ឯកឧត្តមសាស្រ្តាចារ្យ ប៉ូ គឹមថូ នាយកវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា បានទទួលជួប នាយកនៃដេប៉ាតឺម៉ង់ Ecobio នៃ Institut de Recherhce pour le Développement (IRD)

(ITC-Phnom Penh)៖ នាព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣  ឯកឧត្តមសាស្រ្តាចារ្យ ប៉ូ គឹមថូ នាយកវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (សាលាតិចណូ) បានទទួលជួបលោកស្រី  Emma NEWALL Rochelle នាយកនៃដេប៉ាតឺម៉ង់ Ecobio នៃ Institut de Recherhce pour le Développement (IRD)។ 

គោលបំណងដ៏សំខាន់នៃកិច្ចពីភាក្សាគឺពង្រីកសហប្រតិបត្តិការថ្មីនិងពង្រឹងទំនាក់ទំនងដែលមានស្រាប់។

ឯកឧត្តមបានថ្លែងអំណរគុណដល់IRDដែលបាននិងកំពុងផ្តល់នូវកិច្ចសហការដ៏ល្អជាមួយសាលាតិចណូ ហើយតាមរយៈភាពជាដៃគូនេះ យើងមានការស្រាវជ្រាវរួមគ្នា និងបណ្តុះបណ្តាលធនធានមនុស្ស។

លោកស្រីបានជម្រាបសួរវិស័យអទិភាពសម្រាប់សាលាតិចណូនាពេលបច្ចុប្បន្ន។ 

ជាការឆ្លើយតបឯកឧត្តមនាយកបានមានប្រសាសន៍ឆ្លើយតបថា លើសពីការបណ្តុះបណ្តាលវិស្វករនិងការស្រាវជ្រាវ ដើមី្បចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការសម្រេចឱ្យបាននូវគោលដៅឆ្នាំ២០៣០និង២០៥០ សាលាតិចណូមានបេសកកម្មមួយទៀតគឺផលិតអ្នកបច្ចេកទេសជំនាញ ដើមី្បបម្រើឱ្យវិស័យកាមន្តសាលនៅកម្ពុជា។ រោងចក្រ សហគ្រាស ខ្នាតតូចនិងមធ្យមពិតជាត្រូវការកំលាំងពលកម្មជំនាញទាំងនេះ។

ក្នុងន័យនេះឯកឧត្តមបានរំលេចនូវសារសំខាន់នៃការរិយាល័យទំនាក់ទំនងជាមួយសហគ្រាស (UIL) ដែលកំពុងដំណើរយ៉ាងសកម្មនៅក្នុងសាលាតិចណូ។ វិស័យឯកជនពិតជាដៃគូមិនអាចខ្វះបានរបស់យើងព្រោះពួកគាត់ផ្តល់ឱ្យយើងនូវចំនុចដែលយើងត្រូវកែលម្អរ ដើមី្បសម្រួចការបណ្តុះបណ្តាលរបស់យើងឱ្យចំគោលដៅ។

រីឯលោកស្រី Adèle MARTIAL វិញក៏បានជម្រាបស្នើសុំការសហការដោយប្រើប្រាស់ទីពិសោធន៍សាលាតិចណូដើមី្បវិភាគគំរូពិសោធន៍ ដែលអ្នកស្រាវជ្រាវIRDត្រូវការ ដើមី្បជំនួសការផ្ញើទៅធ្វើការវិភាគនៅប្រទេសបារាំង។ លោកស្រីស្នើសុំបែបនេះដោយសារឃើញថាសាលាតិចណូមានទីពិសោធន៍និងឧបករណ៍ទំនើបៗដែលអាចមានសមត្ថភាពដូចទីសោធន៍មួយចំនួននៅប្រទេសបារាំងដែរ។

ចំពោះករណីនេះ ឯកឧត្តមបានត្រៀមខ្លួនដើមី្បសហការ ក្នុងន័យបម្រើឱ្យផលប្រយោជន៍គ្នាទៅវិញទៅមក។

Scroll to Top