គណៈប្រតិភូសហគ្រិនចិនបានធ្វើទស្សនកិច្ចនៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា/ Chinese Entrepreneur Delegation (CIIC International Education Technology (Beijing) Co., Ltd. Visits Institute of Technology of Cambodia
(ITC-Phnom Penh)៖ នារសៀលថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣ នៅបន្ទប់ប្រជុំ១១៣អា នៅទីស្នាក់ការកណ្តាល នៃវិទ្យាស្ថានបច្ចេកវិទ្យា នៅទីក្រុងភ្នំពេញ ឯកឧត្តមបណ្ឌិត ប៉ូ គឹមថូ នាយកវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (វ.ប.ក.) បានផ្តល់នូវការធ្វើបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅដល់ប្រតិភូសហគ្រិនជាន់ខ្ពស់នៃប្រទេសចិនដឹកនាំដោយDr. Liu Huaizeng លេខាធិការបក្ស និងជាអគ្គនាយកក្រុមហ៊ុន CIIC Technology Group Co., Ltd. ជាកិច្ចចាប់ផ្តើម ឯកឧត្តមបណ្ឌិត បានបញ្ជាក់ថាវ.ប.ក.នឹងមានអាយុ៦០ឆ្នាំ នាឆ្នាំក្រោយ។ វ.ប.ក.មានដៃគូបរទេសជាច្រើនជាពិសេសនៅអឺរ៉ុប និងក៏មាននៅអាស៊ីផងដែរ ដូចជាជប៉ុន ថៃ ចិន ។ល។ វ.ប.ក.មានបេសកកម្មបីធំៗ៖១) រក្សានិងបង្កើនគុណភាពបណ្តុះបណ្តាលជំនាញវិស្វកម្មនៅកម្ពុជា (ធ្វើយ៉ាងណាអោយឆ្លើយតបនឹងតម្រូវការទីផ្សារការងារ ក្នុងបរិបទបដិវត្តន៍ឧស្សាកម្ម៤.០),២) ពង្រឹងការស្រាវជ្រាវ (មាន៥ជំនាញធំជាអាទិភាព៖២.១.) បច្ចេកវិទ្យា និងការគ្រប់គ្រងថាមពល (ETM)២.២.) បច្ចេកវិទ្យាអាហារ និងអាហារូបត្ថម្ភ (FTN)២.៣.) វិទ្យាសាស្ត្រ និងរចនាសម្ព័ន្ធរូបធាតុ (MSS)២.៤.) មេកាត្រូនិច និងបច្ចេកវិទ្យាព័ត៌មាន (MIT)២.៥.) ទឹក និងបរិស្ថាន (WAE)៣) …