ពិធីនេះស្ថិតក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ប៉ូ គឹមថូ នាយកវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា និងលោក TIAN KE XU នាយកធនធានមនុស្សនៃក្រុមហ៊ុនខាងលើ។
ក៏មានការអញ្ជើញចូលរួមពីសំណាក់លោកព្រឹទ្ធបុរសន សាស្រ្តាចារ្យនៃ និងបុគ្គលិកក្រុមហ៊ុនមួយចំនួនទៀត។
គួររំលឹកថាក្រុមហ៊ុន CART TIRE Co., Ltd មានទីតាំងស្ថិតនៅតំបន់សេដ្ឋកិច្ចពិសេសឈីលូពូចាយ ក្រុងស្វាយរៀង ផ្លូវជាតិលេខ១ ភូមិស្វាយតឿ សង្កាត់ស្វាយតឿ ក្រុងស្វាយរៀង ខេត្តស្វាយរៀង។
បើតាមលោក TIAN KE XU នាពេលខាងមុខអាចនឹងមានការសាងសង់រោងចក្រនៅទីតាំងថ្មីមួយទៀតនៅក្នុងប្រទេសកម្ពុជាដោយសារកម្លាំងពលកម្មសមរម្យនិងតម្លៃវត្ថុធាតុដើមថោក។
តាមពិតយើងបានចាប់ផ្តើមធ្វើការចាមួយគ្នាតាំងពីមិនទាន់មានអនុសារណៈយោគយល់គ្នាមកម្លេះ។ ជាក់ស្តែងយើងបានធ្វើសកម្មភាពរួមគ្នាចំនួន៦ដង៖
- ៦ មិនា ២០២២៖ វត្តមានដំបូងរបស់ក្រុមហ៊ុនមកកាន់សាលាតិចណូដើមី្បផ្សព្វផ្សាយអំពីក្រុមហ៊ុនដល់និសិ្សត
- ២០ ឧសភា ២០២២៖ ទស្សនកិច្ចដំបូងរបស់សាលាតិចណូនៅក្រុមហ៊ុន
- ១៧ ធ្នូ ២០២២៖ និសិ្សត១១នាក់ក្នុងគម្រោង HEIP-ITC-SGA #12 ធ្វើទសន្សកិច្ចនៅក្រុមហ៊ុន
- ១ មីនា ២០២៣៖ តំណាងក្រុមហ៊ុនមកចូលរួមពីចែកសញ្ញាបត្រនៅកោះពេជ្រ
- ២៥ ឧសភា ២០២៣៖ ក្រុមការងារសាលាតិចណូទៅក្រុមហ៊ុនផ្សព្វផ្សាយពី 2nd Era-GET 2023
- ឧសភា ២០២៣៖ និសិ្សត២នាក់ក្នុងគម្រោង HEIP-ITC-SGA #12 ធ្វើទសន្សកិច្ចនៅក្រុមហ៊ុន
លោក TIAN KE XU បានស្នើសុំឱ្យសាលាតិចណូជួយបណ្តុះបណ្តាលបន្ថែមដល់អ្នកបច្ចេកទេសរបស់ក្រុមហ៊ុន ដែលពួកគាត់ទាំងនោះនៅមានចំណេះជំនាញមានកម្រិត។
ជាការឆ្លើយតបឯកឧត្តមនាយកបានអរគុណដល់ក្រុមហ៊ុនដែលឆន្ទៈខ្ពស់ក្នុងការសហការនិងជ្រើសរើសយកសាលាតិចណូជាដៃគូអភិវឌ្ឍន៍ដើមី្បផ្តល់ផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមក។ ឯកឧត្តមក៏បានបន្ថែមថា៖ «សាលាតិចណូព្យាយាមរៀបចំបណ្តុះបណ្តាលជំនាញថ្មីដើមី្បឆ្លើយតបនឹងតម្រូវការរបស់ក្រុមហ៊ុន។ ទីពិសោធន៍របស់យើងក៏មានផ្តល់សេវាឱ្យដល់ក្រុមហ៊ុនដែរ»។
លោក TIAN KE XU ពិតជាត្រេកអរនិងអរគុណដល់សាលាតិចណូ។
ភាគីរោងចក្រក៏បានទស្សនាមន្ទីរពិសោធន៍សំខាន់ៗនិងបានជួបជាមួយប្អូនៗនិសិ្សតឆ្នាំទី៤និងទី៥ នៃដេប៉ាតឺម៉ង់៖ GGE, GIM, និង GCA សរុបរួមប្រមាណ២០០នាក់។