(ITC-Phnom Penh): នារសៀលថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣ នៅសាកលវិទ្យាល័យជាតិគ្រប់គ្រងមានពិធីប្រកាសឋាន:សាស្រ្តាចារ្យ សាស្រ្តាចារ្យរង សាស្រ្តាចារ្យជំនួយ ក្នុងវិស័យអប់រំ នៃសាកលវិទ្យាល័យជាតិគ្រប់គ្រង និងវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា។
ពិធីនេះស្ថិតក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា។
ដើមី្បលើកកម្ពស់គុណភាពនៃការបង្រៀន ការស្រាវជ្រាវ និងនវានុវត្តន៍ ក្នុងគ្រឹះស្ថានឧត្តមសិក្សា លោកគ្រូ-អ្នកគ្រូចំនួន៥២រូប បានទទួលឋាន:សាស្រ្តាចារ្យ សាស្រ្តាចារ្យរង សាស្រ្តាចារ្យជំនួយ។
សម្រាប់វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា សម្រាប់ជំនាន់ទី១ យើងមាន២ រូប គឺឯកឧត្តមបណ្ឌិត ប៉ូ គឹមថូ និង លោកបណ្ឌិត អឿង ចន្ថា បានទទួលឋាន:សាស្រ្តាចារ្យ និងសាស្រ្តាចារ្យជំនួយចំនួន ២៧ រូប។
សង្ឃឹមថាលោកគ្រូ-អ្នកគ្រូផ្សេងៗទៀតនឹងខិតខំបំពេញការងារ ជាពិសេសការស្រាវជ្រាវនិងការបោះពុម្ពផ្សាយកម្រិតជាតិនិងអន្តរជាតិ ដើមី្បទទួលបាននូវឋាន:ទាំងនេះ។
នេះជាកិត្តិយសដ៏ប្រពៃសម្រាប់ផ្ទាល់ខ្លួន គ្រួសារ ស្ថាប័ន និងប្រទេសជាតិ។
យើងខ្ញុំទាំងអស់គ្នា សូមអបអរសាទរ និងសូមឯកឧត្តមនាយក និងសាស្រ្តាចារ្យទាំងអស់មានសុខភាពល្អ និងជោគជ័យគ្រប់ភារកិច្ច។