ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងភាពជាដៃគូនៃការបើកកម្មវីធីអន្តរជាតិថ្នាក់ឆ្នាំមូលដ្ឋានរវាងវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា និង សាកលវិទ្យាល័យ Curtin Australia និង សាកលវិទ្យាល័យ Curtin Malaysia ត្រូវបានប្រារព្ធឡើង នាថ្ងៃទី០៩ ខែ មករា ឆ្នាំ២០២៤ ក្រោមអធិបតីភាពលោក សូយ ទី នាយករងនៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមសាស្ត្រាចារ្យបណ្ឌិត ប៉ូ គឹមថូ នាយកនៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា លោកសាស្រ្តាចារ្យ Prof. Simon Leunig Pro Vice-Chancellor, Curtin Malaysia និងលោកបណ្ឌិត Nigel De Silva Director of Transnational Education and Partnerships, Curtin Australia។ គោលបំណង់នៃ កិច្ចព្រមព្រៀងភាពជាដៃគូ គឺបើកកម្មវីធីអន្តរជាតិថ្នាក់ឆ្នាំមូលដ្ឋាននៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាដែលអនុញ្ញាតិអោយនិស្សិតអាចបន្តការសិក្សាថ្នាក់បរិញ្ញាបត្រទាំងផ្នែកវិស្វកម្ម (Engineering) និងវិទ្យាសាស្ត្រ (science) នៅគ្រប់សាខានៃសាកលវិទ្យាល័យ Curtin (Australia, Malaysia, Singapore, Dubai) បន្ទាប់ពីបានបញ្ចប់ការសិក្សាកម្មវីធីអន្តរជាតិថ្នាក់ឆ្នាំមូលដ្ឋានរយៈពេល១ឆ្នាំនៅវិទ្យាស្ថានបច្ចេកទេសកម្ពុជា (1+3/1+4)។ លើសពីនេះទៅទៀត គ្រប់ភាគីក៏បានឯកភាពជាគោលការណ៍ ក្នុងការពង្រីក សហប្រតិបត្តិការ សម្រាប់កម្មវិធីអន្តរជាតិ ២+២/២+៣ (Articulation Program) និងការស្រាវជ្រាវវិទ្យា សាស្ត្រ ផងដែរ។