បទ បង្ហាញ សម្រាប់ ការ ធ្វើ ទស្សនកិច្ច របស់ សិស្សានុសិស្ស មកពី វិទ្យាល័យ ស្វាយ អន្ទរ វិទ្យាល័យ ព្រៃព្នៅ វិទ្យាល័យ សម្ដេច តេជោ ពារាំង ខេត្ត ព្រៃវែង

វបក-ភ្នំពេញ ៖ ថ្ងៃ សុក្រ ១២រោច ខែ ពិសាខ ឆ្នាំ ខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវ នឹង ថ្ងៃ ទី ២៧ ខែ ឧសភា ឆ្នាំ ២០២២ លោក បណ្ឌិត លិន មង្គល សិរី លោក ឡុង សុវណ្ណ លោក សយ សុខុម ជា សមាជិក ក្រុម ការងារ យុវជន ស្ម័គ្រ ចិត្ត សសយក ប្រចាំ វិទ្យាស្ថាន បច្ចេកវិទ្យា កម្ពុជា និង និស្សិត ស្ម័គ្រ ចិត្ត ចំនួន ២២នាក់ បាន ចូល រួម រៀប ចំ កម្មវិធី ទទួល ស្វាគមន៍ និង ធ្វើ បទ បង្ហាញ សម្រាប់ ការ ធ្វើ ទស្សនកិច្ច របស់ សិស្សានុសិស្ស មកពី វិទ្យាល័យ ស្វាយ អន្ទរ វិទ្យាល័យ ព្រៃព្នៅ វិទ្យាល័យ សម្ដេច តេជោ ពារាំង ខេត្ត ព្រៃវែង រួម ជាមួយ អ្នក មុីង មេឃុំ លោកគ្រូ អ្នក គ្រូ និង អាណាព្យាបាល សិស្ស ចំនួន សរុប ១២០នាក់ ប្រារព្ធ ពិធី នៅ សាល សន្និសីទ អគារ A នៃ វិទ្យាស្ថាន បច្ចេកវិទ្យា កម្ពុជា ដើម្បី ស្វែង យល់ ពី ការ សិក្សា នៅ សាលា តិចណូ និង ទស្សនា មន្ទីរ ពិសោធន៍ ចំនួន ១១បន្ទប់ ក្នុង បរិវេណ វិទ្យាស្ថាន ។

Recent Posts

Scroll to Top