(ភ្នំពេញ)៖ នាព្រឹកថ្ងៃចន្ទ ១២រោច ខែអាសាឍ ចត្វាស័កព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២២ វេលាម៉ោង៩:៣០នាទីព្រឹក ឯកឧត្តមបណ្ឌិត ប៉ូ គីមថូ បានទទួលស្វាគមន៍ M. Laurent SERMET, នាយកប្រចាំតំបន់អាស៊ីប៉ាស៊ីភិចនៃអង្គការប្រទេសនិយាយភាសាបារាំង AUF។ ឯកឧត្តមនាយកបានថ្លែងអំណរគុណដល់AUFដែលតែងតែគាំទ្រនិងជួយដល់សាលាតិចណូ៖ a) Projet CNEUF, b) ហិរញ្ញប្បទានសម្រាប់កម្មវិធីអន្តរជាតិ ECAM LaSalle ក្នុងការបំលាស់ទីសាស្រ្តាចារ្យ, c) ការបណ្តុះបណ្តាលក្រោយបរិញ្ញាបត្រ។ល។ បន្ទាប់មកទៀតឯកឧត្តមនាយកក៏បានជម្រាបជូនសមភាគីពីវឌ្ឍភាពនៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ដោយបានរំលេចំនុចសំខាន់ៗដូចជា៖ 1)ការពង្រីកសាខាសាលាតិចណូ (ហេដ្ឋារចនាសម្ព័ន្ធ និងធនធានមនុស្ស); 2) ការបង្កើនការបណ្តុះបណ្តាលនិសិ្សតបញ្ញាបត្ររង (technician); 3) សក្តានុពលតិចណូក្នុងវិស័យស្រាវជ្រាវ; 4) តួនាទីដ៏សំខាន់នៃ Consortium international d’appui à l’ITC និង Conseil d’administration ។ល។
ចំណែកឯលោក Laurent SERMET បានសម្តែងនូវការរំភើបនិងមានមោទនភាព ដែលបានជ្រើរើសយកសាលាតិចណូជាសាកលវិទ្យាល័យដំបូងគេដើមី្បធ្វើទស្សនកិច្ច។ លោកបានកោតសរសើរចំពោះអភិបាលកិច្ចល្អរបស់វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ដែលបានធ្វើឱ្យគ្រឺះស្ថានមួយនេះមានឈ្មោះបោះសម្លេងក្នុងចំណោមគ្រឹះស្ថានសមាជិកAUFជាង១០០០នៅក្នុងពិភពលោក។ លោកក៏បានសន្យាថាលោកនឹងពិនិត្យលទ្ធភាពដើមី្បផ្តល់ការគាំទ្រដល់គម្រោងថ្មីមួយទៀត ក្នុងការបញ្ជូនសាស្រ្តាចារ្យទៅបណ្តុះបណ្តាលនៅសាលាដៃគូក្នុងប្រទេសបារាំង ដើមី្បដំណើរការដេប៉ាតឺម៉ង់ថ្មី Département Transports et Infrastructures។