(ITC-Phnom Penh)៖ កាលពីរសៀលថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង២៖៣០នាទី ឯកឧត្តមសាស្រ្តាចារ្យបណ្ឌិត ប៉ូ គឹមថូ នាយកវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (សាលាតិចណូ)បានទទួលជួបគណៈប្រតិភូមកពីសភាពអឺរ៉ុបប្រចាំនៅកម្ពុជា ដឹកនាំដោយលោកស្រី Flora Bertizzolo
អនុព័ន្ធទទួលបន្ទុក ការអប់រំនិងជំនាញ នៃសហភាពអឺរ៉ុបប្រចាំព្រះរាជាណាចក្រកម្ពុជា (EU in Cambodia)។
គោលបំណងនៃជំនួបនេះគឺពិភាក្សាលើគម្រោងថ្មីមួយរបស់សភាពអឺរ៉ុបដែលផ្តោតលើសមាសភាគ (component)ធំៗចំនួនបីសំខាន់ៗ៖
១) ការអប់រំបច្ចេកទេស (Technical Education), និង ស្ទែម (STEM)៖ ចំពោះរឿងនេះ EU in Cambodia កំពុងពិភាក្សាលើសូចនាករមួយចំនួនដើមី្បកំណត់ថាត្រូវផ្តល់អាហារូបករណ៍យ៉ាងដូចម្តេច។
២) ការស្រាវជ្រាវផ្នែកកសិកម្ម (Agricultural Research)៖
សម្រាប់componentចុងក្រោយនេះ ខាង EU in Cambodia ចង់ដឹងនិងប្រមូលធាតុចូលមួយចំនួនពីសកម្មភាពផ្សេងៗ (Capacity Building) ដែល សាលាតិចណូធ្លាប់បានធ្វើក្រោមគម្រោង Erasmus+ ឬគម្រោងផ្សេងៗទៀត។ បើយើងមានព័ត៌មានទាំងនេះបានគ្រប់ជ្រុងជ្រោយ យើងអាចរៀបចំដំណើរការគម្រោងថ្មីបានកាន់តែប្រសើរ។
៣) អាហារូបករណ៍ក្រៅពី Eurasmus+ ផ្តល់ដោយដៃគូផ្សេងៗទៀតរបស់សភាពអឺរ៉ុប (Project Based from Europe Union)៖ ដូចជា AFD ដែលបានផ្តល់អាហារូបករណ៍សម្រាប់ថា្នក់ម៉ាស្ទ័រខាងទឹក, UNIDO ។ល។
កិច្ចពិភក្សាបានបញ្ចប់នៅម៉ោង៤៖១៥នាទី ប្រកបដោយក្តីយោគយល់គ្នាខ្ពស់។