Institut français du Cambodge et Institut de Technologie du Cambodge ont signé un protocole d’accord (MoU)

(ភ្នំពេញ)៖ នាល្ងាចថ្ងៃសៅរ៍ ៧រោច ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២ ពិធីចុះហត្ថលេខាលើអនុសារណៈយោគយល់គ្នា ស្តីពីការបង្កើតភាពជាដៃគូសហប្រតិបត្តិការ បានធ្វើឡើងនៅវិទ្យាស្ថានបារាំងនៅកម្ពុជា (Institut français du Cambodge-IFC) រវាងលោក Pierre VINCENT ទីប្រឹក្សាសហប្រតិបត្តិការនិងសកម្មភាពវប្បធម៌នៃស្ថានទូតបារាំង និងជានាយកនៃវិទ្យាស្ថានបារាំងនៅកម្ពុជា និងឯកឧត្តមបណ្ឌិត ប៉ូ គឹមថូ នាយកវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ក្រោមអធិបតីភាពឯកឧត្តម Jacques PELLET ឯកអគ្គរដ្ឋទូតវិសាមញ្ញនៃសាធារណរដ្ឋបារាំងប្រចាំនៅកម្ពុជា។

គួរយល់ថាពិធីនេះត្រូវបានធ្វើឡើងក្នុងអំឡុងពេល “ទិវាបេតិកភណ្ឌអឺរ៉ុប និងខួប៣០ឆ្នាំនៃការបង្កើតវិទ្យាស្ថានបារាំងនៅកម្ពុជា”`។

គោលបំណងសំខាន់គឺ៖
១) ពង្រឹងទំនាក់ទំនងរវាងគ្រឹះស្ថានទាំងពីររបស់យើង ដើម្បីគាំទ្រ និងលើកកម្ពស់គម្រោងអប់រំទាក់ទងនឹងវប្បធម៌ និងអរិយធម៌ ដោយរៀបចំព្រឹត្តិការណ៍រួមគ្នា
២) ការផ្លាស់ប្តូរសាស្រ្តចារ្យ
៣) ការចល័តនិស្សិត ទៅទស្សនាវិទ្យាស្ថានបារាំង និងបណ្ណាល័យរបស់ IFC
៤) ការទស្សនាកម្មវិធីវប្បធម៌ និងកម្មវិធីភាពយន្ត។

កម្មវិធីជាក់លាក់មួយអាចនឹងត្រូវបានបង្កើតឡើងនៅក្នុងភាពជាដៃគូ នាពេលដ៏ខ្លីខាងមុខ។

Scroll to Top