(ITC-Toulouse, France): នាថ្ងៃទី២៦ និង២៧ ខែមេសា ឆ្នាំ២០២៣ គ្រឹះស្ថានដៃគូបារាំង INSA Toulouse, INP-ENSAT និងINP-ENSEEIHT បានទទួលបដិសណ្ឋារកិច្ចឯកឧត្តមបណ្ឌិត ប៉ូ គឹមថូ នាយកវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា និងគណៈប្រតិភូ ដោយស្រី Catherine XUERB, សាកលវិទ្យាធិការនៃ INP Toulouse និងលោកនាយក Bertrand RAQUET នាយក INSA Toulouse និងលោក Pascal LAFAILLE នាយក INP-ENSAT។ គោលបំណងដ៏ចំបងសម្រាប់ដំណើរទស្សនកិច្ចនេះគឺដើមី្បចុះហត្ថលេខាលើឯកសារបន្តសុពលភាពអនុសារណៈនៃការយោគយល់គ្នារវាងស្ថាប័ននិងសំណេះសំណាលជាមួយប្អូនៗនិសិ្សតសាលាតិចណូដែលកំពុងបន្តការសិក្សានៅក្នងគ្រឹះស្ថានខាងលើ។ គួររំលឹកថាជាមួយនឹង INP Toulouse យើងបានចាប់ផ្តើមកិច្ចសហប្រតិបត្តិការជាមួយគ្នាតាំងពីឆ្នាំ២០០៣។ ជាលទ្ធផលយើងបានបញ្ជូននិសិ្សតឆ្នើមនិងសាស្រ្តាចារ្យមកសិក្សាចំនួន២៥នាក់ និងយើងបានទទួលនិសិ្សតមកពីសាលានេះចំនួន៥០នាក់។ ពាក់ព័ន្ធនឹងការស្រាវជ្រាវយើងក៏បានធ្វើការួមគ្នានិងបានធ្វើPublicationsរួមគ្នាជាង២៥។ ភាគីទាំងពីរបានព្រមព្រៀងគ្នាថានឹងពង្រឹងនិងពង្រីកសកម្មភាពបន្ថែមទៀត ក្នុងពេលខាងខាងមុខ ដើមី្បឆ្លើយតបនឹងតម្រូវការជាក់ស្តែងនិងស្ថានភាពបច្ចុប្បន្ននៃស្ថាប័ននីមួយៗ។