បំណិនសម្ងួតស្វាយ និងប៉េងប៉ោះ ក្រោមគម្រោង STEM Education Local Partnership

(វបក ភ្នំពេញ)៖ កាលពីថ្ងៃទី០៨ ដល់ ១៦ ខែមិថុនា ឆ្នាំ២០២២ គ្រូឧទេសនៃ វិទ្យាស្ថានបច្ចេកវិទ្យាកម្ពជាចំនួន ០៨នាក់ បានផ្តល់បំណិនផ្នែក “សម្ងួតស្វាយ និងប៉េងប៉ោះ” ដល់គ្រូបង្គោល(សិក្ខាកាម)ចំនួន ១៣នាក់ ដែលមកពីអនុវិទ្យាល័យ និងវិទ្យាល័យ ចំនួន០៥សាលា ក្រោមគម្រោង STEM Education Local Partnership Program នៃគម្រោងកែលម្អការអប់រំឧត្តមសិក្សា (HEIP)។ បំណិនបានផ្តោតលើបីផ្នែកសំខាន់ៗ ៖ ទ្រឹស្រ្តី ការអនុវត្ត និងផែនការអាជីវកម្ម។

  • ផ្នែកទ្រឹស្តី៖ គ្រូឧទេសបានបង្រៀនចំណេះដឹងមូលដ្ឋាន នៃការសម្ងួត ផលិតផលអាហារ សុវត្ថិភាព និងអនាម័យនៃការផលិតអាហារ ដើម្បីឲ្យ សិក្ខាកាមយល់ដឹងពីកត្តាដែលមានឥទ្ធិពលក្នុងការផលិតអាហារស្ងួត។
  • ផ្នែកអនុវត្ត៖ សិក្ខាកាមបានសម្ងួតស្វាយ និងប៉េងប៉ោះដោយ ប្រើការសម្ងួត ដោយពន្លឺព្រះអាទិត្យ (សូឡា) និងទូសម្ងួត។
  • ផ្នែកផែនការអាជីវកម្ម៖ សិក្ខាកាម បានរៀនពីការរៀបចំផែនការអាជីវកម្ម ដើម្បីយកចំណេះជំនាញដែលទទួលបានពីបំណិន ក្នុងការរកចំណូលបន្ថែម។

___________________

(ITC, Phnom Penh): From 08 to 16 June 2022, eight lecturers of Institute of Technology of Cambodia have provided the skill training on “Drying Mango and Tomato” to 13 high school teachers coming from five different secondary schools under the STEM Education Local Partnership Program of Higher Education Improvement Project (HEIP). The training focuses on Theory, Practice and Business plan.

  • Theory training: trainees have been trained about the basic knowledge of dried food, food hygiene and food safety in order to allow the trainee to understands the affecting factors on the drying process of food.
  • Practical training: trainees have been trained on the mango and tomato processing by using solar dryer and oven dryer.
  • Business plan: trainees have been trained on how to prepare and apply the business plans to the business’s operations for income generation.

#STEM Education Local Partnership Program #HEIP