(ITC-Phnom Penh)៖ កាលពីរសៀលថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៣ ឯកឧត្តមបណ្ឌិត ប៉ូ គឹមថូ បានទទួលជួបសម្តែងការគួរសមជាមួយលោក François ROGER ប្រធានប្រចាំតំបន់អាស៊ីប៉ាស៊ីភិចនៃ Centre de coopération internationale en recherche agronomique pour le développement (CIRAD) ដើមី្បពិភាក្សាការងារសហប្រតិបត្តិការទ្វេរភាគី។
ភាគីទាំងពីរបានផ្តល់សុពលភាពបន្តចំនួន៥ឆ្នាំបន្ថែមទៀតដល់អនុសារណៈនៃការយោគយល់គ្នាដែលគ្របដណ្តប់ចំណុចសំខាន់ៗដូចខាងក្រោម៖
– បេសកកម្មអប់រំ និងស្រាវជ្រាវ;
– ការអនុវត្តគម្រោងស្រាវជ្រាវរួមគ្នា;
– ការផ្លាស់ប្តូរ និងការបុគ្គលិកវិទ្យាសាស្ត្រ និងបច្ចេកទេសសម្រាប់ការអនុវត្តកម្មវិធីរួមគ្នា និងការគាំទ្រសម្រាប់អ្នកស្រាវជ្រាវដែលចូលរួមក្នុងសកម្មភាពទាំងនេះ;
– ការបណ្តុះបណ្តាលអ្នកស្រាវជ្រាវ និងអ្នកបច្ចេកទេសរួមគ្នា;
– ការផ្លាស់ប្តូរព័ត៌មានវិទ្យាសាស្ត្រ បច្ចេកទេស និងការអប់រំ;
– រួមគ្នារៀបចំសិក្ខាសាលា និងសន្និសីទផ្សេងៗ;
– ការផ្សព្វផ្សាយ និងការអនុវត្តលទ្ធផលស្រាវជ្រាវ;
– ការឆ្លើយតបរួមគ្នាចំពោះការអំពាវនាវថ្នាក់ជាតិ តំបន់ និងអន្តរជាតិសម្រាប់ការដេញថ្លៃ និងការស្វែងរកមូលនិធិជាតិ និងអន្តរជាតិ;
– ការផ្ទេរ និងផ្លាស់ប្តូរធនធានវិទ្យាសាស្ត្រ និងឧបករណ៍/មធ្យោបាយសម្រាប់ការស្រាវជ្រាវ និងព័ត៌មាន។
បន្ទាប់ពីបានពិភាក្សានិងយល់ព្រមគ្នារួចមក ភាគីទាំងពីរបានចុះហត្ថលេខារួមគ្នា។