(ITC-Phnom Penh)៖ នារសៀលថ្ងៃអង្គារ ៣កើត ខែបឋមាសាឍ ឆ្នាំថោះបញ្ចស័ក២៥៦៧ ត្រូវនឹងថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៣ លោក Sameer Kumar Khare, នាយកប្រតិបត្តិតំណាង នៃក្រុមប្រឹក្សាភិបាល នៃធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងលោកស្រី Jyotsana Varma, នាយិការនិវាសដ្ឋានបេស់សកកម្មប្រចាំកម្ពុជា របស់ធនាគារអភិវឍ្ឍន៍អាស៊ី និងមន្រ្តីជាន់ខ្ពស់របស់ ADB បានបំពេញទស្សនកិច្ចនៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (សាលាតិចណូ)។
គោលបំណងនៃទស្សនកិច្ច នៅ ITC គឺ ដើមី្បស្វែងយល់អំពីការគាំទ្ររនានា របស់ ADB ក្នុងការអភិវឌ្ឍន៍ធនធានមនុស្ស ដែលជាវិស័យអទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជារបស់ ADB ។ លោក Sameer Kumar Khare បានកោតសរសើរចំពោះសាលាតិចណូ តែចង់អោយជំនាញផ្សេងៗទៀតដែលក្រៅពី ការកែច្នៃកសិផល, សំណង់, និង អគ្គិសនី មានការចាប់អារម្មណ៍ច្រើនពីកូនសិស្សជាពិសេសនារី។
ឯកឧត្តមបណ្ឌិត អ៊ុម រម្យណី រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានបញ្ជាក់ថាដោយសារយើងចង់តម្រង់ទិសនិងជួយអោយសិស្សមើលឃើញសារៈសំខាន់ឱកាសនៃការចាប់យកជំនាញផ្សេងៗទៀតក្នុងវិស័យSTEM បានជាឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួន ណារ៉ុន ពង្រឹងគម្រោងវិទ្យាសាស្រ្ត និងបច្ចេកវិទ្យាសម្រាប់ការអប់រំកម្រិតមធ្យមសិក្សាទុតិយភូមិ (STEP UP) នៅតាមវិទ្យាល័យ។
ឯកឧត្តមបណ្ដីត ប៉ូ គឹមថូ នាយកវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាក៏បានបញ្ជាក់ថាសាលាតិចណូគឺជាភាគីអនុវត្តគម្រោងអភិវឌ្ឍន៍ជំនាញដើមី្បភាពប្រកួតឈ្នះ (Skills for Competitiveness Project) និងគម្រោងវិទ្យាសាស្រ្ត និងបច្ចេកវិទ្យាសម្រាប់ការអប់រំកម្រិតមធ្យមសិក្សាទុតិយភូមិ (STEP UP) ក្រោមហិរញ្ញប្បទានរបស់ ADB ដល់រាជរដ្ឋាភិបាលកម្ពុជា។
ប្រតិភូជាន់ខ្ពស់ADBសង្ឃឹមថាដោយសារមានការមានការទទួលខុសត្រូវរបស់ក្រសួងអប់រំ យុវជន និងកីឡា និងវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាគម្រោងទាំងពីរខាងលើ ក្រោមហិរញ្ញប្បទានADB នឹងដំណើរការកាន់តែប្រសើរ។
ប្រតិភូក៏បានស្សនកិច្ចដោយផ្ទាល់វឌ្ឍនភាព ដោយអញ្ជើញទៅតាមទីពិសោធន៍សំខាន់មួយចំនួន នៅក្នុងអគារADB។