(ITC-Phnom Penh): នាព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២២ ក្រុមការងារនៃគណៈកម្មាធិការទទួលស្គាល់គុណភាពអប់រំនៃកម្ពុជា (Accreditation Committee of Cambodia, គ.ទ.ក. ACC) ដឹកនាំដោយ លោកបណ្ឌិត រ័ត្ន ឆាង អគ្គលេខាធិការរង និងជាប្រធានក្រុមមន្ត្រីវាយតម្លៃគុណភាពអប់រំឧត្តមសិក្សា នៃគណៈកម្មាធិការ ទទួលស្គាល់គុណភាពអប់រំ នៃកម្ពុជា បានអញ្ជើញមកប្រមូលធាតុចូលមួយចំនួន នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ក្នុងបំណងវិភាគវាយតម្លៃសាកល្បង ការដឹកនាំ ការបង្រៀន ការស្រាវជ្រាវ និងការរៀន។
បន្ទាប់ពីលោកអគ្គនាយករងបានបញ្ជាក់យ៉ាងច្បាស់ពីគោលបំណងនៃបេសកកម្មនេះ ឯកឧត្តមបណ្ឌិត ប៉ូ គឹមថូ បានស្វាគមន៍ប្រតិភូ និងថ្លែងអំណរគុណចំពោះវត្តមាន នៃគណៈប្រតិភូរបស់គ.ទ.ក.។ ឯកឧត្តមនាយក បានជម្រាបជូននូវរចនាសម្ព័ន្ធគ្រប់គ្រង អភិបាលកិច្ច និងសក្តានុពលរបស់តិចណូមួយចំនួនទៀត ដែលញ៉ាំងអោយសាលាតិចណូស្មើមុខស្មើមាត់ជាមួយដៃគូអន្តរជាតិ។
ឯកឧត្តមនាយកក៏បានជូនពរសូមឱ្យការងារវាយតម្លៃសាកល្បងនេះទទួលបានជោគជ័យ។