សូមចូលរួមអបអរដល់ក្រុមនិស្សិតតំណាងឲសាលាតិចណូមួយក្រុមដែលបានចូលរួមប្រកួតប្រជែងគម្រោងទាក់ទងនឹងប្រធានបទ Biodynamique Architecture Competition,
សមាជិក្រុមមានចំនួន៦នាក់ដែលមកពីដេប៉ាតឺម៉ង់ទេពកោសល្យស្ថាបត្យកម្មឆ្នាំទី៤គឺ រស់ សម្បត្តិ, ហុង សុគុណ, សេង សៀកហ័រ, ម៉ៅ ម៉េងហួរ, កុច តុលា និង មាង ច័ន្ទនាគ.
ក្រុមការងារធ្វេីគម្រោងនេះដោយ មានការរៀបចំទៅលេីកន្លែងអង្គុយសម្រាប់មេីលការសម្ដែង ហេីយត្រូវគិតទៅលេីប្រភេទរុក្ខជាតិនិងដេីមឈេីដែលត្រូវយកមកដាំ,ព្រមទាំងគិតដល់ការរចនាដំបូលដេីម្បីការពាកម្ដៅថ្ងៃនិងពេលភ្លៀងទៀតផង។ ចំពោះគម្រោងមួយនេះក្រុមនិស្សិតទាំងអស់ត្រូវធ្វេីការងារចំនួនពីរផ្អែក គឺកិច្ចការ Poster ទំហំ A0 ពីរផ្ទាំង និងត្រូវធ្វេីម៉ាកែត ។ បន្ទាប់ពីបញ្ចប់កិច្ចការទាំងអស់នេះហេីយ គ្រប់ក្រុមនិស្សិតទាំងអស់ត្រូវធ្វេីការធ្វេីបទបង្ហាញដេីម្បីការពារគម្រោងរបស់ក្រុម នៅថ្ងៃ ពុធ ទី ០៨ ខែ មិនា ឆ្នាំ ២០២៣ ដោយមានការចូលរួមពី ឯកឧត្ដមនាយក បណ្ឌិត ប៉ូ គីមថូ។
ជាលទ្ធផលក្រុមដែលតំណាងឲសាលាតិចណូយេីងមួយក្រុមទទួលបានចំណាត់ថ្នាក់ លេខ៣ ក្នុងការប្រកួតប្រជែង នៅវិទ្យាស្ថានបារាំងនៅឆ្នាំ២០២៣នេះ ដែលមានសាលាចូលរួមដូច សាកលវិទ្យាល័យន័រតុន និងសាកលវិទ្យាល័យ ភូមិន្ទ និងវិចិត្រសិល្ប:។