(ITC-Phonom Penh): នាព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៣ ឯកឧត្តមសាស្រ្តាចារ្យ ប៉ូ គឹមថូ បានទទួលជួបពិភាក្សាការងារជាមួយលោកស្រី Issai TRIA នាយិកានៃIMT Mines Alès នៅប្រទេសបារាំង។
អញ្ជើញចូលរួមពិភាក្សាការងារជាមួយឯកឧត្តមសាស្រ្តាចារ្យនាយករួមមាន៖ លោកបណ្ឌិត យស់ ផានី នាយករងនៃមជ្ឈមណ្ឌលសា្រវជ្រាវនិងនវានុវត្ត លោកបណ្ឌិត ហ៊ិន រ៉ាវេទ នាយករងសាលាក្រោយឧត្តម និងលោកបណ្ឌិត ស្រេង សុខចិន្តា ប្រធានដេប៉ាតឺម៉ង់ ទេពកោសល្យ ទូរគមនាគមន៍ និងបណ្តាញ និងលោក សៀង ផេន ប្រធានការិយាល័យសហប្រតិបត្តការ។
ឯកឧត្តមនាយកបានសង្ខេបពីកម្មវិធីបណ្តុះបណ្តាលនាពេលបច្ចុប្បន្នរបស់សាលាតិចណូនិងកម្មវិធីថ្មីដែលយើងគ្រៀងនឹងបង្កើតដើមី្បឆ្លើយតបនឹងតម្រូវការនាយុគ្គសម័យឌីជីថល ដូចជា៖ AI, Cyber Security ។ល។
នាឱកាសនោះដែរឯកឧត្តមបានអរគុណដល់សាកលវិទ្យាល័យដៃគូមួយនេះ ដែលបញ្ជូនសាស្រ្តាចារ្យ Master Mécatronique និងទទួលយកនិសិ្សតនិងសាស្រា្តចារ្យដើមី្បបន្តការសិក្សានិងទទួលការបណ្តុះបណ្តាលរយៈពេលខ្លី។ ជាក់ស្តែងនាពេលនេះ យើងមាននិសិ្សត៤នាក់កំពុងសិក្សានៅ IMT Mines Alès:
- M. SAKAL Aylik: Double diplôme en Mécatronique, 2021-2023 (Eiffel)
- Mlle SOUN Dalin: Double diplôme en IA, 2022-2024 (Eiffel)
- Mlle CHEK Nita: Echange M2 en IA, 2022-2023 (MIC ERASMUS+)
- M. CHEA Rothvichea: Double diplôme en Mécatronique, 2022-2024 (MIC ERASMUS+ et HEIP)
និងក្រោមគម្រោង MIC Erasmus+ កាលពីខែកញ្ញា ឆ្នាំ២០២២ និង ខែមិថុនា ឆ្នាំ២០២៣ យើងបានទទួលសាស្រ្តាចារ្យ៤រូបមកជួយបង្រៀន៖ Ingénierie des systèmes, Intelligence Artificielle និង Mécatronique ។
ដោយសារយើងត្រូវការធនធានមនុស្សនិងការប្រមូលធាតុចូលថ្មីៗបន្ថែមទៀត ដើមី្បបើកដំណើរការជំនាញថ្មីខាងលើ ឯកឧត្តមនាយកបានស្នើដល់លោកស្រីនាយិកាជួយសហការក្នុងរឿងនេះ ដោយជួយទាក់ទងនឹងដៃគូផ្សេងៗទៀតនៅបារាំងដែលគេមានបទពិសោធន៍ច្រើនក្នុងវិស័យនេះ។
លោកស្រី Assia TRIA បានទទួលយកសំណើនេះ និងសន្យាថាខិតខំពង្រឹងកិច្ចហការមានស្រាប់និងបង្កើតកិច្ចកិច្ចសហការថ្មីៗទៀត ក្នុងភាពជាដៃគូរវាងស្ថាប័នទាំងពីរ។