ទីចាត់ការសិក្សា វ.ប.ក សូមជម្រាបជូនដំណឹងដល់និស្សិតដែលបានបញ្ចប់ការសិក្សាដោយ ជោគជ័យ នៅក្នុងឆ្នាំសិក្សា ២០១៧-២០១៨ ដល់ ២០២១-២០២២ គ្រប់កម្រិត (បណ្ឌិត បរិញ្ញាបត្រ ជាន់ខ្ពស់ វិស្វករ បរិញ្ញាបត្រវិស្វកម្ម និងបរិញ្ញាបត្ររងវិស្វកម្ម) ឱ្យបានជ្រាបថា៖ ពិធីប្រគល់សញ្ញាបត្រ នឹងប្រព្រឹត្តទៅនាថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៣ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង សម្ដេច កិត្តិព្រឹទ្ធបណ្ឌិត នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា។ និស្សិតជ័យលាភីទាំងអស់ត្រូវចុះឈ្មោះចូលរួម តាមរយៈតំណ https://etudiant.itc.edu.kh/graduate (ឬតាម QR Code ខាងក្រោម) ចាប់ពីថ្ងៃជូន ដំណឹងនេះ រហូតដល់ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៣ ជាកំហិត។ សម្រាប់អ្នកដែលបានចុះឈ្មោះតាម តំណខាងលើរួច អាចមកជួលឯកសណ្ឋាននៅការិយាល័យសិក្សា (បន្ទប់ A-201) ចាប់ពីថ្ងៃទី៦ ដល់ ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៣ វេលាម៉ោង ៥:០០ល្ងាច។ កម្មវិធីលម្អិតនឹងជម្រាបជូននៅពេលក្រោយ។
អាស្រ័យហេតុនេះ សូមនិស្សិតជ័យលាភីទាំងអស់ ជ្រាបជាព័ត៌មាន និងចូលរួមអនុវត្តដោយ ស្មារតីទទួលខុសត្រូវខ្ពស់។
បញ្ជាក់៖ ព័ត៌មានផ្សេងៗ សូមទាក់ទងការិយាល័យសិក្សា វ.ប.ក. បន្ទប់លេខ A-201 ឬ តាមទូរស័ព្ទលេខៈ 016 659 535 / 012 683 4831