឌិត ជុនហៀង ថាវរិទ្ធិ បានទទួលជួបតំណាងក្រុមហ៊ុន Baosteel Canning (Cambodia) Co., Ltd, ដែលជាក្រុមហ៊ុនផលិតសំបកកំប៉ុងអាលុយមីញ៉ូម របស់ប្រទេសចិន ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៥១ ក្នុងខេត្តកំពង់ស្ពឺ។ បើតាមជំនួយការ CEO នៃក្រុមហ៊ុននេះ រោងចក្រមួយនេះនឹងសាងសង់រួចរាល់ និងចាប់ដំណើរការនៅឆ្នាំ២០២៤។
គួររំលឹកថា Baosteel Canning នៅក្នុងប្រទេសចិនជាក្រុមហ៊ុនមួយគ្រប់គ្រងដោយរដ្ឋាភិបាលចិនផ្ទាល់ និងមានសាខារោងចក្រផលិតសំបកកំប៉ុងជាច្រើននៅក្រៅប្រទេស។
គោលបំណងនៃជំនួបនេះគឺក្រុមហ៊ុនចង់បានជាពិសេសវិស្វកររៀនចប់ដោយជោគជ័យពីដេប៉ាតឺម៉ង់ GIM, GEE, GRU (40-60នាក់) ដើមី្បបម្រើការនៅទីនោះ។
លោកនាយករងបានថ្លែងអំណរគុណចំពោះការផ្តល់ទំនុកចិត្តរបស់ក្រុមហ៊ុនមកលើធនធានមនុស្សរបស់សាលាតិចណូនិងបានស្នើឱ្យធ្វើការជាមួយដេប៉ាតឺម៉ង់ពាក់ព័ន្ធដោយផ្ទាល់ ដើមី្បពិភាក្សាលើយន្តការនៃការស្រូបយកកំលាំងពលកម្មពីសាលាតិចណូ និងជួយផ្តល់ឱកាសធ្វើកម្មសិក្សាដល់និសិ្សត។