កិច្ចប្រជុំរវាងវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា និង International Joint Laboratory (LMI) Lotus ក្រោមIRD មានទីតាំងនៅក្នុង University of Science and Technology of Hanoi (USTH) Vietnam France University៖ ពង្រឹងវិស័យសិក្សាស្រាវជ្រាវតំបន់ឆ្នេរនិងសមុទ្រក្នុងប្រទេសកម្ពុជា
——
(ITC-Phnom Penh)៖ នារព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោង១០:០០នាទីនៅបន្ទប់ប្រជុំI-310 លោកបណ្ឌិត អឿង ចន្ថា នាយករងវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា និងថ្នាក់ដឹកនាំRIC និងGRU និងក្រុមការងារស្រាវជ្រាវនៃមន្ទីរពិសោធន៍ស្រាវជ្រាវតំបន់ឆ្នេរនិងដីសើមនៃITC បានទទួលជួប គណៈប្រតិភូជាន់មកពីLMI Lotus ដែលដឹកនាំដោយលោកស្រី Marine HEERMANN, Research Director at IRD ដើម្បីពិភាគ្សាអំពីកិច្ចសហការណ៍រវាង ITCនិងIRD និង USTH ជាពិសេសកិច្ចសហការលើការស្រាវជ្រាវតំបន់ឆ្នេរនិងសមុទ្រ ដោយដាក់ITCចូលជាសមាជិកនៃLMI Lotus និងចូលរួមគម្រោងដំណាក់កាលទី២នេះ។
កិច្ចពិភាគ្សានេះក៏បានបង្ហាញពីការគាំទ្រ និងចូលរួមលើគម្រោងបង្កើត មជ្ឍមណ្ឌលស្រាវជ្រាតំបន់ឆ្នេរ Coastal Research Center ដែលកំពុងរៀបចំដោយRICនិងគាំទ្រពីក្រសួងបរិស្ថាននៃប្រទេសកម្ពុជា។
លទ្ធផលពីការប្រជុំ៖
- បញ្ជូលITC ជាមួយសមាជិក LMI និងចូលរួមកិច្ចការស្រាវជ្រាវលើកម្មវិធីLotusដំណាក់កាលទី២
- ជម្រុញបង្កើតCoastal Research Center និងបន្តផ្តល់ជំនួយបច្ចេកទេសនិងគម្រោងស្រាវជ្រាវរួមបន្ថែម
- បង្កើតការផ្លាសប្តូររវាងអ្នកស្រាវជ្រាវរវាងស្ថាប័នទាំងបី និងបង្កើតកម្មវិធីស្សារួមគ្នាក្រោមមហាវិទ្យាល័យវារីសាស្រ្ត និងកម្មវិធីសិក្សានៅHSTH ដែលជាសកវិទ្យាល័យវៀតណាម-បារាំង
- ចាប់ផ្តើមការសម្របសម្រួលអោយមានOceanic Data Collection Campaign ដោយប្រើកាប៉ាល់លើតំបន់ឆ្នេរនៃប្រទេសវៀតណាមនិងកម្ពុជា
បន្ទាប់ពីបានពិភាគ្សាយ៉ាងផុលផុស លោកបណ្ឌិតនារយករងបានបង្ហាញកិច្ចគាំទ្រលើការងារសហប្រតិបត្តការ និងកិច្ចពិភាគ្សាបានបញ្ចប់នៅម៉ោង១២៖០៥នាទីថ្ងៃត្រង់។