សិក្ខាសាលាស្តីពីយុទ្ធសាស្រ្ត១០ឆ្នាំ (២០២១-២០៣០) របស់វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា

(ITC-Siem Reap): នាព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២២ វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា រៀបចំសិក្ខាសាលាពិនិត្យយុទ្ធសាស្រ្តសម្រាប់រយៈ១០ឆ្នាំ របស់វិទ្យាស្ថាន នៅសណ្ឋគារអង្គរផារ៉ាដាយ “Angkor Paradise”។

ពិធីនេះស្ថិតក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិតវិស្វករ អ៊ុម រម្យណី អគ្គនាយកវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា។

ចូលរួមក្នុងសិក្ខាសាលានេះរួមមាន អ្នកស្រាវជ្រាវ លោកគ្រូ-អ្នកគ្រូ និងបុគ្គលិកពាក់ព័ន្ធ សរុបទាំងអស់ ៥៧នាក់។

គោលបំណងសំខាន់គឺពិនិត្យឡើងវិញឱ្យបានលម្អិតផែនការយុទ្ធសាស្រ្តរយៈពេល១០ឆ្នាំ អនុលោមទៅនឹងយុទ្ធសាស្រ្តរបស់ក្រសយងអប់រំ យុវជន និងកីឡា ២០២១-២០៣០ និងសភាពការណ៍បច្ចុប្បន្ន។

មានប្រសាសន៍បើកសិក្ខាសាលា ឯកឧត្តមបណ្ឌិត បានវាយតម្លៃខ្ពស់ចំពោះការខិតខំរបស់អ្នកស្រាវជ្រាវតិចណូនិងលោកគ្រូ-អ្នកគ្រូ បុគ្គលិកទាំងអស់ ដែលបានខិតខំធ្វើការប្រកបដោយការទទួលខុសត្រូវខ្ពស់។ ឯកឧត្តមក៏បានបញ្ជាក់ថាវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាបានចាប់ផ្តើមពីចំណុចមួយដែលលំបាក ពីគ្មានអ្វីៗទាំងអស់ មកមានឈ្មោះបោះសម្លេង និងមានសាខា នៅត្បូងឃ្មុំ កំពង់ចាម និងវិមានឈ្នះ-ឈ្នះ។ ឯកឧត្តមបានបន្ថែមថា៖ “យើងក៏ចូលរួមជាមួយគម្រោងដ៏ធំមួយ គឺ STEM សម្រាប់សិស្សវិទ្យាល័យ ដោយមានការសហការជាមួយក្រសួងការងារ និងបណ្តុះបណ្តាល វិជ្ជាជីវៈ ។ ជោគជ័យមួយទៀតគឺចំនួនអាហារូបករណ៍ Eiffel សម្រាប់និសិ្សតតិចណូ ចំនួន៩ /១៣ “។

ជោគជ័យទាំងអស់នេះបញ្ជាក់យ៉ាងច្បាស់អំពើសមត្ថភាពពិតប្រាកដ របស់សាលាតិចណូយើង។ ឯកឧត្តមសង្ឃឹមយ៉ាងម៉ុតមាំថាសាលាតិចណូអាចធ្វើបានដើមី្បក្លាយជាគ្រឹះស្ថានឧត្តមសិក្សាកំរិតអន្តរជាតិ និងប្រកាសបើកសិក្ខាសាលាចាប់ពីពេលនេះតទៅ។