ដោយបានទទួលការឧបត្ថមគាំទ្រពីគម្រោង Erasmus+ KA1 ចាប់តាំងពីឆ្នាំ2018 រហូតដល់បច្ចុប្បន្ន គ្រូបង្រៀនមុខវិជ្ជារូបវិទ្យានៃដេប៉ាតឺម៉ង់ថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន ជាច្រើននាក់មានឱកាសបានចុះកម្មសិក្សាលើការងារពិសោធន៍រូបវិទ្យាដោយផ្ទាល់នៅដេប៉ាតឺម៉ង់ Mesures Physique នៃវិទ្យាស្ថាន IUT d’Orsay និងនៅដេប៉ាតឺម៉ង់ឆ្នាំសិក្សាមូលដ្ឋាននៃមហាវិទ្យាល័រូបវិទ្យា នៃសាកលវិទ្យាល័យប៉ារីសសាក្លេ (Université Paris-Saclay) ក្នុងប្រទេសបារាំង។ ការចុះកម្មសិក្សានេះពិតតជាបានផ្ដល់នូវអត្ថប្រយោជន៍ជាច្រើនដល់គ្រូបង្រៀនរូបវិទ្យារបស់យើងដូចជា៖
– យល់ដឹងបន្ថែមអំពីការប្រើប្រាសឧបករណ៍ពិសោធន៍ថ្មី
– ពង្រឹងនូវចំណេះដឹង និងភាពស្ទាត់ជំនាញលើការងារពិសោធន៍រូបវិទ្យាកម្រិតសាកលវិទ្យាល័យ
– បណ្ដុះគំនិតច្នៃប្រឌិតក្នុងការបង្កើតការងារពិសោធន៍ថ្មីៗសមស្របតាមកម្មវិធីសិក្សាសម្រាប់និស្សិតឆ្នាំសិក្សាមូលដ្ឋានផ្នែកវិស្វម្ម
– មានឱកាសបានស្វែងយល់ផ្ទាល់អំពីវប្បធម៌ អរិយធម៌ ដ៏រុងរឿងនៃអរិយប្រទេសក្នុងទ្វីបអឺរ៉ុប ជាពិសេសប្រទេសបារាំង
យើងខ្ញុំជាគ្រូបង្រៀនផ្នែករូបវិទ្យាទាំងអស់គ្នា សូមថ្លែងអំណរគុណដ៏ជ្រាលជ្រៅដល់ថ្នាក់ដឹកនាំនៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាដែលបានជួយសម្របសម្រួល និងលើកទឹកចិត្តដល់យើងខ្ញុំក្នុងការចូលរួមក្នុងគម្រោងនេះ និងសូមថ្លែងអំណរគុណដល់សហគមន៍អឺរុប និងសាកលវិទ្យាល័យ Paris-Saclay ដែលបានដែលបានផ្ដល់ឱកាសអោយយើងខ្ញុំបានចូលរួមក្នុងគម្រោងដ៏មានអត្ថប្រយោជន៍នេះ។
With the great support of the Erasmus+ KA1 project from 2018 to the present, many physics teachers of the Department of Foundation Year have had the opportunity to do hands-on internships in Physics experiments directly at the Mesures Physique Department of IUT d’Orsay and at the Department of Foundation Year of the Faculty of Physics at the University of Paris-Saclay in France. This internship has really provided many benefits to our physics teachers, such as:
– Learn more about using new laboratory equipment
– Strengthen knowledge and skills on university-level physics experiments
-Cultivate creative ideas to set up new experimental works that are suitable for engineering curriculum in Foundation Year.
– Have the great opportunity to learn firsthand about the glorious culture and civilization of European countries, especially France country.
We, as physics teachers, would like to thank the direction board of the Institute of Technology of Cambodia for facilitating and encouraging us to participate in this project, and thank the European and the University Paris-Saclay, which gave us this great opportunity to participate in this beneficial project.