(ITC- Phnom Penh): នារសៀលថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៣ គណៈគ្រប់គ្រងនៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (វ.ប.ក.)ដឹកនាំដោយឯកឧត្តមបណ្ឌិត ប៉ូ គឹមថូ បានទទួលយ៉ាងកក់ក្តៅក្រុមប្រឹក្សាភិបាលនៃធនាគារអភិវឌ្ឍន៍អាស៊ី(ADB) ដឹកនាំដោយលោក David Cavanough, នាយកប្រតិបត្តិតំណាង អបដំណើរដោយ លោក Matthew Sullivan, ទីប្រឹក្សានាយក លោក Sophak Chea ទីប្រឹក្សានាយក និងលោកស្រី Jyotsana Varma, នាយិការនិវាសដ្ឋានបេសសកកម្មប្រចាំកម្ពុជា របស់ធនាគារអភិវឍ្ឍន៍អាស៊ី និងមន្រ្តីជាន់ខ្ពស់ជាច្រើនរូបទៀត របស់ ADB ។
គោលបំណងនៃទស្សនៈកិច្ច នៅ ITC គឺ ដើមី្បស្វែងយល់អំពីការគាំទ្ររនានា របស់ ADB ក្នុងការអភិវឌ្ឍធនធានមនុស្ស ដែលជាវិស័យអទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជារបស់ ADB ។
ប្រតិភូក៏បានស្តាប់ការធ្វើបទបង្ហាញ និងទស្សនៈកិច្ចដោយផ្ទាល់វឌ្ឍនៈភាព នៃការអនុវត្តគម្រោងអភិវឌ្ឍន៍ជំនាញដើម្បីភាពប្រកួតឈ្នះ (Skills for Competitiveness Project) ក្រោមហិរញ្ញប្បទានរបស់ ADB ដល់រាជរដ្ឋាភិបាលកម្ពុជា ដែលបាន និងកំពុងអនុវត្តដោយ វ.ប.ក. ។