ដើម្បីសម្រេចបាននូវទស្សនវិស័យ និង ផែនការយុទ្ធសាស្រ្តរបស់វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ក្នុងការអភិវឌ្ឍបណ្ណាល័យ ដើម្បីអោយនិស្សិត សាស្ត្រាចារ្យ អ្នកស្រាវជ្រាវ ទទួលបានឯកសារមានគុណភាពខ្ពស់។ វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា បានសហការជាមួយដៃគូនានា ដើម្បីបង្កើតគម្រោងអភិវឌ្ឍជាច្រើន រួចមានគម្រោង ARES នៃប្រទេសប៊ែលស្ស៊ីក ដែលក្នុងនោះ ចាត់ទុកការអភិវឌ្ឍបណ្ណាល័យជាមុំអាទិភាពមួយ។
ឆ្នាំសិក្សាថ្មីនេះ បណ្ណាល័យមានគម្រោងថវិការដែលបានមកពីគម្រោង ARES នេះ ហើយបានដាក់អោយ សាស្រ្តាចារ្យ និង អ្នកស្រាវជ្រាវនៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាលើកជាសំណើរដើម្បីបញ្ជាទិញសៀវភៅដែលពាក់ព័ន្ធជាមួយនឹងការបង្រៀន ក៏ដូចជាការងារស្រាវជ្រាវ។ ជារួមយើងបានបញ្ជាទិញសៀវភៅថ្មី ចំនួន១៥១ក្បាល ផ្តោតលើជំនាញ Data Science ដែលទើបបង្កើតថ្មី ជំនាញ Software Engineering និង Cyber security ព្រមទាំងជំនាញជាច្រើនទៀត ជាមួយគ្នានោះផងដែរ ក៏មានសៀវភៅបែបបំណិនទន់ ការគ្រប់គ្រងគម្រោង ការបង្កើតអាជីវកម្មជាដើម។